ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តុកក្តួល​រំជួលចិត្ត​​ការ​បាត់បង់​លោក​អនុសេនីយ៍ទោ​បន្សល់​ទុក​កូនប្រុស​៤​នាក់​ឱ្យ​នៅ​កំព្រា

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ត្រី វង្ស វ៉ិ​ត ស្នងការ​រង​ទទួល​ផែន​ធនធានមនុស្ស​តំណាង​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​បាន​ថ្លែង និង​ការ​ផ្តាំផ្ញើ​ថា…

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ត្រី វង្ស វ៉ិ​ត ស្នងការ​រង​ទទួល​ផែន​ធនធានមនុស្ស​តំណាង​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​បាន​ថ្លែង និង​ការ​ផ្តាំផ្ញើ​ថា «​អត់​ពី​មេបា សូម​ឲ្យ​ក្មួយ​ៗ​ទាំង​៤​នាក់​បងប្អូន​ត្រូវ​ចេះ​ស្រឡាញ់​គ្នា ប្អូន​ត្រូវ​ចេះ​គោរព​ស្តាប់​នូវ​ដំបូន្មាន​បង ត្រូវ​ចាត់​ទុក​បង​ជា​ឪពុក ម្តាយ និង​ត្រូវ​ខិតខំ​រៀនសូត្រ​» ។

នា​ពេល​ចូលរួម​មរណៈទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​សព និង​នាំ​យក​ថវិកា​ចំនួន​៦​លាន​រៀល​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា និង​អង្ករ​៥០​គីឡូក្រាម ថវិកា​ចំនួន​៦០​ម៉ឺន​រៀល ជា​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី ជូន​ដល់​ក្រុម​គ្រួសារ​សព​របស់​លោក​អនុសេនីយ៍ទោ ណាប់ សូល មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឬ​ស្សី​ក្រោក​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ នៅ​គេ​ហេ​ដ្ឋា​ន​សព​ភូមិ​ផា​ស៊ី​ស្រា ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ​របស់​លោក​អនុសេនីយ៍ទោ ណាប់ សូល បាន​ទទួលមរណភាព​នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ ដោយ​ជម្ងឺ​ប្រចាំ​កាយ ចំណែក​ភរិយា​របស់​លោក​បាន​ទទួលមរណភាព​រយៈពេល​២​ឆ្នាំ​មក​ហើយ បច្ចុប្បន្ន​បន្សល់​ទុក​កូនប្រុស​ចំនួន​៤​នាក់​ឲ្យ​នៅ​កំព្រា ។

លោក​ឧត្តមសេនីយ៍ត្រី វង្ស វ៉ិ​ត បាន​បញ្ជាក់​ថា សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​នោះ​គឺ​ត្រូវ​បាន​កាត់​ខែ​សមាជិក​ក្នុង​មួយ​ខែ​៥​ពាន់​រៀល​គោលបំណង​នៃ​ការ​បង្កើត​សមាគម​នេះ​គឺ​សម្រាប់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ចាប់ពី​ថ្នាក់លើ​ដល់​ក្រោម ពេល​ដែល​សមាជិក​ណា​ម្នាក់​មានទុក្ខ​ធុរៈ ។

​បើ​តាម​ល​ក្ខ័​ន្តិ​កៈ​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​សមាជិក​ម្នាក់ ដែល​ទទួលមរណៈភាព​គឺ​ត្រូវ​ទទួល​បាន​ថវិកា​ចំនួន​៦​លាន​រៀល ចំណែក​ភរិយា​របស់​សមាជិក​មរណៈភាព ទទួល​បាន​ថវិកា​២​លាន​រៀល​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី និង​សហការី បាន​ជួយ​ថវិកា​ចំនួន​៦០​ម៉ឺន​រៀល និង​អង្ករ​ចំនួន​៥០​គីឡូក្រាម ចូលរួម​ឧបត្ថម្ភ​ក្នុង​កម្មវិធី​បុណ្យ​ផង​ដែរ ។

ជា​ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍​ស្នងការ​រង​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​លោក​អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី សូម​ឲ្យ​ជួយ​មើល​ដល់​ប្អូន​ៗ​ទាំង​៤​នាក់​ពី​មុនគេ​ព្រាត់​ម្តាយ​ជាទី​ស្រឡាញ់​តែ​ពេល​នេះ​គឺ​គេ​ត្រូវ​បាត់បង់​ឪពុក​ជាទី​ស្រឡាញ់​ម្នាក់ បើ​ពួក​គេ​មានការ​ខ្វះខាត​សូម​មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​ពួក​គេ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ