ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ឈើ​មាន​ជាតិ​ស្ករ​ទាំងនេះ​ជួយ​ឱ្យ​រាង​ស្អាត​

5 ឆ្នាំ មុន

ប្រសិនជា​អ្នក​ចង់​មាន​រាង​ដែល​ស្អាត អ្នក​គួរតែ​ពិសា​ផ្លែ​ឈើ​ទាំងនេះ ។ 1.​ផ្លែ​ត្របែក អ្នក​អាច​បរិភោគ​បាន ព្រោះ​សំបក​វា​ស្តើង សាច់​ក្រាស់ ថែម​ទាំង​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម និង​វីតាមីន​ជា​ច្រើន ដោយ​ជួយ​ទប់​មិន​ឲ្យ​អ្នក​ឆាប់​ចាស់…

ប្រសិនជា​អ្នក​ចង់​មាន​រាង​ដែល​ស្អាត អ្នក​គួរតែ​ពិសា​ផ្លែ​ឈើ​ទាំងនេះ ។

1.​ផ្លែ​ត្របែក អ្នក​អាច​បរិភោគ​បាន ព្រោះ​សំបក​វា​ស្តើង សាច់​ក្រាស់ ថែម​ទាំង​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម និង​វីតាមីន​ជា​ច្រើន ដោយ​ជួយ​ទប់​មិន​ឲ្យ​អ្នក​ឆាប់​ចាស់ ។ ជា​ពិសេស​ជាតិពុល​ទាំងឡាយ​នឹង​ចេញ​មក​អស់ ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្រស់ថ្លា​ខ្លាំង ។

2.​ផ្លែ​ល្ហុង សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម ធ្វើ​ឲ្យ​អ្នក​មិនកើត​ជំងឺ​លើស​សម្ពាធ​ឈាម រលាក​ក្រលៀន ទល់លាមក ថែម​ទាំង​ជួយ​ក្រពះ​រំលាយ​អាហារ​បាន​ល្អ និង​ព្យាបាល​ជំងឺ​ក្រពះ​ផង​ដែរ ។ ជា​ពិសេស​អាច​ជួយ​អ្នក​មិន​ងាយ​ចាស់​ផង​ដែរ ។

3.​ក្រូចថ្លុង មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​មិន​ធាត់​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​មិន​ប្រឈម​មុខ​នឹង​ជំងឺ​ទឹកនោមផ្អែម​ទៀត​ផង ។ ដូចនេះ អ្នក​អាច​ពិសា​បាន​តាម​ចិត្ត ដោយ​មិនបាច់​បារម្ភ​ថា​ធាត់​នោះ​ទេ ។

4.​ផ្លែ​ឈើ​រី ជា​ផ្លែ​ឈើ​ដែល​មាន​ផ្ទុក​ជាតិ​ស្ករ​ទាប ធ្វើ​ឲ្យ​អ្នកមាន​សម្រស់​ស្អាត ថែម​ទាំង​មាន​សុខភាព​ល្អ​ទៀត​ផង ។ ជា​ពិសេស ជំងឺ​មួយ​ចំនួន​ក៏​អាច​ព្យាបាល​ដោយ​ផ្លែ​ឈើ​មួយ​នេះ​ផង​ដែរ ។

5.​ផ្លែ​ប៉ោម អាច​ជួយ​ធ្វើ​ឲ្យ​ក្រពះ​អ្នក​មិន​ងាយ​ឈឺ​ឡើយ ។ ជា​ពិសេស​ផ្លែ​ប៉ោម​មួយ​នេះ នឹង​ជួយ​ធ្វើ​ឲ្យ​អ្នក​ចៀស​ពី​ពេទ្យ​នៅ​ពេល​ដែល​អ្នក​ញ៉ាំ​មួយ​ផ្លែ​ជា​រៀងរាល់ថ្ងៃ ។ ម្យ៉ាងទៀត ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ស្វាង​ស្រា​ផង​ដែរ ។

6.​ផ្លែ​សាលី មាន​សារធាតុ​ជួយ​បញ្ចេញ​ជាតិពុល ថែម​ទាំង​ជួយ​អ្នក​មិន​ឲ្យ​ក្តៅ​ក្នុង​។ ជា​ពិសេស​ជាតិ​ស្ករ​ក្នុង​នោះ​ក៏​ទាប​ដែរ​។ ដូចនេះ​ចំពោះ​អ្នក​ដែល​ខ្លាច​ធាត់ និង​ខ្លាច​ជំងឺ​ទឹក​នោមផ្អែម​អាច​បរិភោគ​បាន ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត និង​ការពារ​សុខភាព​អ្នក​ក្នុង​ពេល​តែ​មួយ​បាន ((​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ