ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិនិយោគ​នៅ​អាស៊ី​អាគ្នេយ៍​កើនឡើង​ ព្រោះតែ​សង្គ្រាម​ពាណិជ្ជកម្ម

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​អាស៊ី​អាគ្នេយ៍​កំពុង​តែ​កើនឡើង យ៉ាង​ខ្លាំង ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន កាន់តែ​ធ្ងន់​ធ្ងរ ដែល​បង្ក​ឲ្យ​ក្រុមហ៊ុន​ប្តូរ​ទីតាំង​ផលិតកម្ម​ទៅ​កាន់​តំបន់​ដទៃ ។ យោង​តាម​ធនាគារ…

ទីក្រុង​បាងកក ៖ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​អាស៊ី​អាគ្នេយ៍​កំពុង​តែ​កើនឡើង យ៉ាង​ខ្លាំង ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន កាន់តែ​ធ្ងន់​ធ្ងរ ដែល​បង្ក​ឲ្យ​ក្រុមហ៊ុន​ប្តូរ​ទីតាំង​ផលិតកម្ម​ទៅ​កាន់​តំបន់​ដទៃ ។

យោង​តាម​ធនាគារ Maybank Kim Eng កាលពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹង​ថា ប្រទេស​វៀត​ណាម​​មើលឃើញ​ការ​វិនិយោគ​លើ​វិស័យ​ផលិតកម្ម​កើនឡើង ១៨%​ក្នុងអំឡុងពេល​៩​ខែ​ដំបូង​នា​ឆ្នាំ​២០១៨ ដោយ​មានការ​ជំរុញ​ដោយ​ការ​វិនិយោគ​ជា​ច្រើន​រួម​មាន​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន Hyosung Corp របស់​កូរ៉េ​ខាងត្បូង​ជាដើម ។

យោង​តាម​ទិន្នន័យ​ដែល​បាន​ពី​ធនាគារជាតិ​ថៃ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​អំឡុង​ពី​ខែមករា​ដល់​ខែកញ្ញា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ប្រទេស​ថៃ​បាន​កើនឡើង​៥៣% មក​ស្មើ​៧,៦​ប៊ី​លាន​ដុល្លារ ខណៈ​ដែល​មាន​លំហូរ​ធនធាន​ក្នុង​វិស័យ​ផលិតកម្ម​កើនឡើង​ជិត​៥​ដង​ឯណោះ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ ក្នុង​ប្រទេស​ហ្វី​លី​ពី​ន ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សម្រាប់​វិស័យ​ផលិតកម្ម​បាន​កើន​ដល់​៨៦១​លាន​ដុល្លារ​ក្នុងអំឡុងពេល​តែ​មួយ ខណៈ​ដែល​ឆ្នាំ​មុន​ប្រទេស​នេះ​ទទួល​បានការ​វិនិយោគ​តែ​១៤៤​លាន​ដុល្លា​រែ​ប៉ុណ្ណោះ ។

សេដ្ឋវិទូ Chua Hak Bin និង Lee Ju Ye របស់​ធនាគារ Maybank បាន​និយាយ​ថា ៖ «សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន អាច​កំពុង​តែ​ទាក់ទាញ​សហគ្រាស​កាន់តែ​ច្រើន​ឲ្យ​ពង្រីក​មក​កាន់​អាស៊ាន ដើម្បី​ជៀសវាង​ពី​ពន្ធ ។ វិស័យ​ជា​ច្រើន​ដូច​ជា​ផលិតផល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ឧស្សាហកម្ម ប​ច្ចេ​វិទ្យា និង​ឧបករណ៍​ទូរ​មនា​គម​ន៍ យានយន្ត​និង​ធាតុគីមី​បាន​បង្ហាញ​ចំណាប់អារម្មណ៍​លើ​អាស៊ី​អាគ្នេយ៍ »​។

អាស៊ី​អាគ្នេយ៍​មើលឃើញ​ចំណុច​វិជ្ជមាន​នៃ​សង្គ្រាម​ពាណិជ្ជកម្ម ខណៈ​ដែល​តំបន់​នេះ​ក្លាយជា​មូលដ្ឋាន​ជំនួស​សម្រាប់​ក្រុមហ៊ុន​ក្នុង​ការ​ប្តូរ​ទីតាំង​ផលិតកម្ម​ពី​ប្រទេស​ចិន ដើម្បី​ជៀសវាង​ពន្ធ ។ ប្រមាណ​១​ភាគ​៣​នៃ​ក្រុមហ៊ុន​អា​មេ​រិ​ក​ទាំង​៤៣០​ក្រុមហ៊ុន​ក្នុង​ប្រទេស​ចិន បាន​និង​កំពុង​ពិចារណា​ថា​ប្តូរ​ទីតាំង​ផលិតកម្ម​ទៅ​បរទេស​វិញ​ហើយ ខណៈ​ដែល​កំពុង​មាន​ជម្លោះ​នេះ ។

លោក Trinh Nguyen សេដ្ឋវិទូ​ថ្នាក់ខ្ពស់​នៅ ក្រុមហ៊ុន Natixis Asia Ltd នៅ​ហុងកុង​បាន​​ឲ្យ​ដឹង​ដែរ​ថា ៖« ការ​ធ្ងន់ធ្ងរ​ឡើង​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​មាន​តែ​ព​ន្លឿ​ន​និន្នាការ​នេះ​ទេ ។ អាស៊ី​អាគ្នេយ៍​ជាទី​ផ្សារ​លូតលាស់​ល្អ និង​ជាទី​តាំង​ផលិតកម្ម​នៅ​បរទេស​ផង​ដែរ ព្រោះ​មានការ​ចំណាយ​លើ​ផលិតកម្ម​ទាប និង​ការ​ធ្វើ​សេរីភាវូបនីយកម្ម​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ជា​ប្រភព​មួយ​ក្នុង​ការ​ទប់ស្កាត់​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ​ទៀត​ផង »​។

យ៉ាងណា​ក្តី តំបន់​នេះ​នៅ​តែ​អាច​ទទួល​រង​ការ​ប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម ដោយ​មាន​របាយការណ៍​មួយ​ដែល​ចេញ​កាលពី​ថ្ងៃ​អង្គារ​បាន​បញ្ជាក់​ថា សង្គ្រាម​ពាណិជ្ជកម្ម ជា​កត្តា​ដែល​បង្ក​ឲ្យ​ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ ធ្លាក់​ចុះ​នៅ​ខែកញ្ញា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ