ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ដូច​ព្យុះត្រឹមតែ​៤​ថ្ងៃ Apple លក់ iPhone XR អស់ពី​ស្តុក

5 ឆ្នាំ មុន

កាលពី​ថ្ងៃ​ចន្ទ​កន្លង​មកនេះ ក្រុមហ៊ុន​ Apple បាន​លក់ iPhone XR អស់ពី​ស្តុក​សម្រាប់​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​ជា​ច្រើន​ទៀត ធ្វើ​ឲ្យ​អ្នក​ដែល​កុម្ម​ង់​ទិញ​តាម​អុី​ធើ​រ​ណេ​ត ត្រូវ​រង់ចាំ​ដល់​ខែវិច្ឆិកា ទើប​ទទួល​បាន​ផលិតផល…

កាលពី​ថ្ងៃ​ចន្ទ​កន្លង​មកនេះ ក្រុមហ៊ុន​ Apple បាន​លក់ iPhone XR អស់ពី​ស្តុក​សម្រាប់​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​ជា​ច្រើន​ទៀត ធ្វើ​ឲ្យ​អ្នក​ដែល​កុម្ម​ង់​ទិញ​តាម​អុី​ធើ​រ​ណេ​ត ត្រូវ​រង់ចាំ​ដល់​ខែវិច្ឆិកា ទើប​ទទួល​បាន​ផលិតផល ។

ហាង Apple Store លើ​អុី​ន​ធើ​រ​ណេ​ត​បាន​លក់ iPhone XR គ្រប់​ពណ៌ និង​គ្រប់​ទំហំ​អស់ពី​ស្តុក​ក្នុង​ប្រទេស​អូស្ត្រាលី​, អូ​ទ្រី​ស​, បែ​ល​ហ្ស៊ិ​ក​, កា​ណា​ដា​, ចិន​, បារាំង​, អា​ល្លឺ​ម៉​ង់​, ហុងកុង​, ជប៉ុន​, រុ​ស្ស៊ី​, ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​តាម​បណ្តា​ប្រទេស​ដទៃ​ទៀត​ដែល Apple អនុញ្ញាត​ឲ្យ​មានការ​កុម្ម​ង់​ទុក​កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន ។

បច្ចុប្បន្ន​នេះ រយៈពេល​ក្នុង​ការ​ដឹក​ជញ្ជូន​ផលិតផល​នេះ​បាន​កើន​ដល់​ថ្ងៃ​ទី​១ ​ខែវិច្ឆិកា ឬ​ប្រមាណ​ពី​១​ទៅ​២​ស​ប្តា​ហ៍​ដោយ​យោង​ទៅ​តាម​តំបន់ ខណៈ​ដែល​ការ​កុម្ម​ង់​មុន​ៗ​អាច​ដឹក​ជញ្ជូន​ដល់​អតិថិជន​ត្រឹម​ថ្ងៃ​ទី​២៦ ខែតុលា​ប៉ុណ្ណោះ​។

ចំនួន​ទូរស័ព្ទ​ដែល Apple អាច​ផលិត​ដើម្បី​ស្តុក​ទុក​ពេល​ចេញ​លក់​ដំបូង​មិន​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ទេ ប៉ុន្តែ​អ្នកវិភាគ​គិត​ថា​ចំនួន​នេះ​អាច​ស្មើនឹង​ប្រមាណ​១២​លាន​គ្រឿង ។

បើ​ទោះជា​តម្រូវការ​ពេល​លក់​ដំបូង​របស់​ទូរស័ព្ទ iPhone XR មាន​ភាព​ទន់ខ្សោយ​ជាង​តម្រូវការ​XS ពិតមែន​ក្តី ប៉ុន្តែ​អ្នកវិភាគ​មួយ​ចំនួន​គិត​ថា ពណ៌​ដ៏​ស្រស់​ឆើតឆាយ និង​តម្លៃ​ទាប​របស់​ស្មា​ត​ហ្វូ​ន​នេះ​នៅ​តែ​សំខាន់​សម្រាប់​ក្រុមហ៊ុន ។

លោក Gene Munster មក​ពី​ក្រុមហ៊ុន Loup Ventures គិត​ថា iPhone XR នឹង​ក្លាយជា​ទូរស័ព្ទ iPhone ដែល​លក់​បាន​ច្រើន​ជាងគេ​ក្នុង​ឆ្នាំ​២០១៨ ឬ​គ្រប់គ្រង​បាន​៣៨%​នៃ​ការ​លក់​ទាំងអស់​របស់ Apple ។

បើ​ទោះជា Apple បាន​លក់ iPhone XR អស់ពី​ស្តុក​របស់​ខ្លួន​ពិតមែន​ក្តី អតិថិជន​នៅ​សហ​រដ្ឋអាមេរិក​នៅ​តែ​អាច​ទិញ​នៅ​តាម​កន្លែង​ចែកចាយ​របស់​ដៃគូ Apple ដែល​រួម​មាន AT&T និង Verizon ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ