ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យក្មេង​បើក​គេច​មួយ​គ្រឿង​ទៅ​ពន្លះ​បង្កាន់ដៃ​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​បើករថយន្ត​ឡិច​ស៊ិ​ស RX330 ក្នុង​ល្បឿន​លឿន រួច​ហើយ​បាន​គេច​និង​ម៉ូតូ​មួយ​គ្រឿង​ដែល​បើក​ឆ្លងកាត់ ទើប​ធ្វើ​អោយ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​និង​របាំង​ថ្ម និង​បង្កាន់ដៃ​ដែក​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ​អស់​ចំនួន​១​កង់​ និង​កល់​រថយន្ត​ទៅ​មុខ​លែង​រួច បណ្តាល​អោយ​អ្នកបើកបរ​រង​របួស​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​បើករថយន្ត​ឡិច​ស៊ិ​ស RX330 ក្នុង​ល្បឿន​លឿន រួច​ហើយ​បាន​គេច​និង​ម៉ូតូ​មួយ​គ្រឿង​ដែល​បើក​ឆ្លងកាត់ ទើប​ធ្វើ​អោយ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​និង​របាំង​ថ្ម និង​បង្កាន់ដៃ​ដែក​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ​អស់​ចំនួន​១​កង់​ និង​កល់​រថយន្ត​ទៅ​មុខ​លែង​រួច បណ្តាល​អោយ​អ្នកបើកបរ​រង​របួស​ផង​ដែរ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ ទុល​មុខ​ផ្ទះ​លេខ ១៤៩B ផ្លូវ​លូ​ទឹក​ស្អុយ​១០៥ កែង​និង​ផ្លូវ​៤២០ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​នារីវ​័យក្មេង​ម្នាក់​
បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ិ​ស RX330 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២Q-៦១៨៧ ធ្វើ​ដំណើរ​តាម​ផ្លូវ​១០៥ ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ក៍​ស្រាប់តែ​ម៉ូតូ​មួយ​គ្រឿង បាន​ជិះ​ឆ្លងកាត់​ទទឹង​ផ្លូវ​លេខ​៤២០ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ទើប​ធ្វើ​អោយ​អ្នកបើកបរ​បួង​ចង្កូត​គេច​ខ្លាច​បុក​ម៉ូតូ​នោះ ទើប​ធ្វើ​អោយ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​និង​របាំង​ថ្ម​និង​បង្កាន់ដៃ​ដែក ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ​អស់​ចំនួន​១​កង់ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា រថយន្ត​បាន​រង​ការ​ខូចខាត​បែក​កង់ និង​បាក់​រ៉ូ​ទីល​ចំហៀង​ឆ្វេង កល់​ទៅ​មុខ​លែង​រួច បណ្តាល​អោយ​នារី​វ​យ័​ក្មេង​ម្នាក់​នោះ​រង​របួស ត្រង់​ទ្រូង​បន្តិចបន្តួច ហើយ​ភ្លាម​នោះ នារី​វ​យ័​ក្មេង​រូប​នោះ ត្រូវ​បាន​បុរស​ម្នាក់​បាន​មក​ដឹក​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ចរាចរណ៍​ខណ្ឌចំការមន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយក៍​បាន​ទំនាក់ទំនង​ហៅ​ខាង​ជំនាញ​ក្រុង អោយ​ចុះ​ទៅ​ស្ទូច​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ