ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ក្បែរ​នឹង​ស្លា.ប់ ដោយសារ​តែ​ទម្លាប់​នេះ

5 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​អាយុ​៥៧​ឆ្នាំ ក្បែរ​នឹង​បាត់បង់​ជីវិត ដោយសារ​តែ​ទម្លាប់​ខាំ​ក្រចកដៃ​លេង​។ Ricky Kennedy…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​អាយុ​៥៧​ឆ្នាំ ក្បែរ​នឹង​បាត់បង់​ជីវិត ដោយសារ​តែ​ទម្លាប់​ខាំ​ក្រចកដៃ​លេង​។

Ricky Kennedy បាន​និយាយ​ថា គាត់​ពិតជា​សំណាង​ណាស់ ដែល​អាច​រស់​មក​វិញ​ម្តង​ទៀត ក្រោយ​ពី​កើត​ជំងឺ​ស្ហុ​ក ដោយសារ​តែ​មេរោគ​ចូល​តាម​ក្រចកដៃ​។ ជំងឺ​សិប​ទិច​ស្ហុ​ក គឺ​កើត​មាន​ឡើង​នៅ​ពេល​មាន​មេរោគ​ចូល​ទៅ​ក្នុង​រាង​កាយ​របស់​យើង​។ ប្រព័ន្ធ​ការពារ​របស់​យើង​ឆ្លើយ​តប​ខ្លាំង​ពេក ទៅ​នឹង​មេរោគ​ទាំងនោះ រហូត​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​នឹង​សរី​រាង្គ​របស់​ខ្លួនឯង​។

បុរស​វ័យ​ជ្រេរ​ម្នាក់​នេះ មាន​ទម្លាប់​អាក្រក់​មួយ ដែល​តែងតែ​ខាំ​ក្រចកដៃ​លេង​។ នៅ​ពេល​​នោះ គាត់​ក៏​ឃើញ​ពងបែក​មួយ​កើត​នៅ​ក្បែរ​ក្រចកដៃ​។ គាត់​ក៏​បាន​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ថ្នាំ​ផ្សះ​។ តែ​ក្រោយមក ពងបែក​ក៏​មាន​កើតឡើង​នៅ​លើ​ដៃ និង​ទ្រូង​។ ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ម្តងទៀត គ្រូពេទ្យ​ប្រាប់​ថា គាត់​មាន​ជំងឺ​ស្ហុ​ក​។

ដោយ​មាន​ជំងឺ​ទឹកនោមផ្អែម​មក​ជាមួយ​នោះ Ricky ត្រូវ​ចំណាយពេល​៥​ខែ​នៅ​មន្ទីរ​ពេទ្យ ហើយ​បន្ត​លេបថ្នាំ​២​ខែ​ទៀត​នៅផ្ទះ ដើម្បី​ព្យាបាល​ឲ្យ​ដាច់​។ ពេល​កំពុង​នៅ​ពេទ្យ គ្រូពេទ្យ​ប្រាប់​ថា គាត់​មាន​សង្ឃឹម​តែ​៥០%​តែ​ប៉ុណ្ណោះ​។ ការ​ដែល​អាច​ចេញ​មក​ផ្ទះ​វិញ​បាន គឺ​ចាត់​ទុក​ថា​សំណាង​លើ​សំណាង​ហើយ​។ Ricky ចង់​ចែករំលែក​ពី​បទ​ពិសោធន៍​ដ៏​អាក្រក់​នេះ​ឲ្យ​គ្រប់​គ្នា​បានដឹង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ