ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទន្ទឹម​​ឃើញលោក​​តាអនុប្រធានភូមិ​ស្លា.ប់…ក៏​ឃើញស្រោមអនាម័យ​ប្រើរួច​​២​​ដែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ការ​ភ្ញាក់ផ្អើល​មួយកើតឡើង​ ខ​ណៈ​​បុរស​​ចំណាស់​ ម្នាក់​បាន​​​ស្លាប់​នៅ​​ក្នុងផ្ទះ​សំណាក់​មួយ​​កន្លែង កើតឡើង​កាលពី​វេលា​ម៉ោង០៤ និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ តុលា នេះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ការ​ភ្ញាក់ផ្អើល​មួយកើតឡើង​ ខ​ណៈ​​បុរស​​ចំណាស់​
ម្នាក់​បាន​​​ស្លាប់​នៅ​​ក្នុងផ្ទះ​សំណាក់​មួយ​​កន្លែង កើតឡើង​កាលពី​វេលា​ម៉ោង០៤ និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ តុលា នេះ ស្ថិតនៅ​ផ្ទះ​សំណាក់​យីហោ«​ភ្នំ​មាស​» ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោយ​បាននាំស្រីស្នេហ៍ទៅដេកកាលពីល្ងាច ។

សេចក្តីរាយការណ៍​​បន្ត​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ខៀវ ឃឺ​ន អាយុ​៧១​ឆ្នាំ ជា​អនុប្រធាន​ភូមិ​ព្រៃ​
បឹង សព្វថ្ងៃ​ស្នាក់​នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដោយឡែក​ ស្រី​ស្នេហ៍​​មាន​ឈ្មោះ ពៅ សាត អាយុ​៣២​ឆ្នាំ ។

ប្រភព​បន្ត​ថា កាលពី​វេលា​ម៉ោង​ប្រហែល​០៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ តុលា ជន​រង​គ្រោះ​និង​ស្រី​ស្នេហ៍​បាន​មក​ដេក​ក្នុងផ្ទះ​សំណាក់​ខាងលើ ។ លុះដល់​ម៉ោង​ប្រហែល​០៤​ទៀប​ភ្លឺ គាត់​បាន​ប្រាប់​ស្រី​ស្នេហ៍​ថា
ដូច​មិនសូវ​ស្រួលខ្លួនទេ ហើយ​ក៏​​ឱ្យ​ស្រី​ស្នេហ៍​ជួយ​កោសខ្យល់​ឱ្យ ។ ​ពេល​នាង​កោស​ខ្យល់រួច​ ដើរ​ចូលទៅ​​ងូត​ទឹក លុះ​​​ចេញ​មកវិញ ក៏​​ឃើញ​គាត់​ដេក​ហាមាត់​ហើយនាងក៏ទៅ​​អង្រួន​គាត់ តែ​គាត់​មិន​មាត់​មិន​.​កទេ ​នាង​​រត់​មក​ហៅ​ម្ចាស់ផ្ទះ​សំណាក់​​មក​ជួយ​​មើលទើប​ដឹង​ថា គាត់​បាន​ដាច់ខ្យល់​ស្លាប់​​បាត់​ទៅ​ហើយ ។

ក្រោយ​កើតហេតុ មាន​សមត្ថកិច្ច​បាន​ចុះ​មក​ពិនិត្យរួម​ទាំង​មាន​លោក​វេជ្ជបណ្ឌិត​ផង​ដែរ គឺ​សន្និដ្ឋានថា ជន​រង​គ្រោះ​​ស្លាប់​ដោយសារ​គាំងបេះដូង ។ ក្នុង​នោះ​ កម្លាំង​​​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​បន្ទប់​​​គាត់​ស្នាក់​​នោះ មាន​ស្រោម​អនាម័យ​ប្រើ​រួច​​ចំនួន​២នៅ​​ក្នុង​ធុងសំរាម​ទៀត​​ផង ។

អត្ថបទសរសេរ ដោយ