ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វង់ភ្លេង​ក​ន្ទាំ​មីង​ស្ទើរ​បាត់បង់​អ្នក​អភិរក្ស​ទៅ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​សិល្បៈ​ខ្មែរ​អមតៈ​នឹង​ធ្វើ​បទ​បង្ហាញ​ស្តី​ទម្រង់​វង់ភ្លេង​ក​ន្ទាំ​មីង​(​ភ្លេង​កំដរ​សព​)​ដែល​ជា​ប្រភេទ​វង់ភ្លេង​ស្ទើរតែ​បាត់បង់​ទៅ​ហើយ ។ បទ​បង្ហាញ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែតុលា ឆ្នាំ ២០១៨ នៅ​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ក្នុង​ខេត្តសៀមរាប​ចាប់ពី​ម៉ោង​២​ដល់​៤​រសៀល ខណៈ​ការ​ចូលរួម​ទស្សនា​ដោយ​សេរី ។…

រាជធានី​ភ្នំពេញ​៖​សិល្បៈ​ខ្មែរ​អមតៈ​នឹង​ធ្វើ​បទ​បង្ហាញ​ស្តី​ទម្រង់​វង់ភ្លេង​ក​ន្ទាំ​មីង​(​ភ្លេង​កំដរ​សព​)​ដែល​ជា​ប្រភេទ​វង់ភ្លេង​ស្ទើរតែ​បាត់បង់​ទៅ​ហើយ ។ បទ​បង្ហាញ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែតុលា ឆ្នាំ ២០១៨ នៅ​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ក្នុង​ខេត្តសៀមរាប​ចាប់ពី​ម៉ោង​២​ដល់​៤​រសៀល ខណៈ​ការ​ចូលរួម​ទស្សនា​ដោយ​សេរី ។

វង់ភ្លេង​ក​ន្ទាំ​មីង ជា​វង់ភ្លេង​កំដរ​សព ដែល​ស្ទើរតែ​បាត់បង់​ទៅ​ហើយ ។ តាម​រយៈ​សិក្ខា​សាលា​មួយ​នេះ ទស្សនិកជន​នឹង​បាន​ឈ្វេងយល់​កាន់តែ​ស៊ីជម្រៅ និង​ស្តាប់​ការ​ប្រគំ​វង់ភ្លេង​ដ៏​កម្រ​មួយ​នេះ ។ បទ​បង្ហាញ​វង់ភ្លេង​ក​ន្ទាំ​មីង​ក៏​នឹង​បង្ហាញ​អ្នកចូលរួម​នូវ​បច្ចុ​ប្បន្នភាព​នៃ​ទម្រង់​មួយ​នេះ និង​ឧបករណ៍​ភ្លេង​សម្រាប់​លេង​នៅ​ក្នុង​វង់ភ្លេង​មួយ​នេះ ក្នុង​ពេល​មិនសូវ​មាន​អ្នក​ស្គាល់​វង់ភ្លេង​ប្រភេទ​នេះ​ច្រើន​ឡើយ ។

តាម​ការ​សង្កេត​មាន​មហាជន​ខ្មែរ​ភាគតិច​បំផុត​ស្ទើរតែ​គ្រប់​វ័យ​តែ​ម្តង ដែល​ធ្លាប់​ឮ​ឈ្មោះ ឬ​បាន​ស្គាល់​ពី​វង់ភ្លេង​បុរាណ​ខ្មែរ​ដ៏​កម្រ​មួយ​មានឈ្មោះ​ថា «​វង់ភ្លេង​ក​ន្ទាំ​មីង​» ខណៈ​បច្ចុប្បន្ន​នេះ​ជិត​បាត់បង់​អ្នក​អភិរក្ស​សម្រាប់​ទុកជា​កេរដំណែល​ហើយ​ដែរ ។

វង់ភ្លេង​ក​ន្ទាំ​មីង គឺជា​វង់ភ្លេង​ដែល​ស្ទើរតែ​បាត់បង់​នូវ​អត្តសញ្ញាណ​ទៅ​ហើយ ខណៈ​ពេល​ថ្មី​ៗ​នេះ​ត្រូវ​បាន​លោក ផា​ទ្រី​ក ឃើ​សា​ឡេ (Patrick Kersale) ជា​អ្នក​ស្រាវជ្រាវ​ជាតិពន្ធុ​តូរ្យតន្ត្រី​វិទ្យា​បារាំង បាន​រក​ឃើញ​ក្រុម​វង់ភ្លេង​នេះ​ដោយ​បាន​ជួប​អ្នកចម្រៀង​ក​ន្ទាំ​មីង ដែល​នៅ​សល់​តែ​១​រូប​គត់​ពី​ក្រុម​ក​ន្ទាំ​មីង​នៅ​វត្ត​ត្រាច ស្ថិត​នៅ​ក្នុង​ខេត្តសៀម​រាប។

ដោយសារ​យល់​ឃើញ​ថា សិល្បៈ​ចម្រៀង​បែប​បុរាណ​គឺ​ចម្រៀង​ក​ន្ទាំ​មីង ជិត​អស់អ្នក​ស្នង​ទៅ​ជំនាន់​ក្រោយ​នោះ ទើប​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ សហការ​ជាមួយ​លោកគ្រូ​ម្នាក់​ដែល​ចេះ​ច្រៀង​គឺ​លោកគ្រូ​នឿ​ម ឡាប មាន​វ័យ​ប្រហែលជា​៥០​ឆ្នាំ ដើម្បី​បើក​បង្រៀន​ចម្រៀង​ក​ន្ទាំ​មីង​រយៈពេល​៣​ខែ គឺ​ចាប់ពី​ដើមខែ​សីហា ដល់​ខែតុលា ឆ្នាំ ២០១៨ រៀន​រាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ម៉ោង​២​កន្លះ ដល់​៤​កន្លះ ។

លោកគ្រូ​នឿ​ម ឡាប នា​ពេល​បច្ចុប្បន្ន​នៅ​ឯ​វត្ត​ត្រាច ក្នុងស្រុក​ប្រាសាទបាគង​ខេត្តសៀម​រាប​។

«​ភ្លេង​គង​ស្គរ​» ជា​ឈ្មោះ​មួយ​សម្រាប់​ហៅ ក្នុង​ចំណោម​ឈ្មោះ​ជា​ច្រើន ដែល​ប្រើ​សម្រាប់​ហៅ​វង់ភ្លេង​នេះ ដែល​គេ​អាច​ហៅ​បាន​ថា ក​ន្ទាំ​មីង ធម្ម​មីង ទ្រើ​មីង ទុម​ម៉ូង និង​ត្រៃ​លក្ខណ៍ ជាដើម ។ ឈ្មោះ​ទាំង​អស់នេះ​ត្រូវ​បាន​ហៅ​ទៅ​តាម​តំបន់ ។ អ្នកខ្លះ​លើក​ឡើង​ថា ភ្លេង​គង​ស្គរ​ជា​ភ្លេង​របស់​ព្រះពុទ្ធ​សាសនា សម្រាប់​ប្រគំ​ក្នុង​ពិធី​បុណ្យសព ដែល​សម​ស្រប​ទៅ​នឹង​ការ​ពិចារណា​អំពី​ភាព​មិន​ទៀងទាត់​នៃ​ជីវិត​សត្វលោក ។

ចំណែក​អ្នកខ្លះ​ទៀត​អះអាង​ថា​ភ្លេង​គង​ស្គរ​ប្រៀប​ដូច​ជា​បទ​បំពេ​ចុង​ក្រោយ​នៃ​ជីវិត គឺ​ភ្លេង​ដែល​ជូន​វិញ្ញាណក្ខន្ធ របស់​អ្នក​ដែល​បាន​ស្លាប់​ទៅ «​ស្រុក​» វិញ ដើម្បី​ឱ្យ​បដិសន្ធិ​នៅ​សុគតិភព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ