ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមមើលមុខ​ឃាតករដែលសម្លា.ប់មនុស្ស​ទម្លាក់អណ្តូងទឹក កាល៦ខែមុន

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ឃាតករ​សម្លាប់​មនុស្ស​ច្រកការ​រុង​ទម្លាក់​ក្នុង​អណ្ដូងទឹក​​កាលពី​៦​ខែ​មុន ទី​បំផុត​ ត្រូវ​បាន​ចាប់​ខ្លួន ។ បើ​តាម​របាយការណ៍របស់​នគរបាល​ស្រុក​កូន​មំ​ុ និង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បាន​ឲ្យ​ដឹង​ថា ​ជនជាប់ចោទ​ឈ្មោះ…

ខេត្តរតនគិរី ៖ ឃាតករ​សម្លាប់​មនុស្ស​ច្រកការ​រុង​ទម្លាក់​ក្នុង​អណ្ដូងទឹក​​កាលពី​៦​ខែ​មុន ទី​បំផុត​ ត្រូវ​បាន​ចាប់​ខ្លួន ។ បើ​តាម​របាយការណ៍របស់​នគរបាល​ស្រុក​កូន​មំ​ុ និង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បាន​ឲ្យ​ដឹង​ថា ​ជនជាប់ចោទ​ឈ្មោះ គៀល កា​ទួត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង រស់នៅ​ភូមិ​តា​កាប់ ឃុំ​តា​អង ស្រុក​កូន​មុំ ។ សមត្ថកិច្ច បាន​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​៦​ខែ និង​១២​ថ្ងៃ ទើប​ចាប់ខ្លួន​ជនសង្ស័យ​បាន​ នៅ​ថ្ងៃ​ទី​២២ ​តុលា វេលា​ម៉ោង​៣​រសៀល នៅ​នឹង​ផ្ទះ​ជន​នេះ​តែ​ម្ដង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ស៊ូ សៀ​ក ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ ត្រូវ​ជន​ដៃដល់​ដែល​មានមុខរ​បរក​សុ​ី​ឈើ និង​មាន​ទីលំនៅ​ក្នុងភូមិ ឃុំ ជាមួយ​គ្នា សម្លាប់​កាលពី​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​ទៅ​ម៉ោង​៨​យប់ នៅ​ចំណុច​ស្ងាត់​ក្នុង​ចម្ការ​ស្វាយចន្ទី ក្នុងភូមិ​តា​កាប់ ឃុំ​តា​អង ស្រុក​កូន​មុំ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យបាន​រត់គេច​ខ្លូ​ន​អស់​រយៈពេល​៦​ខែ​និង​១២​ថ្ងៃ ក្រោយ​ពី​សម្លាប់​មនុស្ស​ច្រក​ក្នុង​ការុង​ទម្លាក់​អណ្ដូង ។ នៅ​ពេល​សមត្ថកិច្ច​ចាប់ខ្លួន​បាន ជន​នេះ​សារភាព​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ជន​រង​គ្រោះ​ប្រាកដ​មែន​ដោយសារ​ខឹង​ជន​រង​គ្រោះ​ជំពាក់​លុយ​ថ្លៃ​ទិញ​ឈើ​មិន​ព្រម​សង​ខ្លួន ។

ជន​រូប​នេះ​ឆ្លើយ​ទៀត​ថា នៅ​យប់​ថ្ងៃ​នោះ​ខ្លួន​បាន​ទូរស័ព្ទ​ណាត់​ជន​រង​គ្រោះ​ឲ្យ​ទៅ​ជួប​គ្នា​នៅ​ចំណុច​ខាងលើ ។ លុះ​ពេល​ជន​រង​គ្រោះ​មក​ដល់​ខ្លួន​ក៏​យក​កាំបិត​ផ្គាក់​កាប់​ចំ​កញ្ចឹងក​ជិត​ដាច់ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​តែ​ម្តង រួច​ហើយ​យក​សព​ញាត់​ចូល​ក្នុង​ការុង ដឹក​តាម​ម៉ូតូ​ចម្ងាយ​ប្រមាណ​៤០០​ម៉ែត្រ​ទម្លាក់​ចូល​ក្នុង​អណ្ដូងទឹក​មាន​ជម្រៅ​៥​ទៅ​ម៉ែត្រ​ស្ថិត​នៅ​ក្នុងភូមិ ឃុំ ខាងលើ ។ ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ ក៏​ខ្លួន​លើក​ទម្លាក់​ទៅ​ក្នុង​អណ្តូង​ដែរ តែ​បាន​ទើរ​មិន​ធ្លាក់​ទៅ​ដល់​ខាងក្រោម​ទេ ។

នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា នគរបាល​កា​រិ​យាល័យ​ព្រហ្ម​ទ​ណ្ទ​កម្រិត​ធ្ងន់​ខេត្ត ដេ​ោ​យ​មានការ​ចូលរួម​ពី​ក្រឡា​បញ្ជី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង បាន​នាំ​ខ្លួន​ជន​ដៃដល់​ជា​ឃាតករ​ទៅកន្លែង​សម្លាប់​ជន​រង​គ្រោះ ដើម្បី​ធ្វើ​ត្រាប់​ពី​សកម្មភាព​សម្លាប់​នេះ ៕

អត្ថបទសរសេរ ដោយ