ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរតែប្រយ័ត្នរឿងនេះ…ព្រោះវាអាចបំផ្លាញយើងបាន​

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កាលពី​វេលា​ម៉ោង​១០ ​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង បណ្ដាល​ឲ្យ​ផ្ទះ​មួយ​ខ្នង​ក្លាយជា​ផេះ​ផង់ និង​បាត់បង់​ទ្រព្យសម្បត្តិ​ផ្សេង​ទៀត​អស់​មួយ​ចំនួន​ធំ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ ។…

ខេត្តពោធិ៍សាត់ ៖ កាលពី​វេលា​ម៉ោង​១០ ​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង បណ្ដាល​ឲ្យ​ផ្ទះ​មួយ​ខ្នង​ក្លាយជា​ផេះ​ផង់ និង​បាត់បង់​ទ្រព្យសម្បត្តិ​ផ្សេង​ទៀត​អស់​មួយ​ចំនួន​ធំ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ ។ គ្រោះ​អគ្គិភ័យ​នេះ កើតឡើង​នៅ​ភូមិ​រវៀង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ដល់​អ្នក​ភូមិ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​នានា ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​វរសេនីយ៍ឯក តាន់ គា​រិ​ទ្ធ អធិការ​នគរបាល​ស្រុកភ្នំក្រវាញ បាន​ដឹកនាំ​កម្លាំង​អធិការដ្ឋាន​និង​ប៉ុស្ដិ៍​នគរបាល​សំរោង នាំ​យក​រថយន្ដ​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់ និង​មានការ​ជួយ​អន្តរាគមន៍​ពី​រថយន្ដ​ដឹក​ទឹក​ឯកជន​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។ លោក​អធិការ​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នេះ​យើង​ប្រើ​ទឹក​អស់​ចំនួន​៧​រថយន្ដ ទើប​ភ្លើង​រលត់​ជា​ស្ថាពរ ក្នុង​នោះ​ទឹក​របស់​ថយ​ន្ដ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំនួន​ចំនួន​២​រថយន្ដ និង​ទឹក​របស់​រថយន្ដ​ឯកជន​ចំនួន​៥​រថយន្ដ ។

ផ្ទះ​ដែល​ក្លាយជា​ចំណី​ព្រះ​អគ្គី​នេះ​មាន​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ ថ្ម​ក្រោម ឈើ​លើ ប្រក់​ក្បឿង ក្រាល​ក្តារ ជញ្ជាំង​ក្តារ ម្ចាស់ ប្តី​ឈ្មោះ មាន ផា អាយុ​៤៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ ចៅ រី​ម អាយុ​៤៦​ឆ្នាំ ។ តុល្យភាព​នៃ​ការ​ខូចខាត គឺ​ឆេះ​មួយ​កំណាត់​លើ​ទាំងស្រុង​នៅ​សល់​តែ​ជញ្ជាំង​ថ្ម និង​ក្រាល​ការ៉ូ​ខាងក្រោម​តែ​ប៉ុណ្ណោះ ។ចំណែក​ទ្រព្យសម្បត្តិ​ដែល​មាន​ក្នុងផ្ទះ​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​រលាយ​ខ្ទេចខ្ទី​គ្មាន​សល់​ដែរ ក្នុង​នោះ​មាន​ទូ​ឈើ​ចំនួន​១ គ្រែ​ឈើ​ចំនួន​៤ និង​សម្ភារ​ប្រើប្រាស់​សំខាន់​ៗ​មួយ​ចំនួន​ទៀត ។

ម្ចាស់ផ្ទះ​និង​អ្នក​ជិតខាង បានឃើញ​ភ្លើង​ចាប់ផ្ដើម​ឆេះ​ពីលើ​ដំបូល​មុនគេ ត្រង់​ចំណុច​ផ្ទាំង​សូ​ឡា រួច​ហើយ​ឆេះ​រាល​កាន់តែ​ធំ​ឡើង​ៗ​រហូត​គ្របដណ្ដប់​ផ្ទះ​ទាំងមូល​តែ​ម្ដង ។ ករណី​នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា មក​ពី​ឆ្លង​ចរន្ដអគ្គិសនី​ពី​ផ្ទាំង​សូ​ឡា​នោះ ។ មិន​អាច​រក​ការ​បំភ្លឺ​បាន​ពី​អ្នកជំនាញ​ដំឡើង​ផ្ទាំង​សូ​ឡា ជុំវិញ​ការ​ឆ្លង​ក្លាយជា​អគ្គី​នេះ​ទេ ហើយ​ករណី​នេះ​ក៏​មិនមែន​លើក​ទី​១​ដែរ ៕

អត្ថបទសរសេរ ដោយ