ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញាឯក​ផែនដី​កម្ពុជាចង់បាន​ការ​គាំទ្រ​ពី​ជនរួមជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កញ្ញាឯក​ផែនដី​កម្ពុជា កែវ សេង​លី​ហួរ កំពុង​តែ​ប្រឹងប្រែង​បង្ហាញ​សមត្ថ​ភាព​របស់​ខ្លួន ប្រកួតប្រជែង​ជាមួយនឹង​កញ្ញាឯក ផ្សេង​ៗ​ទៀត​ពី​ជុំវិញ​ពិភពលោក នៅ​ប្រទេស​ហ្វី​៊​លី​ពី​ន ។ ទន្ទឹម​នេះ​នាង​កំពុង​តែ​ត្រូវការ​ការ​បោះ​ឆ្នោត​ពី​ជនរួមជាតិ​ខ្មែរ​ដើម្បី​ឈាន​ទៅ​កាន់​លំដាប់​បេ​ក្ខ​នារី​កំពូល​ចុង​ក្រោយ​ចំនួន​១៨​នាក់…

រាជធានី​ភ្នំពេញ​៖ កញ្ញាឯក​ផែនដី​កម្ពុជា កែវ សេង​លី​ហួរ កំពុង​តែ​ប្រឹងប្រែង​បង្ហាញ​សមត្ថ​ភាព​របស់​ខ្លួន ប្រកួតប្រជែង​ជាមួយនឹង​កញ្ញាឯក ផ្សេង​ៗ​ទៀត​ពី​ជុំវិញ​ពិភពលោក នៅ​ប្រទេស​ហ្វី​៊​លី​ពី​ន ។ ទន្ទឹម​នេះ​នាង​កំពុង​តែ​ត្រូវការ​ការ​បោះ​ឆ្នោត​ពី​ជនរួមជាតិ​ខ្មែរ​ដើម្បី​ឈាន​ទៅ​កាន់​លំដាប់​បេ​ក្ខ​នារី​កំពូល​ចុង​ក្រោយ​ចំនួន​១៨​នាក់ ។

ការ​ប្រលង​បវរ​កញ្ញាឯក​ផែនដី នៅ​ប្រទេស​ហ្វី​៊​លី​ពី​ន បាន​ចាប់ផ្តើម​ឲ្យ​អ្នកគាំទ្រ​ទាំង​អស់​​ចូលរួម​បោះ​ឆ្នោត​បេ​ក្ខ​នារី​តំណាង​ប្រទេស នីមួយ​ៗ ក្នុង​នោះ​កញ្ញា​កែវ សេង​លី​ហួរ ជា​តំណាង​កម្ពុជា ដើម្បី​ឈ្នះ​” Eco-Media”​។

បើ​យោង​តាម​ការ​បង្ហោះ​របស់​ផេ​ក Miss Earth Cambodia បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត “Eco-Media” នឹង​ចាប់​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ២៣ ខែតុលា ឆ្នាំ​១០១៨ ហើយនឹង​ត្រូវ​បញ្ចប់ នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។ អ្នក​ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​នឹង​ត្រូវ​បាន​ជាប់​ដោយ​ស្វ័យប្រវត្តិ​នៅ​ក្នុង​បេ​ក្ខ​នារី​កំពូល​ចុង​ក្រោយ​ចំនួន​១៨​នាក់​។

ចូលរួម​បោះ​ឆ្នោត​គាំទ្រ​កញ្ញាឯក​ផែនដី​កម្ពុជា ២០១៨ កែវ សេង​លី​ហ៊ួ ដើម្បី​ឈ្នះ “Eco-Media” ដោយ​ធ្វើ​តាម​ការ​ណែនាំ​ខាងក្រោម​៖ តាម​រយៈ FACEBOOK

១. ចូល​ទៅ​កាន់ www.facebook.com/MissEarth

២. ចូល​ទៅ​កាន់ “Online Voting 2018” ហើយ​ស្វែងរក​រូបថត​របស់​កញ្ញា សេង​លី​ហ៊ួ ។

៣. ចែករំលែក​រូបភាព កញ្ញា សេង​លី​ហ៊ួ (​ចែករំលែក​ម្ដង = ស្មើ​ការ​បោះ​ឆ្នោត​មួយ​ពិន្ទុ​)

៤.​ចូល​សរសេរ #MissEarthCambodia2018​និង​#MissEarth2018

៥.​លោក​អ្នក​អាច​ចែករំលែក​បាន​ដោយ​ឥត​កំណត់​តាម​រយៈ INSTAGRAM ។

កញ្ញាឯក​ផែនដី​កម្ពុជា​ឆ្នាំ ២០១៨ កែវ សេង​លី​ហួរ ជា​ទេពធីតា​នៃ​ដងស្ទឹង​របស់​យើង ដែល​​​នា​ពេល​នេះ​កញ្ញា​កំពុង​តែ​ខិតខំ​ប្រឹងប្រែង និង ផ្តោត​យ៉ាង​ខ្លាំង​សម្រាប់​ការ​ប្រកួត នា​រាត្រី​គ្រង​មកុដ​ដ​នៃ​កញ្ញាឯក​ផែនដី​ឆ្នាំ ២០១៨ ដែល​នឹង​ប្រារព្ធ​ឡើង​នា​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ