ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញដល់ថ្នាក់នេះ…​ចូលលួច​ក្នុងផ្ទះប៉ូលិស២ថ្ងៃ​​ ដឹកចេញតាមចិត្ត

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ថែម​ទាំង​ដកហូត​បាន​នូវ​ត្ថុ​តាង​មួយ​ចំនួន​ផង កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៣ ​តុលា នៅ​ចំណុច​ភូមិ​ដំណាក់​ហ្លូ​ង…

ខេត្តបាត់ដំបង​ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ថែម​ទាំង​ដកហូត​បាន​នូវ​ត្ថុ​តាង​មួយ​ចំនួន​ផង កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៣ ​តុលា នៅ​ចំណុច​ភូមិ​ដំណាក់​ហ្លូ​ង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចូល​លួច​គ្រឿង​សង្ហា​រឹម​ជា​ច្រើន​របស់​មន្ត្រី​នគរបាល​ម្នាក់​ ស្ទើរ​អស់ពី​ផ្ទះ​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ ឈ្មោះ​ភ​ន តុ​ប ហៅ​ម៉ៅ អាយុ​២៤​ឆ្នាំ ជា​កម្មករ​បណ្ដុះ​ផ្សិត ​និង​ស្នាក់​នៅ​បណ្ដោះអាសន្នក្នុងភូមិ-សង្កាត់​កើតហេតុ​ខាងលើ​ ។ មន្ត្រី​ដដែល​បាន​ប្រាប់​ថា ជន​នេះ ​និង​បក្សពួក​ម្នាក់​ទៀត ​ឈ្មោះ​ណាប់ ដែល​កំពុង​គេចខ្លួន​ត្រូវ​ជាប់​សង្ស័យ​ថា បាន​ធ្វើ​សកម្មភាព​ចូល​លួច​គ្រឿង​សង្ហា​រឹម​ជា​ច្រើន​ប្រភេទ​ពី​ក្នុងផ្ទះ​មន្ត្រី​នគរបាល​ម្នាក់​ឈ្មោះ​បែន វ៉ា​ន់​ថន ហៅ​តូ អាយុ​២៩​ឆ្នាំ កាលពី​យប់​ថ្ងៃ​ទី​២១​តុលា នៅ​ចំណុច​ខាងលើ ខណៈ​ម្ចាស់​មិន​បាន​ស្នាក់​នៅ ដោយ​ជន​នេះ​បាន​ដឹក​ជញ្ជូន​តាម​រទេះ​សណ្ដោង​ពីក្រោយ​ម៉ូតូ​ជា​ច្រើន​ជើង​។

បើ​តាម​របាយ​ការ​ណ៍​បឋម ​ដែល​ម្ចាស់ផ្ទះ​រង​គ្រោះ​បាន​រាយ​ការ​ណ៍​​ប្រាប់​សមត្ថកិច្ច​ថា គ្រឿង​សង្ហា​រឹម​ដែល​បាន​បាត់បង់​រួម​មាន រូបចម្លាក់​ត្រី​នាគ រូប​តា​កំប៉ោង ហង្ស​តេ គ្រែ​និង​ពូក​ដេក អា​គុយ ម៉ូ​ទ័​រ ទូរ​ទស្ស​ន៏ និង​សម្ភារៈ​មួយ​ដទៃ​ទៀត​ដែល​ទុក​នៅ​ក្នុងផ្ទះ​។ ម្ចាស់ផ្ទះ​បាន​បញ្ជាក់​ថា លំនៅ​ឋាន​នោះ​កំពុង​សាងសង់​ដែល​មិន​ទាន់​មាន​ទ្វា​ឬ​ជញ្ជាំង​បិត​ត្រិ​ម​ត្រូវ តែ​ពេល​ខ្លួន​ចេញ​ផុត​បន្តិច​ក៏​ត្រូវ​ចោរ​ចូល​លួច​តែ​ម្ដង​។

ពាក់ព័ន្ធ​នឹង​ករណី​លួច​ដឹក​ជញ្ជូន​គ្រឿង​សង្ហា​រឹម​របស់​មន្ត្រី​នគរបាល​ខាងលើ​នេះ បើ​តាម​ជនសង្ស័យ​ឈ្មោះ
​ភ​ន តុ​ប ហៅ​ម៉ៅ បាន​រៀបរាប់​ថា នៅ​យប់​កើតហេតុ​នោះ ខ្លួន​និង​ឈ្មោះ​ណាប់ មិន​មាន​គោលបំណង​ដើរទៅ​លួច​គ្រឿង​សង្ហា​រឹម​នោះ​ទេ តែ​ពួក​ខ្លួន​បាន​ធ្វើ​ឡើង​ដោយ​ចៃដន្យ​។ លោក​ចោរ​ចិត្ត​ស្លុយ​នេះ​ បាន​និយាយ​ថា ពួក​ខ្លួន​បាន​ដើរ​ចាប់​ត្រី​តាម​ប្រឡាយ ក្រោយ​ពី​នាំ​គ្នា​ប្រើប្រាស​់ថ្នាំ​ញៀន​រួច​។

ពេល​នោះ ​ពួក​ខ្លួន​បាន​ដើរទៅ​ក្បែរ​ផ្ទះ​ជន​រង​គ្រោះ​ បានឃើញ​គ្រឿង​សង្ហា​រឹម​ជា​ច្រើន ហើយ​គ្មាន​មនុស្ស​នៅទេ ថែម​ទាំង​គ្មាន​ទ្វា​រ និង​ជញ្ជាំង​បិទ​ជិត​ទៀត​ផង​។ ជន​នេះ​ បាន​សារ​ភព​ថា ឃើញឱកាស​ល្អ​បែប​នេះ​ ពួក​ខ្លួន ​ក៏​ចូល​លួច​រូបចម្លាក់​ត្រី​នាគ​មុន​ យក​មក​ទុក​លើ​ផ្លូវ រួច​បន្ត​ចូល​លួច​គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ​ទៀត ស្ទើរ​អស់ពី​ក្នុងផ្ទះ​យក​មក​គរ​ទុក​លើ​ថ្នល់​ខាង​មុខ​ផ្ទះ​ដែរ​។

ឈ្មោះ​តុ​ប ហៅ​ម៉ៅ បាន​បញ្ជាក់​ថា ក្រោយ​ពី​ជ​ញ្ជួ​ន​ចេញពីផ្ទះ​អស់​ពួក​គេ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ខ្ចី​រទេះ​គេ ដើម្បី​យក​មក​ដឹក​ជញ្ជូន​គ្រឿង​សង្ហា​រឹម​នេះ និង​បាន​ដឹក​ជា​ច្រើន​ជើង​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​បន្ទប់​ជួល​ស្នាក់​នៅ​របស់​ឈ្មោះ​ណាប់​។ ជន​នេះ​បាន​បន្ថែម​ថា ក្រោយ​ពី​ប្រមូល​យក​ទៅ​លាក់​ទុក ពួក​ខ្លួន​ក៏​បាន​លក់​រូប​ស​ចម្លាក់​អស់​មួយ​ចំនួន តែ​គ្រឿង​សង្ហា​រឹម​មួយ​ចំនួន​មិន​ទាន់​បាន​លក់​ទេ​។

អត្ថបទសរសេរ ដោយ