ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ភ័យ​ឡើង​ព្រលឹង​ចុង​សក់ បើ​លេង​ចឹ​ង​ៗ​នោះ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ទូច​ធុន​ធំ​មួយ​គ្រឿង​បើកបរ​លឿន​មិន​ប្រយ័ត្ន លុះដល់​ចំណុច​ឈប់​ស្តុ​ប​រថយន្ត​ត្រូវ​ដាច់​ហ្វ្រាំង បណ្តាល​ឲ្យ​តៃកុង​រថយន្ត​បង្ខំចិត្ត​បួង​ចង្កូត​ឡើង​ឃឿ​ន​ផ្លូវ​ជ្រុល​បុក​រះ​ម៉ូតូ​ជា​ច្រើន​គ្រឿង រួច​ជ្រុល​បុក​ផ្ទះ​ទ្វារផ្ទះ​ប្រជាពលរដ្ឋ បង្ក​ការ​ភ្ញាក់​ឡើង​នៅ​ចំណុច​ស្តុ​ប​លូ​៥ ក្នុងភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ទូច​ធុន​ធំ​មួយ​គ្រឿង​បើកបរ​លឿន​មិន​ប្រយ័ត្ន លុះដល់​ចំណុច​ឈប់​ស្តុ​ប​រថយន្ត​ត្រូវ​ដាច់​ហ្វ្រាំង បណ្តាល​ឲ្យ​តៃកុង​រថយន្ត​បង្ខំចិត្ត​បួង​ចង្កូត​ឡើង​ឃឿ​ន​ផ្លូវ​ជ្រុល​បុក​រះ​ម៉ូតូ​ជា​ច្រើន​គ្រឿង រួច​ជ្រុល​បុក​ផ្ទះ​ទ្វារផ្ទះ​ប្រជាពលរដ្ឋ បង្ក​ការ​ភ្ញាក់​ឡើង​នៅ​ចំណុច​ស្តុ​ប​លូ​៥ ក្នុងភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១៥​និង​០០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ ។

រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ជា​ប្រភេទ​រថយន្ត​ស្ទូច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1G-4208 ។ ចំណែក​ម៉ូតូ​រង​គ្រោះ​មាន​៣​គ្រឿង ត្រូវ​រង​ការ​ខូចខាត ក្នុង​នោះ​រួម​មាន​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​ទឹកកក​មួយ​គ្រឿង ពណ៌​ខៀវ គ្មាន​ស្លាក​លេខ ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CX-6127 និង​មួយ​គ្រឿង​ទៀត​ម៉ាក PCX ពណ៌​ស ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ដែល​បានឃើញ​ហេតុការណ៍​បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ស​ង្គេ​ត​ឃើញ​រថយន្ត​បង្ក​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត និង​ក្នុង​ល្បឿន​លឿន​គួរសម ។ លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជិត​ដល់​ចំណុច​ឈប់​ភ្លើងស្តុប​ផង​នោះ​រថយន្ត​បង្ក ស្រាប់តែ​ដាច់​ហ្វ្រាំង ធ្វើ​ឲ្យ​តៃកុង​រថយន្ត​បង្ខំចិត្ត​បួង​ចង្កូត​ឡើង​ទៅ​លើ​ចិញ្ចើម​ផ្លូវ ជា​ហេតុ​ធ្វើ​ឲ្យ​ជ្រុល​ចង្កូត​ទៅ​បុក​រ៉ឺ​ម៉ក​ដឹក​ទឹកកក​ដែល​កំពុង​ចត​ស្ងៀម​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​រ៉ឺ​ម៉ក​ត្រូវ​ក្រឡាប់​ផ្ងារជើង ហើយ​រថយន្ត​បង្ក​នៅ​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​ផ្ទប់​នឹង​ម៉ូតូ​២​គ្រឿង​បន្ថែម​ទៀត​ដែល​ម្ចាស់​គេ​ចត​ចោល​នៅ​ខាង​មុខ​ផ្ទះ បណ្តាល​ឲ្យ​គៀប​ម៉ូតូ​ក្រោម​រថយន្ត​អូស​ទៅ​ផ្ទប់​នឹង​ទ្វារផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ផ្ទះ​ត្រូវ​រង​ការ​ខូចខាត​បន្ថែម​ទៀត​ផង​ដែរ ។ បន្ទាប់​ពី​បង្កហេតុ​ភ្លាម​ៗ​តៃកុង​រថយន្ត​បាន​បើកទ្វារ​រថយន្ត​ចេញ​ទៅ​ក្រៅ ហើយ​រត់គេច​បាត់​ស្រមោល​សូន្យ ។

ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​ជំនាញ​បាន​ចុះ​អន្តរាគមន៍​វាស់វែង​អូស​យក​ទាំង​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ​ទាំងអស់​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ។

សូម​បញ្ជាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​ពុំ​មាន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​រង​របួស​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ឡើយ ។ ហើយ​ករណី​នេះ គឺ​សំណាង​ហើយ​ដែល​ពេល​ដាច់​ហ្វ្រាំង តៃកុង​រថយន្ត​រថយន្ត​បង្ក​នៅ​មាន​ស្មារតី​គ្រប់គ្រង​ខ្លួនឯង​អាច​បួង​ចង្កូត​ឡើង​លើ​ចិញ្ចើម​ផ្លូវ ប្រសិនបើ​មិន​ដូច្នោះ​ទេ មិនដឹង​ថា រថយន្ត​បង្ក​ត្រូវ​បន្តដំណើរ​ទៅ​មុខ​ទៅ​បុក​អ្នកដំណើរ​ជា​ច្រើន​ដែល​កំពុង​ឈប់​ស្តុ​ប​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ឬ​រង​របួស​ប៉ុន្មាន​នាក់​នោះ​ទេ ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ