ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ធ្វើ​មាតុភូមិនិវត្តន៍​ដល់​មាតុប្រទេស​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​ដោយ​សុវត្ថិភាព ។ បន្ទាប់​ពី​បាន​អញ្ជើញ​ចូលរួម​ក្នុង​ដំណើរ​បំពេញ​ទស្ស​កិច្ច​ការងារ និង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​សំខាន់​ៗ​ប្រកបដោយ​ភាព​ជោគជ័យ​នៅ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​មួយ​ចំនួន​ដូច​ជា អញ្ជើញ​ទៅ​ចូលរួម…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​ដោយ​សុវត្ថិភាព ។

បន្ទាប់​ពី​បាន​អញ្ជើញ​ចូលរួម​ក្នុង​ដំណើរ​បំពេញ​ទស្ស​កិច្ច​ការងារ និង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​សំខាន់​ៗ​ប្រកបដោយ​ភាព​ជោគជ័យ​នៅ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​មួយ​ចំនួន​ដូច​ជា អញ្ជើញ​ទៅ​ចូលរួម «​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១២» នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ចាប់ពី​ថ្ងៃ​ទី​១៨-១៩ ខែតុលា ឆ្នាំ​២០១៨ និង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​តួ​ក​គី និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សកល​នៃ​វេទិកា​វិនិយោគ​ពិភពលោក​ឆ្នាំ​២០១៨ របស់​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តី​ពី​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍន៍ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ចាប់ពី ២២-២៤​តុលា ឆ្នាំ​២០១៨ ។

សម្តេច​បាន​ដឹកនាំ​គណៈប្រតិភូ​មក​ទឹកដី​កំណើត​វិញ​នៅ​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៨​នេះ បន្ទាប់​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​ក៏​ដូច​ជា ការ​អញ្ជើញ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​សំខាន់​ៗ នៅ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ គឺ​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​គួរ​ជាទី​មោទនភាព​សម្រាប់​ប្រជាជន និង​ប្រទេស​កម្ពុជា​ដែល​បាន​ផ្ដល់​នូវ​ឧត្តម​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​បណ្ដា​ប្រទេស នៅ​សហគមន៍​អឺរ៉ុប​ក៏​ដូច​ជា ប្រទេស​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ ។

ក្នុង​នោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​បទ​អន្តរាគមន៍​ជា​ច្រើន​ក្នុង​ការ​បង្ហាញ​ទៅ​ដល់​ថ្នាក់ដឹកនាំ​បណ្តា​ប្រទេស​ជា​ច្រើន​បានដឹង​អំពី​សក្តានុពល​របស់​ប្រទេស​កម្ពុជា ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស​បន្ថែម​ទៀត​មក​កាន់​ប្រទេស​កម្ពុជា និង​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ