ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​វៀតណាម​ម្នាក់​ប្រើ​ឈ្មោះ​ខ្មែរ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជនជាតិ​វៀតណាម​ប្រើ​ឈ្មោះ​ខ្មែរ​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៣ តុលា ពាក់ព័ន្ធ​ករណី​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។ ស្ត្រី​ជាប់​សង្ស័យ​ខាងលើ​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជនជាតិ​វៀតណាម​ប្រើ​ឈ្មោះ​ខ្មែរ​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៣ តុលា ពាក់ព័ន្ធ​ករណី​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។

ស្ត្រី​ជាប់​សង្ស័យ​ខាងលើ​ឈ្មោះ ប៉ុ​ល ដា​វី ហៅ ង្វៀ​ង យាំង​ហា​យ អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ច្រាំង​ចំ​រះ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

តាម​មន្ត្រី​មន្ទីរ​ប្រឆាំង​គ្រឿង​បាន​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​បាន​ប្រើ​វិធាន​ញុះញុង ចាប់​ជាក់ស្តែង និង​ដកហូត​សារធាតុ​ញៀន​ប្រមាណ​១៣.៧៥​ក្រាម ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា ថ្នាំ​ញៀន​ជាង​១៣​ក្រាម​នេះ ខ្លួន​បាន​ទិញ​ពី​មនុស្ស​ម្នាក់ និង​យក​ទៅ​លក់​ឲ្យ​មនុស្ស​ម្នាក់​ទៀត ប៉ុន្តែ​នៅ​ពេល​ប្រគល់​ថ្នាំ​ញៀន​ឲ្យ​ទៅ​មនុស្ស​ម្នាក់​នោះ ស្រាប់តែ​នគរបាល​ចាប់​ឃាត់​ជាប់ និង​នាំ​ទៅ​កាន់​កន្លែង​សមត្ថកិច្ច​តែ​ម្តង ។

សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​ដៃ​លោក តុ​ប ឈុ​ន​ឡុ​ង ព្រះរាជ​អា​ជ្ញ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​សាកសួរ និង​ក្រោយ​ពី​សាកសួរ តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។

បន្ទាប់​មក​ជនសង្ស័យ​ត្រូវ​បាន​ខាង​ព្រះរាជអាជ្ញា​ចាត់​បញ្ជូន​ទៅ​ចៅ​ក្រចៅ​ក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ