ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីងៀត ឆ្លៀត​ពង​…​ឈ្មួញ​ដឹក​ចូល​ស្រុក​យួន​ស៊េរី បញ្ហា​ហិនហោច​ដទៃ​មើល​មិនឃើញ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ឈ្មួញ​រកស៊ី​ដឹក​អេ​ត​ចាយ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​កំពុង​បំផ្លាញ​ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង​៤​គីឡូម៉ែត្រ​ចាប់ពី​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ក្លោ​ង​ទ្វា វត្ត​សាលា​កណ្តាល ហៅ​វត្ត​ធ្លក ស្ថិត​នៅ​ភូមិ​ព្រៃ​ផ្តៅ សង្កាត់​ច្រក​ម្ទេស ឆ្លងកាត់​ទៅ​កាន់​ច្រករបៀង​ព្រំដែន​ធ្លក ក្រុង​បា​វិត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារ​ម្ម​ណ៍​យ៉ាង​ខ្លាំង​អំពី​ការ​ស្រុត​ខូច​ផ្លូវ​ដោយសារ​រថយន្ត​យី​ឌុ​ប​ធុន​យក្ស​ដឹក​អេ​ត​ចាយ​ទាំងនេះ​…

ខេត្តស្វាយរៀង ៖ ឈ្មួញ​រកស៊ី​ដឹក​អេ​ត​ចាយ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​កំពុង​បំផ្លាញ​ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង​៤​គីឡូម៉ែត្រ​ចាប់ពី​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ក្លោ​ង​ទ្វា វត្ត​សាលា​កណ្តាល ហៅ​វត្ត​ធ្លក ស្ថិត​នៅ​ភូមិ​ព្រៃ​ផ្តៅ សង្កាត់​ច្រក​ម្ទេស ឆ្លងកាត់​ទៅ​កាន់​ច្រករបៀង​ព្រំដែន​ធ្លក ក្រុង​បា​វិត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារ​ម្ម​ណ៍​យ៉ាង​ខ្លាំង​អំពី​ការ​ស្រុត​ខូច​ផ្លូវ​ដោយសារ​រថយន្ត​យី​ឌុ​ប​ធុន​យក្ស​ដឹក​អេ​ត​ចាយ​ទាំងនេះ​ ។

ហើយ​ប្រជាពលរដ្ឋ​រិះគន់​ថា ដោយសារ​តែ​មានការ​ឃុបឃិត​ពី​សមត្ថ​កិច្ច​ប្រចាំ​ច្រករបៀង​ព្រំដែន​ធ្លក​នេះ​សូម​អាជ្ញាធរ​មេត្តា​ចុះ​ពិនិត្យ​មើល​ផង​ទាន ។ ការ​ព្រួយ​បា​រណ៍​របស់​ប្រជាពលរដ្ឋ​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ភូមិ​ធ្លក សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវលំ​មួយ​ខ្សែ​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​នេះ​ប្រវែង​ជា​៤​ពាន់​ម៉ែត្រ​បម្រើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ធ្វើ​ដំណើរ​ចំនួន​២​ភូមិ គឺ​ភូមិ​ព្រៃ​ផ្តៅ និង​ភូមិ​ធ្លក កាលពីដើម​ឡើយ​ប្រជាពលរដ្ឋ​ភូមិ​ទាំង​ពី​នេះ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​ក្នុង​ការ​ដឹក​កសិផល និង​កូន​ៗ​ធ្វើ​ដំណើរ​មក​សាលារៀន ជា​ពិសេស​ពេល​មាន​ក្រុម​គ្រួសារ​មាន​ជម្ងឺ​សង្គ្រោះ​បន្ទាន់​នៅ​ពេល​យប់ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយ​ការ​ពិបាកធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នេះ​នៅ​ឆ្នាំ​២០១២​ប្រជាពលរដ្ឋ​បាន​ដាក់​សំណើរ​ទៅ​អាជ្ញាធរ​ខេត្ត​ក៏​បាន​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ផ្តល់​ឲ្យ​ផ្លូវ​មួយ​ខ្សែ​នេះ​ក្រាល​ក្រួស​ក្រហម​បន្ទាប់​មក​កសាង​ជា​ផ្លូវ​ក្រាល​កៅស៊ូរ​ផ្លូវ​ល្អ​បាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​បាន​ស្រួល ។

ហើយ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ក្រុម​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ប្រចាំការ​ប៉ុ​ស្តិ៍​ច្រករបៀង​​ព្រំដែន​ធ្លក​លួច​បើក​បារាស់​ការពារ​ផ្លូវ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​អេ​ត​ចាយ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀត​ណាម​តាម​រថយន្ត​យី​ឌុ​ប​ធុន​យក្ស​ដែល​ផ្ទុក​ទម្ងន់​ចាប់ពី​៣០​តោន​ទៅ​៥០​តោន​ធ្វើ​ឲ្យ​បាក់​ស្រុត​​ផ្លូវ​ខូច​ជា​រណ្តៅ​សំបុកមាន់ ហើយ​បើ​គ្មាន​ការ​ទប់ស្កាត់​ទេ​នោះ​ពិតជា​បាក់​ស្រុត​ខូច​ផ្លូវ​អស់​ជា​មិន​ខាន ។

ទាក់ទិន​ករណី​ខាងលើ​នេះ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​ប្រចាំការ​ប៉ុស្តិ៍​ច្រករបៀង​ព្រំដែន​ធ្លក​បាន​ទេ ដោយ​អ្នកយាម​ប្រាប់​ថា មេ​ជាប់រវល់​ទៅ​ប្រជុំ​នៅ​ឯ​វរៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ