ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចិន​ទំនើង​ដែល​អុកឡុក​ផ្អើល​ក្រុង​ប៉ោយ​ប៉ែ​ត​ពេល​នេះ​ដល់​ពេល​ហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ចិន​១៦​នាក់​ដែល​ឃាត់ខ្លួន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ ហើយ​កម្លាំង​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ក្រុម​ស្ទាវ​ដែល​បង្ក​របួស​ស្នាម​លើ​ចិន ។ លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ…

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ចិន​១៦​នាក់​ដែល​ឃាត់ខ្លួន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ ហើយ​កម្លាំង​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ក្រុម​ស្ទាវ​ដែល​បង្ក​របួស​ស្នាម​លើ​ចិន ។

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា កាលពី​វេលា​ម៉ោង​១២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​មួយ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត កម្លាំង​ចម្រុះ​មាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​១៣​នាក់ និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់​បាន​ជន​ជាតិ​ចិន​៣​នាក់​ដែល​ចោទប្រកាន់​ពី​បទ​បង្ក​បក្ខពួក​ប្រមាណ​ជាង​២០​នាក់​ប្រដាប់​ដោយ​ដំបង​ដែក​ឈើ​គ្រប់​ដៃ​បង្ក​អសន្តិសុខ​ប៉ះពាល់​សណ្តាប់ធ្នាប់ និង​ប្រឆាំង​សមត្ថកិច្ច​នៅ​ពេល​បង្ក្រាប ។

លោក​បាន​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ជនជាតិ​ចិន​បាន​កាប់​ចាក់​គ្នា​ជាមួយ​ក្មេង​ស្ទាវ​បណ្តាល​ជនជាតិ​ចិន​ម្នាក់​របួសស្រាល​ហើយ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ខា​រ៉ា​អូរ​ខេ​មួយ​កន្លែង​ក្នុង​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ជនជាតិ​ចិន​១​ក្រុម​មាន​គ្នា​៤​ទៅ​៥​នាក់​បាន​ទៅ​ច្រៀង​ខា​រ៉ា​អូរ​ខេ​ហើយ​ក៏​មាន​ទំនាស់​កើតឡើង​ជាមួយ​ក្រុម​ក្មេង​ស្ទាវ​១​ក្រុម​បាន​កាប់​ចាក់​បណ្តាល​របួស​ជនជាតិ​ចិន​២​នាក់ ។

លោក​ឧត្ត​សេនីយ៍​ត្រី សិទ្ធិ ឡោះ បាន​បញ្ជាក់​ថា ក្រោយ​ពេល​ជនជាតិ​ចិន​ទំនាស់​ស្ទាវ​១​ក្រុម​បណ្តាល​របួស​ជនជាតិ​ចិន​ហើយ​គេចខ្លួន​អស់ ស្រាប់តែ​ជិត​កន្លះ​ម៉ោង​ក្រោយ​ជនជាតិ​ចិន​បាន​ប្រមូលផ្តុំ​គ្នា​១​ក្រុម​ប្រមាណ​ជាង​២០​នាក់​ប្រដាប់​ដោយ​ដំបង​ដែក និង​ឈើ​គ្រប់​ដៃ​បាន​ដើរ​ស្រែក​រកមុខ​អ្នក​ដែល​បង្ក​របួស​ស្នាម​បក្ខពួក​របស់​ខ្លួន​តាម​ដងផ្លូវ​ទីប្រជុំជន​ក្រុង​ប៉ោយ​ប៉ែ​ត​បណ្តាល​អោយ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ក្លា​ច​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​មាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់​បាន​១៣​នាក់ និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ឃាត់​បាន​៣​នាក់​នៅ​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កម្លាំង​នគរបាល​ក្រុង​ឃាត់ខ្លួន​ជនជាតិ​ចិន​១​ក្រុម​ចំនួន​១៦​នាក់​ដែល​មាន​ដំបង​ដែក​និ ង​ឈើ​គ្រប់​ដៃ​ហើយ​ពេល​ដែល​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បាន​តដៃ​ត្រូវ​បាន​បញ្ជូន​មក​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សា​លា​ដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ ហើយ​ក្រុម​ស្ទាវ​ដែល​បង្ក​របួស​ស្នាម​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ដើម្បី​អនុវត្តន៍​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ