ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ​ថា អ្នក​តំ​ណា​រាស្ត្រ​ធ្វើ​បេសកកម្ម​ក្នុង​តំបន់ និង​ក្រៅប្រទេស​ទទួល​បាន​ប្រាក់​ប៉ុន្មាន?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកតំណាង​រាស្ត្រ​ដែល​ត្រូវ​បំពេញ​បេស​កម្ម​នៅ​ក្នុង​តំបន់ និង​ក្រៅ​តំបន់ សុទ្ធតែ​ទទួល​បាន​ប្រាក់​សោហ៊ុយ​ពី​រដ្ឋសភា ប៉ុន្តែ​មាន​ចំនួន​ខុស​គ្នា ក្នុង​ករណី​ដែល​អ្នកតំណាង​រាស្ត្រ​នោះ​ត្រូវ​តាំងពី​ប្រធានរដ្ឋសភា ។ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ធនាគារ និង​សវន​កម្ម​នៃ​រដ្ឋសភា…

រាជធានី​ភ្នំពេញ ៖ អ្នកតំណាង​រាស្ត្រ​ដែល​ត្រូវ​បំពេញ​បេស​កម្ម​នៅ​ក្នុង​តំបន់ និង​ក្រៅ​តំបន់ សុទ្ធតែ​ទទួល​បាន​ប្រាក់​សោហ៊ុយ​ពី​រដ្ឋសភា ប៉ុន្តែ​មាន​ចំនួន​ខុស​គ្នា ក្នុង​ករណី​ដែល​អ្នកតំណាង​រាស្ត្រ​នោះ​ត្រូវ​តាំងពី​ប្រធានរដ្ឋសភា ។

នេះ​បើ​តាម​ឲ្យ​ដឹង​ពី​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ធនាគារ និង​សវន​កម្ម​នៃ​រដ្ឋសភា ។ លោក​ជាម យៀ​ប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ធនាគារ និង​សវន​កម្ម​នៃ​រដ្ឋសភា​បាន​ឲ្យ​ដឹង​ក្នុង​កម្មវិធី​ស្វាគមន៍ និង​ផ្តល់​ព័ត៌មាន​បឋម​សម្រាប់​សមាជិក​សមាជិក​រដ្ឋសភា​អាណ​តិ្ត​ទី​៦ នា​ព្រឹក​ថ្ងៃ​ទី​២៤ តុលា​បាន​ឲ្យ​ដឹង​ថា តំណាងរាស្ត្រ​ដែល​ទទួល​បានការ​ចាត់​តាំងពី​ប្រ ធាន​រដ្ឋសភា​ឲ្យ​បំពេញ​បេស​កម្ម​ក្នុង​ប្រទេស​ទទួល​បាន​ប្រាក់​ហោប៉ៅ​ចំនួន​១៦​ម៉ឺន​រៀល ក្នុង មួយ​ថ្ងៃ​សោហ៊ុយ​ធ្វើ​ដំណើរ​គិត​ជា​ប្រេងសាំង​ចំនួន​១៥​លី​ត្រ ក្នុង​១០០​គីឡូម៉ែត្រ និង​ការ​ស្នាក់ នៅ និង​អាហារ​ជា​បន្ទុក​របស់​រដ្ឋសភា ។

សម្រាប់​ការ​ធ្វើ​បេស​កម្ម​នៅ​ក្រៅប្រទេស​វិញ លោក​ជាម យៀ​ប​បាន​ឲ្យ​ដឹង​ថា អ្នកតំណាង​រាស្ត្រ​ដែល​ត្រូវ​បាន​ប្រធានរដ្ឋសភា​ចាត់​ធ្វើ​បេស​កម្ម​នៅ​ក្នុង​តំបន់​អាស៊ី​ទទួល​បាន​ប្រាក់​ចំនួន​៥០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ក្នុង​នោះ​ប្រាក់​ហោប៉ៅ​ចំនួន​១០០​ដុល្លារ ប្រាក់​សោហ៊ុយ​អាហារ​១០០​ដុល្លារ ប្រាក់​សោហ៊ុយ​ស្នាក់​នៅ ៣០០​ដុល្លារ ។ ចំពោះ​បេស​កម្ម​នៅ​តំបន់​អាហ្វ្រិក​ចិន​ទទួល​បាន​ប្រាក់​ចំនួន​៦០០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ក្នុង​នោះ​ប្រាក់​ហោប៉ៅ​១០០​ដុល្លារ សោហ៊ុយ​អាហារ​១០០​ដុល្លារ សោហ៊ុយ​ស្នាក់​នៅ​៤០០​ដុល្លារ ។ និង​បេស​កម្ម​នៅ​តំបន់​អឺរ៉ុប​ទទួល​បាន​ប្រាក់​ចំនួន​៧២០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ក្នុង​នោះ​ប្រាក់​ហោប៉ៅ​១០០​ដុល្លារ សោហ៊ុយ​អាហារ​១២០​ដុល្លារ​សោហ៊ុយ​ស្នាក់​នៅ​៥០០​ដុល្លារ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ជាម យៀ​ប ក៏​បាន​ឲ្យ​ដឹង​ថា សម្រាប់​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ត្រូវ​បាន​ផ្តល់​ជូន​ប្រាក់​ហោប៉ៅ​បន្ថែម​៥០​ភាគរយ និង​សំបុត្រ​យន្តហោះ​ថ្នាក់ Business Class ឬ​ដំឡើង​យន្តហោះ​ថ្នាក់ Business Class ។ ក្នុង​ករណី​ដែល​តំណាងរាស្ត្រ​ត្រូវ​បាន​អញ្ជើញ​ការ​ឧបត្ថម្ភ​ពី​ម្ចាស់​ជំនួស ឬ​អ្នក​រៀបចំ​កម្មវិធី​រួម​មាន​សោហ៊ុយ អាហារ សោហ៊ុយ​ស្នាក់​នៅ និង​សំបុត្រ​យន្តហោះ​រដ្ឋសភា​ផ្តល់​ជូន​តែ​ប្រាក់​ហោប៉ៅ​មួយ​មុខ​ប៉ុណ្ណោះ ។

លោក​ជាម យៀ​ប ក៏​បាន​ឲ្យ​ដឹង​ចំពោះ​សហព័ន្ធ​របស់​ប្រធាន​អនុប្រធាន​រដ្ឋសភា ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​បរទេស​ជា​បន្ទុក​របស់​រដ្ឋសភា ។ ក្នុង​ករណី​ដែល​សមាជិក​រដ្ឋ​ទទួលមរណភាព​ទទួល​បាន​៥០​លាន​រៀល​សម្រាប់​ពិធី​បុណ្យសព និង​ប្រាប់​បំណាច់​ព្រមទាំង​ប្រាក់ ឧបត្ថម្ភ​ផ្សេង​ៗ​គ្រប់យ៉ាង ដល់​គ្រួសារ​សព​រយៈពេល​មួយទៀត​គិត​ចាប់ពី​ថ្ងៃ​ទី​ទទួលមរណភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ