ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានករណីដ៏សាហា.វមួយ ហើយក៏អត់នឹក​​ស្មាន​ដល់ដែរ​…

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​តុលា នៅ​ភូមិ​កណ្តាល ឃុំ​តា​ទៃលើ ស្រុក​ថ្ម​បាំង មាន​ករណី​ជ្រូកព្រៃ​ខ្វេះ​បុរស​ម្នាក់​បណ្តាល​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង…

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​តុលា នៅ​ភូមិ​កណ្តាល ឃុំ​តា​ទៃលើ ស្រុក​ថ្ម​បាំង មាន​ករណី​ជ្រូកព្រៃ​ខ្វេះ​បុរស​ម្នាក់​បណ្តាល​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង ចំណែក​កូនស្រី​រត់​រួច ។ ជន​រង​គ្រោះ​ឈ្មោះ ស្រ៊ុ​ន ជា អាយុ​៤៧​ឆ្នាំ ជាកសិករ រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ។

បើ​តាមកូនស្រី​ជន​រង​គ្រោះ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថានា​ព្រឹក​ថ្ងៃ​នោះ ឪពុក​នាង​និង​នាង បាន​ទៅ​លើក​លប​ដាក់​ត្រី​នៅ​ឯ​ស្រែ ។ ពេល​ទៅ​នោះ​ស្រាប់តែ​ឃើញ​ឆ្កែ​កំពុង​រត់​ដេញ​ជ្រូកព្រៃ​១​ក្បាល​ធំ ហើយ​ជ្រូកព្រៃ​នោះ​បាន​បោល​សំដៅ​មក​រក​នាង​និង​ឪពុក ដែល​ទំនងជា​ចង់​ឲ្យ​មនុស្ស​ជួយ ខណៈ​ឆ្កែ​កំពុង​ដេញ​ខាំ ។

ផ្ទុយ​ទៅ​វិញ នៅ​ពេល​បោល​មក​ដល់ ជ្រូកព្រៃ​១​ក្បាល​នេះ ​បាន​ធ្វើការ​វាយប្រហារ​លើ​ឪពុកនាង ដោយ​ឈ្មុស​និង​ខ្វេះ​នឹង​ចែ​យ៉ាង​សាហាវ​បំផុត បណ្តាល​ឲ្យ​ឪពុក​នាងរង​របួស​ហូរ​ឈាម​យ៉ាង​ខ្លាំង​ជា​ច្រើន​កន្លែង រហូត​ដល់​ស្លាប់​មិន​អាច​ជួយ​សង្គ្រោះ​បាន ។ ចំណែក​រូប​នាង​ជា​កូនស្រី នៅ​ពេល​ឃើញ​ដូច្នោះ ក៏​ខំប្រឹង​រត់​យករួចខ្លួន ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ចុះ​ទៅ​ធ្វើ​កោស​ល្យ​វិច័យ រួច​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ ​ដើម្បីរៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ