ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០​ឆ្នាំ​មក​ហើយ ​ទ្រាំ​តទៅ​ទៀត​លែង​បាន​បើ​ដល់​.​ក​ម្លឹ​ង (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ជ័យ​ឧត្តម​2 ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ចំនួន​២៥០​គ្រួ​សារបាន​នាំ​គ្នា​ផ្តិត​មេដៃ​ដាក់​ពាក្យ​សំណូមពរ​សូម​ឲ្យ​អាជ្ញាធរ​ឃុំ​ជួយ​ដោះស្រាយ​ពី​បញ្ហា​ផល​ប៉ះពាល់​នៃ​ក្លិនស្អុយ​អាច​ម៌​ជ្រូក​ចេញពី​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង​នៅ​ក្បែរ​លំនៅ​ឋាន​របស់​ពួក​គាត់…

ខេត្តកណ្តាល ៖ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ជ័យ​ឧត្តម​2 ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ចំនួន​២៥០​គ្រួ​សារបាន​នាំ​គ្នា​ផ្តិត​មេដៃ​ដាក់​ពាក្យ​សំណូមពរ​សូម​ឲ្យ​អាជ្ញាធរ​ឃុំ​ជួយ​ដោះស្រាយ​ពី​បញ្ហា​ផល​ប៉ះពាល់​នៃ​ក្លិនស្អុយ​អាច​ម៌​ជ្រូក​ចេញពី​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង​នៅ​ក្បែរ​លំនៅ​ឋាន​របស់​ពួក​គាត់ ។ ហើយ​ដំណោះស្រាយ​នេះ​ក៏​មានការ​ចូលរួម​ពី​សំណាក់​លោក ទេព ឈួ​ន មេឃុំ ក្រុមប្រឹក្សា​ឃុំ និង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ឈ្មោះ បេ ប៊ុ​ន​លី ហៅ​យាយ​ឡ ភេទ​ស្រី អាយុ​៦៩​ឆ្នាំ មក​ចូលរួម​ផង​ដែរ ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ដោយសារ​តែ​ទ្រាំ​លែង​បាន​ទៅ​នឹង​ក្លិនស្អុយ​អាច​ម៌​ជ្រូក​ចេញពី​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ខាងលើ​នេះ​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ រហូត​ឈាន​ដល់​ថ្នាក់​ប៉ះពាល់​ដល់​សុខភាព​មាន​មនុស្ស​ចាស់​ក្មេង​ក្នុងភូមិ​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់​នោះ ទើប​ពួក​គាត់​នាំ​គ្នា​ផ្តិត​មេដៃ​យក​មក​សាលាឃុំ​ដើម្បី​សូម​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ ។

ពលរដ្ឋ​បន្ត​ថា ពួក​គាត់​មិនមែន​មានចិត្ត​ទៅ​ច្រណែន ឬ​បិទ​សិទ្ធ​អាជីវកម្ម​គេ​រកស៊ី​នោះ​ទេ​គឺ​គ្រាន់​តែ​សូម​សំណូមពរ​ឲ្យ​អាជ្ញាធរ​មេត្តា​ជួយ​ណែនាំ​ឲ្យ​ម្ចាស់​កសិដ្ឋាន​នេះ​កែប្រែ​ធ្វើ​ជា​ឡ​ឧស្ម័ន ឬ​មាន​ប្រព័ន្ធ​លូ​បញ្ចេញ​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​កុំ​ឲ្យ​មាន​ក្លិនស្អុយ​ជះ​ឆួល​ប៉ះពាល់​បរិស្ថាន​ពេញ​ភូមិ​ធ្វើ​ឲ្យ​ពលរដ្ឋ​ពេល​ហូប​បាយ​ម្តង​ៗ​ស្ទើរ​តែ​ចង់​ក្អួតចង្អោ ។

ជា​ពិសេស​មនុស្ស​ចាស់​ក្មេង​បាន​ធ្លាក់ខ្លួន​ឈឺ​បណ្តើរ​ៗ​ទៀត​ផង ពីព្រោះ​ពួក​គាត់​បាន​ត្រាំត្រែង​នឹង​ក្លិនស្អុយ​នេះ​រយៈពេល​ជាង​10​ឆ្នាំ​មក​ហើយ ដោយសារ​ចេះ​តែ​នឹកឃើញ​អាណិត​យល់​ដល់​ការងារ​មុខរបរ​រកស៊ី​របស់​គេ ។ ប៉ុន្តែ​ម្ចាស់​កសិដ្ឋាន​នេះ​ដឹង​តែ​ពី​ផលប្រយោជន៍​មិន​អាណិត​គិតគូរ​ពី​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ​ឡើយ​បាន​បូម​បង្ហូរទឹក​លា​មួក​ជ្រូក​ពី​ក្នុង​ដី​ឡូត៍​គាត់​បង្ហៀរ​ចេញ​មក​ក្រៅ​ពាស​វាល​ពាស​កាល​បណ្តាល​ឲ្យ​ខូចខាត​ដល់​ផលដំណាំ​របស់​ពលរដ្ឋ​ទៀត​ផង ។

គួរ​បញ្ជាក់​ថា កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ខាងលើ​ដែល​បង្ក​ការ​ប៉ះពាល់​ដល់​ការ​រស់នៅ និង​សុខភាព​របស់​ពលរដ្ឋ​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ​នោះ កោះសន្តិភាព យើង​បាន​ចុះ​ផ្សាយ​ជា​ច្រើន​លេខ​មក​ហើយ ប៉ុន្តែ​ពលរដ្ឋ​លើក​ឡើង​ថា ពេល​ព័ត៌មាន​ផ្សាយ​ម្តង​ៗ​ពួក​គាត់​សង្កេត​ឃើញ​តែ​មន្ត្រី​បរិស្ថាន​ស្រុក​ឧស្សាហ៍​ចុះ​មក​មួយ​ភ្លែត​ៗ​ជួប​ជាមួយ​ម្ចាស់​កសិដ្ឋាន​រួច​ទៅ​វិញ​បាត់ តែ​មិន​មាន​ចំណាត់ការ​អ្វី​សោះ​ក្លិនស្អុយ​កាន់តែ​ឈួ​ល​ពេញ​ភូមិ​ដដែល​ពិសេស​រដូវ​ខែ​ខ្យល់​បក់​ស្អុយ​កាន់តែ​ខ្លាំង ។

ពាក់ព័ន្ធ​បញ្ហា​នេះ​លោក ពេ​ទ ឈួ​ន មេឃុំ​សំរោង​ធំ​ក៏​បាន​ផ្តល់​បទ​សម្ភាសន៍​ប្រាប់ កោះសន្តិភាព ថា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ជ័យ​ឧត្តម​២ ឃុំ​សំរោង​ធំ ចំនួន​២៥០​គ្រួ​សារបាន​នាំ​គ្នា​ផ្តិត​មេដៃ​ដាក់​ពាក្យ​មក​សាលាឃុំ​ដើម្បី​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​នូវ​ទុក្ខ​កង្វល់​រឿង​ក្លិនស្អុយ​អាច​ម៌​ជ្រូក​បង្ក​ការ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួក​គាត់ ។

ជា​លទ្ធផល​ពេញ​មួយ​ព្រឹក​ក្នុង​ដំណោះស្រាយ​នេះ​ដោយ​ខាង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ឈ្មោះ បេ ប៊ុ​ន​លី ហៅ​យាយ​ឡ គាត់​បាន​ឯកភាព​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​ដោយ​ឲ្យ​អាជ្ញាធរ​ឃុំ​ធ្វើ​កិច្ចសន្យា​ចាប់ពី​ពេល​នេះ​ទៅ​ក្នុង​ខែវិច្ឆិកា និង​ខែធ្នូ ឆ្នាំ​២០១៨ នេះ​គាត់​(​ម្ចាស់​កសិដ្ឋាន​)​នឹង​ជួល​ឡាន​មក​បូម​អាច​ម៌​ជ្រូក​ចេញ​ដើម្បី​កាត់​បន្ថយ​កុំ​ឲ្យ​ស្អុយ​ប៉ះពាល់​ដល់​ពលរដ្ឋ​ទៀត ។

ហើយ​ដល់​រដូវប្រាំង​រាំង​ស្ងួត​ក្នុង​ខែមករា ឬ​ខែកុម្ភៈ ឆ្នាំ​២០១៩ គាត់​(​ម្ចាស់​កសិដ្ឋាន​) នឹង​កែប្រែ​ជា​ថ្មី​ធ្វើ​ឡ​ឧ​ស្ម័​ន្ម​ទៅ​តាម​ស្តុ​ង​ដា​បច្ចេកទេស​មិន​ឲ្យ​មាន​ជះក្លិន​ស្អុយ​ប៉ះពាល់​ពលរដ្ឋ​ទៀត​ឡើយ ។ បើ​មិន​ដូច្នេះ​ទេ​ម្ចាស់​ក​សិ​ដ្ធា​ន​ចិញ្ចឹម​ជ្រូក​និង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ