ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជែងផង កៀងផង ចុងក្រោយបើកគេចបាត់ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​មួយ​បាន​បើក​ប្រដេញ និង​ជែង រួច​កៀរ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​បណ្តាល​អោយ​ជ្រុល​ចង្កូត​ឡើង​សួនច្បារ និង​បុក​បង្គោល​ប៉ាណូ​ផ្សាយ​ពា​ណិ​ជ្ច​កម្មបាក់​រាប​ដល់​ដី ហើយ​រថយន្ត​ដឹក​ដី​នោះ​បាន​បើក​គេច​បាត់​ស្រមោល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់​ទី​២៤​ ខែតុលា​ ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​មួយ​បាន​បើក​ប្រដេញ និង​ជែង រួច​កៀរ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​បណ្តាល​អោយ​ជ្រុល​ចង្កូត​ឡើង​សួនច្បារ និង​បុក​បង្គោល​ប៉ាណូ​ផ្សាយ​ពា​ណិ​ជ្ច​កម្មបាក់​រាប​ដល់​ដី ហើយ​រថយន្ត​ដឹក​ដី​នោះ​បាន​បើក​គេច​បាត់​ស្រមោល​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់​ទី​២៤​ ខែតុលា​ ឆ្នាំ ២០១៨​ នៅ​ផ្លូវ​ភ្នំពេញ ហាណូយ​(១០១៩) ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។

រថយន្ត​បើក​ឡើង​សួន​ជា​ប្រភេទ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ ពាក់​ស្លាក់​លេខ ភ្នំពេញ ៥A-១០៣៥ បើកបរ​ដោយ​ឈ្មោះ ធី ចាន់​រិ​ទ្ធ អាយុ​២១​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​លាយ​ស៊ីម៉ង់ត៍ ស្នាក់​នៅ​ភូមិ​ជំរៅ សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ​។​ចំណែក​រថយន្ត​បែន​ដឹក​ដី ពណ៌​ត្រេ​អុី​មិន​ចាំ​ស្លាក​លេខ​បាន​បើក​គេច​ទៅ​បាត់​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ខាងលើ​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​ពណ៌​ត្រេ​អុី​មិន​ចាំ​ស្លាក​លេខ បើក​ជែង​ប្រដេញ​គ្នា រួច​កៀរ បណ្តាល​អោយ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​ឡើង​សួនច្បារ និង​បុក​ស្លាក​ប៉ាណូ បណ្តាល​អោយ​បាក់​រាប​ដល់​ដី​។

ចំណែក​រថយន្ត​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បែក​កញ្ចក់​ផ្នែក​ខាង​មុខ និង​បែក​កង់​មុខ​ខាងឆ្វេង តែ​សំណាងល្អ​មិន​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ ។ បន្ទាប់​ពី​បើក​កៀរ​រថយន្ត​ក្រ​ឡុ​ង​ស៊ីម៉ង់ត៍​រួច រថយន្ត​បែន​ដឹក​ដី​បាន​បើក​គេច​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​វាស់វែង និង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រង់ចាំ​ដោះស្រាយ​សងការ​ខូចខាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ