ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​ថៃ​ធ្លាក់​ចុះ​ជា​លើក​ដំបូង​

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ទិន្នន័យ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​នាំ​ចេញ​ដែល​គិត​ពន្ធ​រួច​របស់​ប្រទេស​ថៃ​នៅ​ខែកញ្ញា​បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ក្នុង​កំឡុង​ពេល​១៩​ខែ​មកនេះ ខុស​ពី​ការ​គិត​ទុក​របស់​អ្នកវិភាគ ។ ការ​នាំ​ចេញ​គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​ការ​លូតលាស់​របស់​ប្រទេស​ថៃ ហើយ​វា​បាន​ធ្លាក់​ចុះ ៥,២%​នៅ​ខែកញ្ញា បើ​ធៀប​នឹង​ឆ្នាំ​មុន…

ទីក្រុង​បាងកក ៖ ទិន្នន័យ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​នាំ​ចេញ​ដែល​គិត​ពន្ធ​រួច​របស់​ប្រទេស​ថៃ​នៅ​ខែកញ្ញា​បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ក្នុង​កំឡុង​ពេល​១៩​ខែ​មកនេះ ខុស​ពី​ការ​គិត​ទុក​របស់​អ្នកវិភាគ ។

ការ​នាំ​ចេញ​គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​ការ​លូតលាស់​របស់​ប្រទេស​ថៃ ហើយ​វា​បាន​ធ្លាក់​ចុះ ៥,២%​នៅ​ខែកញ្ញា បើ​ធៀប​នឹង​ឆ្នាំ​មុន ។ កាលពី​ខែសីហា ការ​នាំ​ចេញ​បាន​កើនឡើង​ដល់​ទៅ ៦,៦៨% បើ​ធៀប​នឹង​ឆ្នាំ​មុន ។

ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ធ្លាក់​ចុះ​នៃ​កើត​មាន​ឡើង ព្រោះតែ​ការ​នាំ​ចេញ​នៅ​ឆ្នាំ​មុន​មាន​កម្រិត​ខ្ពស់​ពេក សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន រួម​ទាំង​មក​ពី​បញ្ហា​សេដ្ឋកិច្ច​របស់​ដៃគូ​ពាណិជ្ជកម្ម​របស់​ប្រទេស​ថៃ​ផង​ដែរ។

ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​បាន​កើនឡើង​១,២%​កាលពី​ខែកញ្ញា ខណៈ​ដែល​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ធ្លាក់​ចុះ​ដល់​ទៅ ១៤,១%​។  ក្រសួង​ខាងលើ​បាន​បន្ត​ថា ការ​នាំ​ចេញ​យានយន្ត និង​គ្រឿងបន្លាស់ កុំព្យូទ័រ​និង​គ្រឿងបន្លាស់ បាន​ធ្លាក់​ចុះ ៧,៤%​ផង​ដែរ បើ​ធៀប​នឹង​ឆ្នាំ​មុន ខណៈ​ដែល​ផលិតផល​ជ័រ​ធ្លាក់​ចុះ​២,៤% ។

ប្រទេស​ថៃ​មាន​អតិរេក​ពាណិជ្ជកម្ម​សរុប​ប្រមាណ​៤៩០​លាន​ដុល្លារ​នៅ​ខែកញ្ញា ទាប​ជាង​ការ​ព្យាករ​ដែល​ស្មើ​១,៦​ប៊ី​លាន​ដុល្លារ​។  ក្នុងអំឡុងពេល​ពី​ខែមករា​ដល់​ខែកញ្ញា ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ​បាន​កើនឡើង ៨,១៣% ខណៈ​ដែល​ការ​នាំ​ចូល​កើនឡើង​បាន ១៥,២% ។

ក្រសួងពាណិជ្ជកម្ម​បាន​បន្ថែម​ថា ពួក​គេ​នៅ​តែ​ចង់​សម្រេច​គោលដៅ​ការ​លូតលាស់​បាន​៨%​នៅ​ឆ្នាំ​នេះ​ដដែល បន្ទាប់​ពី​ប្រទេស​ថៃ​មើលឃើញ​ការ​លូតលាស់​ដល់​ទៅ​៩,៩%​កាលពី​ឆ្នាំមុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ