ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ស្និទ្ធស្នាល​ពេជ្រ សោភា និង​ឆឹ​ម សក្ក​ដា បាត់​ទៅ​ណា ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្នេហា​រវាង​អ្នក​នាង​ពេជ្រ សោភា និង​តារា​សម្តែង​ឆឹ​ម សក្ក​ដា បាត់​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​ហើយ ខុស​ប្លែក​ឆ្ងាយ​ពី​ពេល​មុន ។ ចាប់តាំងពី​ពេជ្រ សោភា…

រាជធានី​ភ្នំពេញ​៖ ស្នេហា​រវាង​អ្នក​នាង​ពេជ្រ សោភា និង​តារា​សម្តែង​ឆឹ​ម សក្ក​ដា បាត់​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​ហើយ ខុស​ប្លែក​ឆ្ងាយ​ពី​ពេល​មុន ។

ចាប់តាំងពី​ពេជ្រ សោភា ផ្តើម​ស្នេហា​ជាមួយ​លោក​ឆឹ​ម សក្ក​ដា មក​អ្នក​ទាំង​២​នេះ​បាន​បញ្ចូល​អារម្មណ៍​ចាក់​ដោត​ស្នេហា​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ខ្លាំង​ណាស់ ។ ពេល​នោះ​ហើយ​ដែល​អ្នក​ណា​ក៏​ជឿ​ថា ​ភាព​ផ្អែម​បែប​នេះ​ជា​ស្នេហា​ពិត​យូរអង្វែង ។ ពួក​គេ​តែងតែ​ទៅ​ណា​​មក​ណា​ត្រសង ​សូ​ម្បី​តែ​ឡើង​ឆាក​សម្តែង​ក៏​ញឹកញាប់​ដែរ ។ មិនតែប៉ុណ្ណោះ​ថែម​ទាំង​ចេញ​បទ​ចម្រៀង​ជា​គូ​នៅ​លើ​បណ្តាញ​សង្គម​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កាន់តែ​ជឿជាក់​ថា​ ជា​គូព្រេង​ពី​អតីតជាតិ​យ៉ាង​ប្រាកដ ។

កាលពី​ពេល​កន្លង​មក​គេ​សម្គាល់​ឃើញ​ថា តារាចម្រៀង​ស្រី​ស្ថិត​នៅ​ក្នុង​ស្រទាប់​យុវវ័យ ពេជ្រ សោភា តែងតែ​បង្ហោះ​រូបភាព​ផ្អែមល្ហែម និង​បង្ហាញ​ការ​ទាក់ទង​យ៉ាង​ស្អិតរ​មួ​ត​ជា​មួយ​គូស្នេហ៍​ដែល​ជា​តារា​សម្ដែង​លោក​ឆឹ​ម សក្ក​ដា​។ ជា​ពិសេស​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ម្ដង​ៗ អ្នកគាំទ្រ​តែងតែ​ឃើញ លោក​ឆឹ​ម សក្ក​ដា អមដំណើរ​ជាមួយនឹង​តារា​ស្រី​រូប​នេះ​រហូត​មក ។

ដោយឡែក​មួយ​រយៈ​ចុង​ក្រោយ​នេះ គូរ​ស្នេហ៍​ដែល​ធ្លាប់​ល្អូកល្អិន​នឹង​គ្នា ពេជ្រ សោភា និង​​ឆឹ​ម សក្ក​ដា ហាក់​មាន​ភាព​ប្រែប្រួល លែង​សូវ​ផ្អែមល្ហែម បង្ហោះ​រូបភាព​កៀកកើយ​ស្និទ្ធស្នាល​នឹង​គ្នា​ដូច​ជា​ពេល​មុន​ទៀត ។ ក្រោម​មូលហេតុ​មួយ​នេះ​ធ្វើ​ឲ្យ​ទស្សនិកជន​ដាក់​​ការ​សង្ស័យ​ថា ស្នេហា​របស់​អ្នក​ទាំង​ពីរ​គ្រាន់តែ​ជា​ស្នេហា​បន្លំ​ភ្នែក​ទស្សនិកជន​ប៉ុណ្ណោះ ។

លោក ឆឹ​ម សក្ក​ដា ធ្លាប់​បាន​បង្ហើប​ថា ដោយសារ​តែ​រវល់​ការងារ​សិល្បៈ​រៀង​ៗ​ខ្លួន ដើម្បី​ប្រមូល​លុយ​រៀបចំ​មង្គលការ​ក្នុង​ពេល​ខាង​មុខ ទើប​លោក​មិនសូវ​មាន​ពេល​ជួប និង​បង្ហាញ​​ការ​យកចិត្តទុកដាក់​លើ​តារា​ស្រី​ពេជ្រ សោភា ។ យ៉ាងណាមិញ​តាំងពី​ពេល​នោះ​មក ចំណង​ស្នេហ៍​របស់​តារាចម្រៀង​ពេជ្រ សោភា និង លោក​ឆឹ​ម សក្ក​ដា កាន់តែ​មាន​ភាព​​ស្ងប់ស្ងាត់​ជាង​មុន ពោល​គឺ​មិនសូវ​មានឱកាស​បាន​នៅ​ជិត​គ្នា ដូច​ជា​ពេល​មុន​ឡើយ ។

អ្វី​ដែល​កាន់តែ​កត់សម្គាល់ មាន​ប្រភព​ជិត​ស្និទ្ធ​នឹង​លោក​ឆឹ​ម សក្ក​ដា និយាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ស្នេហា​របស់​សក្ក​ដា​ និង​ពេជ្រ សោភា គ្រាន់តែ​ជា​ការ​សាង​ស្នេហា​ក្លែងក្លាយ ដើម្បី​លើក​ប្រជាប្រិយភាព​របស់​លោក​ ឆឹ​ម សក្ក​ដា ឲ្យ​មហាជន​ស្គាល់​ច្រើន ហើយ​គ្រាន់តែ​ជា​ស្នេហា​ឆាកល្ខោន​ប៉ុណ្ណោះ ។

មហាជន​រង់ចាំ​តាមដាន​ទៀត​ថា​ តើ​រវាង​អ្នកសិល្បៈ​មួយគូ​នេះ​ទៅ​ជា​បែប​ណា​ទៀត ជា​ស្នេហា​បំភ័ន្ត​ភ្នែក ឬ​មួយ​ជា​ការណ៍​ពិត?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ