ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​មួយ​ថ្ងៃ​សោះ​ស្លា.ប់​៥​នាក់ របួសធ្ងន់​ស្រាល​៩​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​៧​លើក (​យប់​៥​លើក​) ស្លាប់​៥​នាក់ (​ស្រី​១​នាក់​) របួសធ្ងន់​៧​នាក់​(​ស្រី​២​នាក់​)…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​៧​លើក (​យប់​៥​លើក​) ស្លាប់​៥​នាក់ (​ស្រី​១​នាក់​) របួសធ្ងន់​៧​នាក់​(​ស្រី​២​នាក់​) របួសស្រាល​ប្រុស​២​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​១​លើក​ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក​, ស្រវឹង​២​លើក​ស្លាប់​៣​នាក់​, ប្រជែង​១​លើក ស្លាប់​១​នាក់​, មិន​គោរព​សិទ្ធិ​១​លើក​, ងងុយដេក​១​លើក ។ សរុប​ស្លាប់​៥​នាក់ : ម៉ូតូ​៥​នាក់
(​មិន​ពាក់មួក​៤​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​១​លើក ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​៣​លើក ស្លាប់​១​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​២​លើក ស្លាប់​២​នាក់​, រថយន្ត​តូច​ក្រឡាប់​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១០​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៦​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូ​តូ​៤​លើក​,​ រថយន្ត​តូច​៣​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​២​លើក​,​ ផ្លូវ​ខេត្ត​៣​លើ​ក, ​ផ្លូវលំ​២​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តព្រៃវែង​២​លើក​ស្លាប់​២​នាក់​, ខេត្ត​​ត្បូងឃ្មុំ​១​លើក​ ស្លាប់​២​នាក់​ របួស​១​នាក់​ ខេត្តកំពង់ស្ពឺ​១​លើក​ ស្លាប់​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​៣៨៧៧​គ្រឿង​(​ម៉ូតូ​៦២%) មធ្យោបាយ​ល្មើស​៦៧៤​គ្រឿង​(​ម៉ូតូ​៨៣%) អប់រំ​១៩១​គ្រឿង (​ម៉ូតូ​២៥%) មធ្យោបាយ​ពិន័យ​៤៨៣​គ្រឿង​(​ម៉ូតូ​៩៩%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ បាន​ចុះ​អនុវត្ត​ចំនួន​២៩​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២៤៥៨​គ្រឿង អប់រំ​១១៧​គ្រឿង ពិន័យ​សរុប​២៤៥៨​គ្រឿង (​មួក​៣៧២​គ្រឿង​, កញ្ចក់​៨៤​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ១១​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ