ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ណាស់! ​សម្លា.ប់មនុស្ស​​ក្នុង​រថយន្តកាត់​ដៃ​កាត់​ជើង​

5 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ ទូរទស្សន៍​ CNN TURK បាន​​រាយការណ៍​នា​ថ្ងៃ​ទី​២៣ ​តុលា​ថា ពួក​អ្នក​ស៊ើប​អង្កេត​បាន​រក​ឃើញ​វ៉ា​លី​ស​២ ​និង​សម្ភារ ដែល​ជា​របស់​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​…

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ ទូរទស្សន៍​ CNN TURK បាន​​រាយការណ៍​នា​ថ្ងៃ​ទី​២៣ ​តុលា​ថា ពួក​អ្នក​ស៊ើប​អង្កេត​បាន​រក​ឃើញ​វ៉ា​លី​ស​២ ​និង​សម្ភារ ដែល​ជា​របស់​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ត្រូវ​គេ​ធ្វើឃាត លោក​ JAMAL KHASHOGGI ​ពេលធ្វើការ​ឆែកឆេរ​រថយន្ត​១​គ្រឿង​របស់​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ​ប្រចាំ​ក្រុង​អ៊ី​ស្តង់​ប៊ុល​។

រថយន្ត​នោះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ចំណ​ត​ក្រោម​ដី​មួយ ក្នុង​សង្កាត់​ស៊ុ​លតា​ន​ហ្គា​ហ្ស៊ី ​ក្រុង​អ៊ី​ស្តង់​ប៊ុល​។

ទូរទស្សន៍​នោះ​គូសបញ្ជាក់​ថា ​ពួក​អ្នក​ស៊ើប​អង្កេត​រក​ឃើញ​ក្នុង​រថយន្ត នូវ​កុំព្យូទ័រ​មួយ​និង​បណ្ដា​ឯកសារ​ជា​របស់​លោក ​KHASHOGGI​ ។​ អាជ្ញាធរ​តួ​ក​គី​សង្ស័យ​ថា ​អ្នក​កាសែត​រូប​នេះ​ត្រូវ​សម្លាប់​ ហើយ​កាត់​ដៃ​កាត់​ជើង ខាងក្នុង​ស្ថាន​កុងស៊ុល​ដោយ​ពួក​ភ្នាក់ងារ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​កាលពី​ថ្ងៃ​ទី​២​តុលា​។

ចំពោះ​ការ​សម្លាប់​អ្នកកាសែត​រូប​នេះ​ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ ត្រាំ វាយ​តម្លៃ​កាលពី​ថ្ងៃ​ទី​២៣​តុលា​ថា ការ​សម្លាប់​រូបគេ​ក្នុង​ស្ថាន​កុងស៊ុល​មួយ ជា​ប្រតិបត្តិការ​ដែល​​មានការ​បិទ​បាំង​អាក្រក់​បំផុត​នៃ​ប្រវត្តិសាស្ត្រ​។ វា​មាន​ប្រភព​ពី​គម្រោង​យ៉ាង​អាក្រក់​​បំផុត​មួយ ហើយ​មានការ​បិទ​បាំង​អាក្រក់​បំផុត​នៃ​ប្រវត្តិសាស្ត្រ​។

ប្រធានាធិបតី​តួ​ក​គី​លោក​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន​បាន​ហៅ​ការ​ធ្វើឃាត​នេះ​ថា ជា​ការ​សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ​ដែល​មាន​ផែនការ​ទុក​មុន​រយៈពេល​ច្រើន​ថ្ងៃ ហើយ​អនុវត្ត​ដោយ​ភ្នាក់ងារ​មួយ​ក្រុម​មាន​គ្នា​១៥​នាក់​។​ ដោយ​ពុំ​លើក​ពី​ព្រះ​អង្គ​ម្ចាស់រ​ជ្ច​ទាយាទ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ដែល​លោក ​KHASHOGGI ​តែង​រិះគន់ ប្រធានាធិបតី​តួ​ក​គី​គូសបញ្ជាក់​ពីសារ​សំខាន់​នៃ​ការ​ដាក់ទោស រាល់​មនុស្ស​ដែល​ទាក់់ទិន ចាប់ពី​ពួក​អ្នក​អនុវត្ត​ផ្ទាល់​រហូត​ដល់​អ្នក​បញ្ជា​ពីក្រោយ​ខ្នង​។

ចំពោះ​ការ​សម្លាប់​អ្នកកាសែត​រូប​នេះ​ក្រុង​វ៉ា​ស៊ិ​ន​តោន​បាន​ដកហូត​ទិដ្ឋាការ​ពី​បណ្ដា​ជនជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ដែល​មានការ​ជាប់​ទាក់ទិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ