ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP​ អះអាងថា គម្រោង​បង្កើត​ក្បាលម៉ាស៊ីន​អតីត​CNRP កំពុង​​វិលវល់​និង​ទាល់ច្រក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា​គម្រោង​បង្កើត​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​ក្រុម​អ្នកនយោបាយ​របស់​អតីត​គណបក្សប្រឆាំង គឺជា​ការ​កំពុង​តែ​វិលវល់ និង​ទាល់ច្រក​ផ្នែក​នយោបាយ ។ ការ​អះអាង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា​គម្រោង​បង្កើត​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​ក្រុម​អ្នកនយោបាយ​របស់​អតីត​គណបក្សប្រឆាំង គឺជា​ការ​កំពុង​តែ​វិលវល់ និង​ទាល់ច្រក​ផ្នែក​នយោបាយ ។

ការ​អះអាង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​លោក​សម រ​ង្ស៊ី គ្រោង​នឹង​បង្កើត​ក្បាលម៉ាស៊ីន​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ថ្មី នៅ​ចុងឆ្នាំ​២០១៨ ខាង​មុខ​នេះ ។ លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូប​នេះ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ តុលា​នេះ​ថា ដើម្បី​ស្តារ​ស្ថានការណ៍​ឲ្យ​កាន់តែ​យ៉ាប់​យឺន​ទៅ​ៗ​ទណ្ឌិត​សម រង្សី និង​បក្សពួក​មួយ​ចំនួន​បាន ងាក​មក​រៀបចំ​បង្កើត​ក្បាលម៉ាស៊ីន​ថ្មី​មួយទៀត សម្រាប់​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ងាប់ បាត់​ទៅ​ហើយ​នោះ ដែល​ពួក​គេ​មាន​គម្រោង​នឹង​រៀបចំ​ប្រជុំ​នៅ​ទីក្រុង​អា​ត្ល​ង់​តា​រដ្ឋ​តិច​ហ្សា នៅ​សហរដ្ឋអាមេរិក​ចុងឆ្នាំ​២០១៨​នេះ ។

តាម​រយៈ​ផែន​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ថា ផែនការ និង​គំនិត​របស់​លោក សម រង្សី និង​បក្សពួក គឺ​បង្ហាញ​ពី​គំនិត​វិលវល់ និង​ភាព​ទាល់ច្រក​របស់​ពួក​ឧទ្ទាម​ក្រៅច្បាប់ នៅ​ក្នុង ចេតនា​ចង់បាន​កាន់​អំណាច​ឡើង​វិញ​នៅ​កម្ពុជា​ដែល​គ្រាន់តែ​ជា​ការ​យល់សប្តិ​អាក្រក់​របស់​ពួ ក ដែល​មិន​អាច​ក្លាយជា​ការ​ពិត​ទាល់តែ​សោះ ។ ជាមួយ​គ្នា​នោះ​ដែរ លោក សុខ ឥ​សាន ក៏​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា គេ​នៅ​ចាំ​មិន​ភ្លេច​ទេ​ថា បន្ទាប់​ពី​អតីត​បក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការ​កំពូល​កាត់សេចក្តី​រំលាយ​ចោល​កាលពី​ចុងឆ្នាំ​២០១៧​មក​លោក សម រង្សី និង​បក្សពួក​បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស ហើយ​នាំ​គ្នា​បង្កើត​របស់​ដែល​ហៅ​ថា​ចលនា​សង្គ្រោះ​ជាតិ ដោយ​យក​ឡេះ​ថា ជា​សំប៉ាន ដើម្បី​ទៅ​ជួយ​អូស​កប៉ាល់​សង្គ្រោះ​ជាតិ​ដែល​នៅ​កណ្តាល​មហាសាគរ ។

លោក​បន្ត​ថា ក្រោយមក​ដោយសារ​របស់​ដែល​ហៅ​ថា ចលនា​សាង​គ្រោះ​ជាតិ​មិន​អាច​ធ្វើ​អ្វី​កើត​ដោយសារ​មានការ​ប្រទង់ប្រទាញ​គ្នា​ខាង​ទស្សនៈ រវាង​ម្ខាង​ចង់​បង្កើត និង​ម្ខាង​ទៀត​មិន​ចង់​បង្កើត​របស់​ដែល​ហៅ​ថា ចលនា​សាង​គ្រោះ​ជាតិ បង្ក​ឲ្យ​មានការ​បែកបាក់​ផ្ទៃក្នុង​យ៉ាង ជ្រាលជ្រៅ ។ លោក​ក៏​បញ្ជាក់​ថា ដើម្បី​ចង់​យក​របស់​ដែល​ហៅ​ថា ចលនា​សង្គ្រោះ​ជាតិ​ឲ្យ​មាន​ឧត្តមភាព​ជាង​អតីត​បក្ស​សាង​គ្រោះ​ជាតិ ទណ្ឌិត​សម រ​ង្ស៊ី​បែរជា​ឆ្លៀត​លួច​យក​ឡូ​ហ្គោ​អតីត​ប ក្ស​សង្គ្រោះ​ជាតិ​ទៅ​ប្រើ​ដែល​រិ​ត​តែ​ធ្វើ​ឲ្យ​មានការ​បែកបាក់​គ្នា​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ។

សូម​ជម្រាប​ថា បើ​តាម​លោក ប៊ុត ធា​រី ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជាមួយ​លោ ក សម រ​ង្ស៊ី នៅ​ក្រៅប្រទេស​បាន​ឲ្យ​ដឹង​ថា លោក សម រ​ង្ស៊ី នឹង​រៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​គ ណ​បក្ស​សង្គ្រោះ​ជាតិ​ជា​ថ្មី ក្នុង​ពេល​ឆាប់​ៗ​នេះ​ពោល គឺ​ចុងឆ្នាំ​២០១៨​នេះ ដោយ​រក្សា​ទុក​លោក កឹ​ម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល ។

យ៉ាងណា​ក្តី​សម្រាប់​ព័ត៌មាន​នេះ​គេ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​តប​ពី​ភាគី​ដែល​គាំទ្រ​លោក​កឹ​ម សុខា ពិសេស​កូនស្រី​លោក​មិន​ទាន់​បាន​ចេញ​ប្រតិកម្ម​យ៉ាងណា​នោះ​ទេ ទោះបី​តាម​រយៈ​បណ្តាញ​សង្គម​ក៏​គ្មាន​ដែរ ។ ការ​សម្រេច​របស់​លោក សម រ​ង្ស៊ី បើ​តាម​មន្ត្រីជាន់ខ្ពស់​ដែល​ធ្លាប់​នៅ​ជិត​លោក កឹ​ម សុខា បាន​ឲ្យ​ដឹង​ថា លោក​សម រ​ង្ស៊ី ធ្វើ​នេះ​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​លោក កឹ​ម សុខា​នោះ​ទេ ទោះបីជា​លោក កឹ​ម សុខា ចេញពី​ពន្ធនាគារ​ហើយ​មាន​សេរីភាព ដោយ​កំណត់​ឲ្យ​ស្ថិត​ក្នុងផ្ទះ​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ