ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ហេតុ​អ្វី​នៅ​ទីក្រុង​ហ្សឺ​ណែវ​គ្មាន​បាតុកម្ម​ប្រឆាំង បែរ​ទៅ​មាន​តែ​អ្នក​មក​គាំទ្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​ច​ម្ង​ល់​ទៅ​ក្រុមប្រឆាំង​ថា ហេតុ​អ្វី​មិន​ធ្វើ​បាតុកម្ម​ប្រឆាំង​នៅ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​សអី​ញ្ចឹ​ង ។ ការ​លើក​ឡើង​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​ច​ម្ង​ល់​ទៅ​ក្រុមប្រឆាំង​ថា ហេតុ​អ្វី​មិន​ធ្វើ​បាតុកម្ម​ប្រឆាំង​នៅ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​សអី​ញ្ចឹ​ង ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ស ម្តេច​ឃើញ​ក្រុមប្រឆាំង​ធ្វើ​បាតុកម្ម​ប្រឆាំង​ទស្សនកិច្ច​របស់​សម្តេច នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន ដែល​ធ្វើ​ទស្សនកិច្ច ។

ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​សមាគម​ន៍​ខ្មែរ​នៅ​ទ្វី​អឺរ៉ុប កាលពី​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១៨​ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស យ៉ាង​ដូច្នេះ​ថា «​អ្វី​ដែល​ខ្ញុំ​ចាប់អារម្មណ៍​ថ្ងៃនេះ​ថា ហេតុ​បានជា​នៅ​ទីក្រុង​ហ្សឺ​ណែវ អត់​មាន​បាតុកម្ម​ប្រឆាំង​ខ្ញុំ​ទៅ​វិញ ។ នេះ​ជា​សំណួរ​ដែល​គួរ​ឲ្យ​ឆ្ងល់ ណាស់​! ខ្ញុំ​ធ្លាប់តែ​ឃើញ​បាតុកម្ម យើង​អត់​ប្លែក​រឿង​គេ​ធ្វើ​បាតុកម្ម​ប្រឆាំង​យើង អត់​ប្លែក​ទាល់ តែ​សោះ ! ។ រឿង​ដែល​ប្លែក​អត់​មាន​បាតុកម្ម​វា​ទៅ​ជា​អ​ញ្ចឹ​ង​វិញ​» ។ សម្តេច​តេ​ជោ​ក៏​បាន​ដាក់​សំណួរ​យ៉ាង​ដូច្នេះ​ថា តើ​ជា​ឆន្ទៈ​របស់​គេ ឬ​ក៏​គេ​ប្រមូល​មនុស្ស​អត់​បាន0x017d7 នេះ​ជា​បញ្ហា​ដែល​ត្រូវ​សួរ ។ អ្នកឯង​ធ្លាប់​ធ្វើ​បាតុកម្ម​គ្រប់កន្លែង​ទាំងអស់ ។ សម្តេច​បន្ថែម​ថា សម្តេច​មិន​ឆ្ងល់​ទេ រឿង​ធ្វើ​បាតុកម្ម​ប្រឆាំង​នោះ​ព្រោះថា សូ​ម្បី​តែ​ហៅ មី​សីល​បាញ់​ចូល​ផ្ទះ តាំងពី​ឆ្នាំ​១៩៩៨ ក៏​គេ​ហ៊ាន​ដែរ (​សម រ​ង្ស៊ី​) ។

យ៉ាងណា​ក្តី​សម្រាប់​ការ​មិន​ធ្វើ​បាតុកម្ម​នេះ ត្រូវ​បាន​សម្តេច​តេ​ជោ​អះអាង​ថា នឹង​ស្វែងរក​នៅ​ពេល​ក្រោយ ដើម្បី​ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុមប្រឆាំង​មិន​ហ៊ាន​ធ្វើ​បាតុកម្ម នៅ​ទីក្រុង​ហ្សឺ​ណែ​ល​ប្រទេស​ស្វី​ស​នេះ ។ សម្តេច​ថា កាល​នៅ​ប្រទេស​ប៊ែ​ល​ហ្សិ​ក​ក្រុម​បាតុកម្ម​ករ​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​សម្តេច​រហូត​ដល់​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ថា ១៣០០​នាក់ ប៉ុន្តែ​ចំនួន​នេះ​ត្រូវ​បាន​សម្តេច​តេ​ជោ​ហៅ​ឲ្យ​អ្នក​ផ្សាយ​ពី​ចំនួន​អ្នក​បាតុកម្ម​ស្បថ​ឲ្យ​រន្ទះបាញ់​ផង​ដែរ ។ សម្តេច​តេ​ជោ « អា​ឡូ​វ​ឲ្យ​តែ​អ្នក​និយាយ​អី បបួល​ស្បថ​តែ​ម្តង មនុស្ស​តឹក​លឹ​ក​ៗ ថត​អី​ញ្ចឹ​ង ១៣០០​នាក់ មនុស្ស​១៣០០​នាក់ ចំនួន​ច្រើន យើង​ថា ឲ្យ​អស់ខ្យល់​ទៅ​៣០០​នាក់​ប៉ុណ្ណោះ ។ បើ​អ្នកឯង​ថា​១៣០០​នាក់ ពិតមែន​អ្នក​ឯក​ហ៊ាន​ស្បថ​ឲ្យ​ស្លាប់​ប្រពន្ធ​អ្នកឯង កូន​អ្នកឯង ចៅ​អ្នកឯង គ្រួសារ​អ្នកឯង និង​អ្នក​ជិត​ស្និត​ឯង ១០០​នាក់ ហ៊ាន​ស្បថ​ទេ​» ។ សម្តេច​លើក​ឡើង​ទៀត​ថា ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ចំនួន​អ្នក​ធ្វើ​បាតុកម្ម​គេ​អាច​ថត​ដឹង រហូត​ដល់​រក្សា ឬ​សេវ​ទុក​មុខ​អ្នក​ធ្វើ​បាតុកម្ម​បាន​ថែម​ទៀត ដើម្បី​ចំណាំ​អ្នក​ណា​ធ្វើ​បាតុកម្ម​ថែម​ទៀត ។

សូម​ជម្រាប​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន បន្ទាប់​ពី​សម្តេច​ត្រូវ​បាន​ស្វាគមន៍​ដោយ​ប្រជាពលរដ្ឋ​យ៉ាងច្រើន ដែល​រស់នៅ​ក្នុង​ទ្វីបអឺរ៉ុប សម្រាប់​ដំណើរ​ទស្សនៈ​នៅ​ក្នុង​ទីក្រុង​ហ្សែ​ណែវ​ប្រទេស​ស្វី​ស ។ ផ្ទុយ​ទៅ​វិញ​ក្រុមប្រឆាំង​គេ​មិន​បានឃើញ​វត្តមាន​នោះ​ទេ ជាក់ស្តែង​នោះ​នៅ​ក្នុង​ផេ​ក​របស់​ក្រុមប្រឆាំង ពិសេស​ផេ​ករប​ស់លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិនឃើញ​បង្ហោះ​ក្រុម​បាតុករ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ