ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង! ​អាមេរិក​​ប្រកាស​អាសន្ន​ពី​កញ្ចប់​គ្រាប់​បែក​​

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បណ្ដា​គ្រាប់បែក​ច្នៃ​ កាល​ពី​ថ្ងៃ​ទី២៤​ ខែតុលា ​ឆ្នាំ២០១៨ ត្រូវ​បា​ន​បញ្ជូន​​​​ទៅ​ឲ្យ​លោក​បា​រ៉ា​ក់ ​អូ​បា​ម៉ា លោកស្រី ​ហ៊ី​ល​ឡា​រី…

សហរដ្ឋអាមេរិក ៖ បណ្ដា​គ្រាប់បែក​ច្នៃ​ កាល​ពី​ថ្ងៃ​ទី២៤​ ខែតុលា ​ឆ្នាំ២០១៨ ត្រូវ​បា​ន​បញ្ជូន​​​​ទៅ​ឲ្យ​លោក​បា​រ៉ា​ក់ ​អូ​បា​ម៉ា លោកស្រី ​ហ៊ី​ល​ឡា​រី ​គ្លី​ន​តុ​ន ទូរទស្សន៍​ CNN​ និង​ឥស្សរ​ជន​ប្រឆាំង​លោក​ដូ​ណា​ល់​ ត្រាំ​ឯទៀត​ៗ ខណៈ​កំពុង​តែ​មាន​យុទ្ធនាការ​ឃោសនា​ពេញ​បន្ទុក​សម្រាប់​ការ​បោះ​ឆ្នោត​សភា​អា​មេ​រិ​ក​នា​ពេល​ខាង​មុខ​នេះ​។​

ប្រឈម​មុខ​នឹង​របត់​នយោបាយ​ដ៏​អាក្រក់​បែប​នោះ​នៅ​អា​មេ​រិ​ក លោក​ត្រាំ​អំពាវនាវ​ឲ្យ​មាន​ការ​រួបរួម​គ្នា ចំណែក​ពួក​អ្នក​ប្រជាធិបតេយ្យ​ចោទប្រកាន់​លោ​កថា ​បង្កាត់​អំពើ​ហិង្សា។

រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​មានការ​ប្រកាស​អាសន្ន​ពី​កញ្ចប់​គ្រឿងផ្ទុះ​សង្ស័យ​ដល់​ទៅ​៦​លើក​​ធ្វើ​ឡើង​បន្តបន្ទាប់​គ្នា ពី​ក្រុង​ញូ​វ​យ៉​ក​ដល់​រដ្ឋ​ផ្ល​រី​ដា ​កាត់​តាម​ក្រុង​វ៉ា​ស៊ី​ន​តោន ពុំ​គិត​ពី​ការ​ប្រកាស​អាសន្ន​ខុស​មួយ​នៅ​កាលី​​ហ្វ័​រ​នី​ញ៉ា​ផង​ទេ ដោយ​បង្កើត​បរិយាកាស​នៃ​ការ​វិលក្បុង​មួយ​។

ពុំ​មាន​ជន​រង​គ្រោះ​ណា​ម្នាក់​ត្រូវ​បាន​រាយការណ៍​ឡើយ ប៉ុន្តែ​ប៉ូលិស​មូលដ្ឋាន ​និង​ប៉ូលិស​សហព័ន្ធ ស្ថិត​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​។ ​អភិបាលក្រុង ​និង​រដ្ឋ​ញូ​វ​យ៉​ក បាន​បរិហារ​ថា​ នោះ​ជា​ឆន្ទៈ​បំភ័យ​មួយ​។

លោក​ប្រធានាធិបតី​ត្រាំ​ថ្លែង​ថា ​ក្នុង​កាលៈទេសៈ​មួយ​បែប​នេះ យើង​ត្រូវ​តែ​រួបរួម​គ្នា​។ បណ្ដា​អំពើ​ និង​ការ​គំរាមកំហែង​នៃ​ហិង្សា​នយោបាយ​ពុំ​ត្រូវ​ឲ្យ​មាន​ឡើយ​នៅ​សហ​រដ្ឋអាមេរិក​។

ប្រមុខ​ប៉ូលិស​ក្រុង​ញូ​វ​យ៉​ក ​លោក ​JAMES O’NEILL បាន​​និយាយ​ថា លោក​មាន​ទំនុក​ចិត្ត​ចំពោះ​រឿងហេតុ​ដែល​កើតឡើង ដោយ​ពួក​អ្នក​ប្រព្រឹត្ត​នឹង​ត្រូវ​បាន​វែកមុខ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។

ការ​ប្រកាស​អាសន្ន​ដំបូង​លាន់ឮ​នា​ពេល​ព្រឹក ពេល​ភ្នាក់ងារ​សហព័ន្ធ​ទទួល​បន្ទុក​ការពារ​បណ្ដា​អតីត​ប្រធានាធិបតី ប្រកាស​ថា​ ចាប់​បាន​កញ្ចប់​២​ដែល​ដាក់​គ្រឿងផ្ទុះ​ខ្លាំង បញ្ជូន​ទៅ​​ឲ្យ​អតីតរដ្ឋមន្ត្រី​ការ​បរទេស​នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី​ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន ដែល​រស់នៅ​នា​ជាយក្រុង​ញូ​វ​យ៉​ក​ និង​ផ្ញើ​ឲ្យ​អតីត​ប្រ​ធានា​ធិ​ប​តីគណបក្ស​ប្រជាធិប​តេយ្យ លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ ដែល​រស់នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន​។

ភ្នាក់ងារ​សម្ងាត់​និយាយ​ថា ​កញ្ចប់​ផ្ញើ​ឲ្យ​លោកស្រី​គ្លី​ន​តុ​ន ប្រទះ​ឃើញ​នា​យប់​ថ្ងៃ​ទី​២៣​តុលា ហើយ​កញ្ចប់​ផ្ញើ​ឲ្យ​លោក​បា​រ៉ា​ក់ ​អូ​បា​ម៉ា ​ប្រទះ​ឃើញ​នា​ព្រឹក​ថ្ងៃ​ទី​២៤ ​តុលា​។​ ពុំ​មាន​កញ្ចប់​ណាមួយ​បញ្ជូន​ដល់​គោលដៅ​ឡើយ​។​ បន្ទាប់​ពី​នេះ​បន្តិច​ទូរទស្សន៍ CNN​ ដែល​ជា​រឿយ​ៗ​បរិហារ​លោក​ត្រាំ ដែល​ចោទ​ទូរទស្សន៍​នោះ​ថា ​រិះគន់​លោក​ឥត​ឈប់ បាន​ជម្លៀស​មនុស្ស​ចេញពី​ការិយាល័យ​របស់​ខ្លួន​នៅ​ក្រុង​ញូ​វ​យ៉​ក បន្ទាប់​ពី​រក​ឃើញ​កញ្ចប់​សង្ស័យ​មួយ​មក​។

កញ្ចប់​សង្ស័យ​ដាក់​គ្រឿងផ្ទុះ ​និង​ម្សៅ​ពណ៌​ស ​ដែល​គេ​កំពុងធ្វើការ​វិភាគ ក៏​បាន​បញ្ជូន​ទៅ​​ឲ្យ​លោក ​JONH BRENNAN​ អតីត​នាយក ​CIA​ និង​អ្នក​ធ្វើ​អត្ថាធិប្បាយ​របស់​ទូរទស្សន៍ ​CNN​ ដែល​តែង​រិះគន់​លោក​ត្រាំ​ខ្លាំង​បំផុត​។ ​ចំណែក​ប៉ូលិស​រដ្ឋ​ផ្ល​រី​ដា​ គូស​បញ្ជាក់​ថា​ បាន​រក​ឃើញ​កញ្ចប់​សង្ស័យ​មួយ ជិត​ការិយាល័យ​សមាជិក​សភា​លោកស្រី​DEBBIE WASSERMAN SCHULTZ ​អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​។​ យ៉ាង​ហោច​ណាស់​ឥស្សរជន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​២​រូប​ទៀត​ក៏​រង​ការ​បញ្ជូន​កញ្ចប់​គ្រឿងផ្ទុះ​ទៅ​ឲ្យ​ដែរ​។

ពុំ​ទាន់​មាន​នរណា​ម្នាក់​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​បញ្ជូន​គ្រឿងផ្ទុះ​ទាំងនោះ​នៅ​ឡើយ ក្រោយ​ការ​រក​ឃើញ កាលពី​ថ្ងៃ​ទី​២២ ​តុលា​ គ្រឿងផ្ទុះ​មួយ​ដាក់​ក្នុង​ស្រោមសំបុត្រ​បញ្ជូន​ឲ្យ​មហាសេដ្ឋី​ GEORGE SOROS​ អ្នក​ប្រជាធិបតេយ្យ​ម្នាក់​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ