ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​សង្ស័យ​ឃាត់​ឆែកឆេរ​…​សុទ្ធតែ​សម្ភារ​សម្រាប់​គាស់​ផ្ទះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​អ្នក​ដើរ​រើស​អេ​ត​ចាយ​ម្នាក់​ត្រូវ​បាន​កំលាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ឃាត់ខ្លួន ដោយ​មាន​សំភារៈ​គាស់​ផ្ទះ និង​សំភា​រះ​មួយ​ចំនួន​ទៀត បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាល​វេ​លា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែតុលា តាមបណ្ដោយ​ផ្លូវ​បេតុង​ភូមិ ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​អ្នក​ដើរ​រើស​អេ​ត​ចាយ​ម្នាក់​ត្រូវ​បាន​កំលាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ឃាត់ខ្លួន ដោយ​មាន​សំភារៈ​គាស់​ផ្ទះ និង​សំភា​រះ​មួយ​ចំនួន​ទៀត បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាល​វេ​លា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែតុលា តាមបណ្ដោយ​ផ្លូវ​បេតុង​ភូមិ ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ទូច សុខ​ហ៊ា​ប ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ដើរ​រើស​អេ​ត​ចាយ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ សំភារៈ​ដែល​សមត្ថកិច្ច​ឆែក​រក​ឃើញ​រួម​មាន កន្ត្រៃ​កាត់​ដែក​ធំ​ចំនួន​១ ក​ន្ទ្រៃ​កាត់​ស​ង្ក័​សី​ធំ​ចំនួន​១ ដែកគាស់​ចំនួន​១ កាំបិត​ប័ង​តោ​ចំនួន​១ និង​សំភារៈ​កូនសោ​មួយ​ឈុត ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ក្រុម​សមត្ថកិច្ច​បាន​ចេញ​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ដោយ​មាន​គ្នា​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​អូស​រទេះ​អេ​ត​ចាយ​ក៏​មានការ​សង្ស័យ ហើយ​បាន​ឆែកឆេរ​នៅ​ក្នុង​រទេះអូស​អេ​ត​ចាយ​ខាងលើ​រក​ឃើញ​សម្ភារៈ​មាន​ដែកគាស់​ ដែក​កាត់​ និង​សំភារៈ​មួយ​ចំនួន​ជា​ច្រើន​ទៀត បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​បាន​នាំ​ជនសង្ស័យ​ខាងលើ​ទៅ​ប៉ុស្តិ៍​ដើម្បី​សាកសួរ ។

ពេល​សាកសួរ ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ខ្លួន​ពុំដែល​បាន​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​និង​លួច​យក​សម្ភារៈ​អ្វី​ពី​ប្រជាពលរដ្ឋ​ឡើយ ប៉ុន្តែ​ដោយសារ​គាត់​ធ្លាប់​លួច​ឆ្នាំងបាយ​ប្រជាពលរដ្ឋ​មាន​ចំនួន​៥​លើក និង​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ជាមួយ​នាក់​រើស​អេ​ត​ចាយ​ដូច​គ្នា​ផង​ដែរ​។

បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ