ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ទាំង​អ្នក​ស្លា.ប់ និង​របួសធ្ងន់​ស្រាល​លើ​ផ្លូវជាតិ​លេខ​៤១

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ពី​នគរបាល​ចរាចរ​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់ បាន​រេ​ចង្កូត​ទៅ​បុក​ស្លាក​យីហោ​ដែល​គេ​ដាក់​នៅ​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ពី​នគរបាល​ចរាចរ​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់ បាន​រេ​ចង្កូត​ទៅ​បុក​ស្លាក​យីហោ​ដែល​គេ​ដាក់​នៅ​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែតុលា ២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​៥៨-៥៩ ស្ថិត​នៅ​ភូមិ​ព្រៃ​ឃ្លៃ ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្តកំពត ។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ ហួ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​អ្នកបើកបរ រស់នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​សូ​សែន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បាន​ស្លាប់​នៅ​និង​កន្លែង​កើតហេតុ ២-​ឈ្មោះ​ព្រីង សិ​ដ្ឋ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នក​រួម​ដំណើរ រស់នៅ​ភូមិ​អង្គ​ក្រង ឃុំ​វាល​របង​ក្រៅ ស្រុក​ពាម​ជរ ខេត្តព្រៃវែង បាន​រង​របួសធ្ងន់ និង​៣-​ឈ្មោះ ព្រីង ចិត្ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​អ្នក​រួម​ដំណើរ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា បាន​រង​របួសស្រាល​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថាៈ គ្រោះថ្នាក់​ចរាច​ណ៍​ខាងលើ​នេះ​គឺ​បង្ក​ឡើង​ដោយ​ខ្លួនឯង ពេល​អ្នក​រួម​ដំណើរ​២​នាក់ និង​អ្នកបើកបរ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ កំពង់
ចាម ១R-៧១៣១ ធ្វើ​ដំណើរ​ពី​ទិស​ខាងត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​រេ​ចង្កូត​បុក​ស្លាក​យីហោ​ដែល​គេ​ដាក់​នៅ​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​ដួល​ម៉ូតូ និង​ធ្វើ​ឱ្យ​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​អ្នក​រួម​ដំណើរ​ទាំង​២​នាក់​បាន​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ។

អ្នក​រង​របួស​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត រីឯ​សព​ត្រូវ​បាន​រថយន្ត​មន្ទីរពេទ្យ បង្អែក​ស្រុក​ឈូក ដឹក​ទៅ​កាន់​ស្រុក​កំណើត​នៅ​ឯ​ខេត្តកំពង់ចាម​ដើម្បី​ប្រគល់​ឲ្យ ក្រុម​គ្រួសារ​រៀម​ចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ចំណែក​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្តកំពត រង់ចាំ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ