ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man City កំពុង​ខ្លាំង​ស្រាប់តែ Pep Guardiola មាន​យុទ្ធសាស្ត្រ​ឱ្យ​ក្រុម​កាន់តែ​ខ្លាំង​លើ​ខ្លាំង

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្រុម​មេឃ​ខៀវ Pep Guardiola បាន​អះអាង​ថា ​នឹង​ធ្វើ​ឲ្យ​ក្លិប​នេះ​កាន់តែ​ខ្លាំង​ជាង​អ្វី​ដែល​កំពុង​តែ​ខ្លាំង​ស្រាប់​ហើយ…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្រុម​មេឃ​ខៀវ Pep Guardiola បាន​អះអាង​ថា ​នឹង​ធ្វើ​ឲ្យ​ក្លិប​នេះ​កាន់តែ​ខ្លាំង​ជាង​អ្វី​ដែល​កំពុង​តែ​ខ្លាំង​ស្រាប់​ហើយ ។ គេ​ពិតជា​ឆ្ងល់​ថា តើ​លោក​នឹង​ធ្វើ​យ៉ាងណា ព្រោះតែ Man City ខ្លាំង​ស្រាប់​ហើយ ដែល​បាន​ស៊ុត​ចូល​១០៦​គ្រាប់ និង​ទទួល​បាន​ពិន្ទុ​១០០​នៅ​កាលពី​រដូវ​កាល​មុន ។

លោក Pep ថា កីឡាករ​ម្នាក់​ៗ​អាច​អភិវឌ្ឍ​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ ហើយ​បាន​ទទួលស្គាល់​ថា​ការ​ដែល​អាច​ស៊ុត​ចូល​១០០​គ្រាប់​គឺ​មិន​ងាយ​នឹង​សម្រេច​បាន​ទេ​នៅ​រដូវ​កាល​ក្រោយ​នេះ ។ ដោយ​ឈរ​នៅ​លើ​គេ ក្រោយ​ការ​ប្រកួត​៩​ដង City បាន​ស៊ីដាច់​គេ​នៅ​ក្នុង​លី​គ ហើយ​បាន​គ្រាប់​បាល់​ច្រើន​ជាង Liverpool ដល់​ទៅ​10​គ្រាប់ ។

នៅ​ពេល​លោក Pep ត្រូវ​បាន​គេ​សួរ​ពី​វិធី​ធ្វើ​ឲ្យ​កាន់តែ​ខ្លាំង លោក​បាន​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​ក្រុម​របស់​គាត់​ខ្លាំង​ខាង​ផ្នែក​ការពារ​ដូច​ទៅ​នឹង​ផ្នែក​វាយលុក​ដែរ ។ ពិត​ណាស់​ក្រុម​ផ្សេង​ទៀត​ក៏​បាន​អភិវឌ្ឍ​ខ្លួន​ដែរ តែ Man City ក៏​មិន​នៅ​ស្ងៀម ។

កាលពី​រដូវ​កាល​មុន គេ​អាច​យកឈ្នះ Man City បាន​ដោយ​គ្រាន់តែ​យក​ពិន្ទុ​ឲ្យ​បាន​ច្រើន​ជា​ការ​ស្រេច តែ​នៅ​រដូវ​កាល​នេះ ពួក​គេ​នឹង​ការពារ​មិន​ឲ្យ​គួរ​ប្រជែង​យកឈ្នះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ