ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សូលី​កា ខឹង​ការ​ផ្សាយភ្ជាប់​រឿង​គូស្នេហ៍​ថ្នាក់​ផ្កាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​តារាចម្រៀង​កញ្ញា ពេជ្រ សូលី​កា ដែល​ទើបតែ​ឈាន​ជើង​ចូល​ពិភព​សិល្បៈ​វិញ​កាលពី​ពេល ថ្មី​ៗ​មក​បាន​សម្តែង​ការ​មិន​សប្បាយ​ចំពោះ​សារព័ត៌មាន​មួយ​ដែល​បាន​ចុះ​ផ្សាយ​ពី​រូប​នាង​ដោយ​ភ្ជាប់​ពាក់ព័ន្ធ​ជាមួយ​គូស្នេហ៍​ពាក់​ផ្កាយ​ពីរ ។ ដ្បិត​ឈាន​ចូល​នៅ​ក្នុង​សិល្បៈ​ជា​ថ្មី​ឡើង​វិញ​ក៏​ដោយ ប៉ុន្តែ​ពេជ្រ សូលី​កា…

រាជធានី​ភ្នំពេញ​៖ អតីត​តារាចម្រៀង​កញ្ញា ពេជ្រ សូលី​កា ដែល​ទើបតែ​ឈាន​ជើង​ចូល​ពិភព​សិល្បៈ​វិញ​កាលពី​ពេល ថ្មី​ៗ​មក​បាន​សម្តែង​ការ​មិន​សប្បាយ​ចំពោះ​សារព័ត៌មាន​មួយ​ដែល​បាន​ចុះ​ផ្សាយ​ពី​រូប​នាង​ដោយ​ភ្ជាប់​ពាក់ព័ន្ធ​ជាមួយ​គូស្នេហ៍​ពាក់​ផ្កាយ​ពីរ ។

ដ្បិត​ឈាន​ចូល​នៅ​ក្នុង​សិល្បៈ​ជា​ថ្មី​ឡើង​វិញ​ក៏​ដោយ ប៉ុន្តែ​ពេជ្រ សូលី​កា មិន​ពេញ​ចំពោះ​​ការ​ចុះ​ផ្សាយ​នានា​ដែល​បាន​ភ្ជាប់​ទៅ​នឹង​គូស្នេហ៍​របស់​នាង​នោះ​ឡើយ ដ្បិត​គិត​ថា​នាង​មិន​ចង់​ល្បី​ដោយសារ​រឿង​នេះ​ឡើយ ។ នាង​បាន​ស្នើ​ឲ្យ​សារព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​នោះ​កែប្រែ​ចំណងជើង ។ សារព័ត៌​មានបាន​ចុះ​ផ្សាយ​ជាមួយ​ការ​ដាក់​ចំណង​ជើង​ថា «​ពេជ្រ សូលី​កា បាន​ចូល​សិល្បៈ​វិញ បន្ទាប់​ពី​ទទួល​ការ​បើកភ្លើង​ខៀវ​ពី​គូស្នេហ៍​ដែល​ជា​មន្ត្រី​ថ្នាក់​ផ្កាយ​ពីរ​»​។

បើ​ទោះបីជា​ខ្លឹមសារ​ដែល​សារព័ត៌មាន​នោះ​បាន​សរសេរ​មិន​បាន​រៀបរាប់​ពី​អ្វី​ដែល​ទាក់​ទង​ជាមួយ​គូស្នេហ៍​នាង​ក៏​ដោយ ប៉ុន្តែ​ពេជ្រ សូលី​កា ហាក់​មិន​សប្បាយចិត្ត​ចំពោះ​ចំណង​ជើង​ដែល​បាន​ដាក់​នោះ​ឡើយ ។ ពេជ្រ សូលី​កា បាន​បង្ហោះ​សារ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា «​សូម​កែតម្រូវ​នៅ​ចំណងជើង​ដែល​បាន​ចុះ​ផ្សាយ​ពី​នាង​ខ្ញុំ​ជា​បន្ទាន់ បើជា​ព័ត៌មាន​មាន​ក្រមសីលធម៌ វិជ្ជាជីវៈ ក្នុង​នាម​ជា​សារព័ត៌មាន​ពិតមែន ។

ដោយសារ​តែ​នាង​ខ្ញុំ​រក​លេខ​ទាក់ទង​ទង​ពុំ​បាន ដូច្នេះ​ហើយ នាង​ខ្ញុំ​សុំ​ផ្ញើ​ដំណឹង​នេះ​តាម​​រយៈ Page ផ្ទាល់ខ្លួន​របស់​នាង​ខ្ញុំ​ទៅ​តែ​ម្ដង សូមជ្រាប​ខ្ញុំ​អត់​មានបាន​ចង់​ល្បី​តាម​ព័ត៌មាន អ៊ីចឹ​ង​ៗ​ទេ អត់​សប្បាយ​សោះ »​។ ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ​ថា ព័ត៌មាន​នោះ​ពិត ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​ពេជ្រ សូលី​កា នៅ​តែ​បន្ត​បិទ​បាំង​ពី​អត្តសញ្ញាណ​គូស្នេហ៍​របស់​នាង​ដដែល ។

បន្ទាប់​ពី​បាន​កសាង​កេរ្តិ៍ឈ្មោះ​ល្បី​គួរសម​តាម​វិស័យ​សិល្បៈ​ចម្រៀង មក​ពេជ្រ សូលី​កា បាត់​ដំណឹង​ឈឹង​ពី​វិស័យ​សិល្បៈ ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់។ ការ​បាត់​វត្តមាន​ពី​ពិភព​សិល្បៈ​នេះ​បាន​នាំ​ឲ្យ​មានការ​លេចលឺ​នូវ​ពាក្យ​ចចាមអារ៉ាម ផ្សេង​ៗ​គ្នា ក្នុង​នោះ​ក៏​មាន​ប្រភព​ក្រៅផ្លូវការ​បាន​អះអាង​ថា នាង​កំពុង​រស់នៅ​ជាមួយ​គូស្នេហ៍​ដែល​ជា​មន្ត្រី​ពាក់​ផ្កាយ​។ មូលហេតុ​នេះ​តម្រូវ​ឲ្យ​នាង​ត្រូវ​បង្ខំចិត្ត​ចាក​ឆ្ងាយ​ពី​សិល្បៈ​ពាក់​កណ្តាល​ទី ដោយសារ​តែ​គំនាប​ពី​គូស្នេហ៍ ខណៈ​ពេល​ដែល​នាង​ក៏​មាន​តួនាទី​គ្រប់គ្រង​អាជីវកម្ម​ផ្ទាល់ខ្លួន​ផង​ដែរ ។

ចុង​ក្រោយ​នេះ​ពេជ្រ សូលី​កា បាន​វិល​មក​ពិភព​សិល្បៈ​ជា​ថ្មី​ឡើង​វិញ ដោយ​បាន​តំណែង​​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​ឲ្យ​ទូរទស្សន៍​ហង្ស​មាស​។ បញ្ហា​នេះ​នាំ​ឲ្យ​គេ​យល់​ឃើញ​​ថា នាង​ទំនងជា​ទទួល​បាន​ភ្លើង​ខៀវ​ពី​គូស្នេហ៍​របស់​នាង​ឲ្យ​ចូល​សិល្បៈ​ជា​ថ្មី​ឡើង​វិញ ។

តារាចម្រៀង​បែប​យុវវ័យ​ពេជ្រ សូលី​កា បាន​បង្ហាញ​វត្តមាន​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ជាមួយនឹង​អតីត​តារា​រួម​ទ្រនំ គឺ​លោក​នី​កូ តាម​រយៈ​ភាពយន្ត​រឿង​«​អាពាហ៍ពិពាហ៍​ចៃដន្យ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ