តាមប្រភពពី Metro បានឲ្យដឹងថា ម្តាយចុងដែលបានសម្លាប់កូនប្រុសអាយុ៥ឆ្នាំដោយច្របាច់ក បានប្រកែកមិនទទួលស្គាល់កំហុសដោយអះអាងថា កូនប្រុសស្លាប់ដោយសារលង់ទឹកដោយខ្លួនឯង នៅពេលកំពុងត្រាំទឹក ។
នាង Melynie Curtis បានប្រកែកមិនទទួលការចោទប្រកាន់នៅក្នុងតុលាការ កាលពីថ្ងៃចន្ទ ជាមួយនឹងមេធាវីរបស់នាងឈ្មោះ Todd Farkas ដោយប្រាប់តុលាការ Santa Fe ថា នាងនៅផ្ទះជាមួយនឹងកូនបួននាក់តូចៗ ពេលរឿងនេះកើតឡើងកាលពីខែមុន។
តែខាងមន្ត្រីវិភាគសាកសពបានប្រាប់ប៉ូលិសថា កូនចុងរបស់នាងឈ្មោះ Jayden មិនបានស្លាប់ដោយសារការលង់ទឹកឡើយ។ នេះក៏ព្រោះតែគ្មានឃើញមានទឹកនៅក្នុងសួត សក់និងខោអាវមិនសើម ហើយមានស្នាមច្របាច់នៅត្រង់កញ្ចឹង.កទៅវិញ ។ គេក៏ឃើញមានការបាក់ខ្ទង់ច្រមុះ ស្នាមជាំខៀវនៅខ្នង ដែលអាចមកពីការវាយនឹងខ្សែក្រវាត់។
ពេលនោះ នាងជាម្តាយចុងក៏បានប្រកែកបន្តថា នាងធ្វើបែបនេះ គឺអចេតនាតែប៉ុណ្ណោះ។ តុលាការបានសម្រេចឃុំខ្លួននាងជាបណ្តោះអាសន្ន ដើម្បីធ្វើការស៊ើបបន្ត ។ ក្រុមមេធាវីរបស់នាងជាប់ចោទ កំពុងតែខំប្រមូលឯកសារបញ្ជាក់ថា នាងមានជំងឺផ្លូវចិត្ត ហើយអាចបន្ធូរបន្ថយទោសដែរ ។
ចែករំលែកព័តមាននេះ