ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​បិទមុខ​លួច​ចូល​ភូមិ​គ្រឹះ​ David Beckham នៅ​ចក្រភព​អង់គ្លេស

5 ឆ្នាំ មុន

មាន​ចោរ​មួយ​ក្រុម​បាន​ចូល​លួច​ទ្រព្យ​នៅ​ក្នុងភូមិ​គ្រឹះ​របស់​លោក David Beckham អតីត​ខ្សែបម្រើ​ឆ្នើម​ជនជាតិ​អង់គ្លេស និង​ភរិយា​នៅ​ក្រុង Cotswolds ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ទី​១៩ ខែតុលា កន្លង​មក…

មាន​ចោរ​មួយ​ក្រុម​បាន​ចូល​លួច​ទ្រព្យ​នៅ​ក្នុងភូមិ​គ្រឹះ​របស់​លោក David Beckham អតីត​ខ្សែបម្រើ​ឆ្នើម​ជនជាតិ​អង់គ្លេស និង​ភរិយា​នៅ​ក្រុង Cotswolds ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ទី​១៩ ខែតុលា កន្លង​មក ។​

​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​បាន​ថតរូប​ភាព​ក្រុម​ចោរ​មាន​ពាក់​ម៉ាស់ និង​មាន​ជណ្ដើរ​ដាក់​ផ្អែក​នៅ​ចំហៀង​ផ្ទះ​ដើម្បី​រក​មើល​វត្ថុ​មាន​តំលៃ​តាម​មាត់​បង្អួច ។ ក្រោយមក​កង​សន្តិសុខ​នៅ​ឯ​ភូមិ​គ្រឹះ​បានឃើញ​ក្រុម​ចោរ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ធ្វើ​ឲ្យ​ពួក​គេ​លួច​មិន​បាន ហើយ​អ្នកស្រុក​នៅ​ទីនោះ​ក៏​ជួយ​ដេញចាប់ ។​

​បច្ចុប្បន្ន​ប៉ូលិស​នៅ​តាម​ចាប់ចោរ​ទាំង​៣​នាក់​មិន​ទាន់​បាន ខណៈ​ប្រភព​ពី Daily Mail របស់​អង់គ្លេស​បញ្ជាក់​ថា បច្ចុប្បន្ន​អតីត​ខ្សែបម្រើ​រូប​នេះ​បាន​បង្កើន​ការ​ការពារ​សុវត្ថិភាព​យ៉ាង​តឹង​រឹង ។​

​ភូមិ​គ្រឹះ​ខាងលើ​មាន​តំលៃ​៦​លាន​ផោន ឬ​៨​លាន​ដុល្លារ​ ​ដែល​ក្រុម​គ្រួសារ David Beckham តែងតែ​មក​សម្រាក​នា​ពេល​ចុង​ស​ប្តា​ហ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ