ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​កែ​លំអ​អាកាសយានដ្ឋាន​ចំនួន​៣​កន្លែង​សម្រាប់​កំណើន​ភ្ញៀវ​ទេសចរ​ចិន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា​ឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដាក់​ផែនការ​រៀបចំ​កែ​លំអ​អាកាសយានដ្ឋាន​ចំនួន​៣​កន្លែង ដើម្បី​ត្រៀមខ្លួន​បម្រើ​ដល់​កំណើន​ភ្ញៀវ​ទេសចរ​ចិន​សម្រាប់​ឆ្នាំ​ខាង​មុខ ។ លោក ស៊ិ​ន ចាន់​សេរី​វុ​ត្ថា រដ្ឋលេខាធិការ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា​ឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដាក់​ផែនការ​រៀបចំ​កែ​លំអ​អាកាសយានដ្ឋាន​ចំនួន​៣​កន្លែង ដើម្បី​ត្រៀមខ្លួន​បម្រើ​ដល់​កំណើន​ភ្ញៀវ​ទេសចរ​ចិន​សម្រាប់​ឆ្នាំ​ខាង​មុខ ។

លោក ស៊ិ​ន ចាន់​សេរី​វុ​ត្ថា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​បាន​រៀបចំ​ផែនការ​ពង្រីក​គោលដៅ​អាកាសយានដ្ឋាន​ដូច​ជា នៅ​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ហើយ​បើ​ភ្ញៀវ​ចិន​មាន​កំណើន​ខ្ពស់​ថែម​ទៀត​នោះ គឺ​គម្រោង​ស្ថាបនា​ព្រ​លាន​យន្ត​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល នឹង​ចាប់ផ្ដើម​សាងសង់​ឡើង​ថែម​ទៀត ។

លោក​បានឱ្យ​ដឹង​ថា កម្ពុជា​មាន​ទិស​ដៅ​ទទួលភ្ញៀវ​ទេសចរណ៍​ចិន​ឱ្យ​បាន​២​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ ក៏​ប៉ុន្តែ​យោង​តាម​សន្ទុះ​ភ្ញៀវ​ទេសចរ​ចិន​ដែល​មក​លេង​កម្ពុជា​ពេល​បច្ចុប្បន្ន គឺ​អាច​កើន​លើស​ពី​ចំនួន​នេះ​ទៅ​ទៀត ។ ក្រសួងទេសចរណ៍​បាន​រៀបចំ​ទាក់ទាញ​ទេសចរ​ចិន តាម​រយៈ​ការ​ចេញ​សៀវភៅ​ស និង​ការ​បង្កើត​ផ្ទះសំណាក់​ប្រភេទ Home stay តំបន់​ទេសចរណ៍ធម្មជាតិ និង​បាតសមុទ្រ ។ លោក ប៉ាក សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ធ្លាប់​មាន​ប្រសាសន៍ កាលពី​ខែសីហា​ថា បច្ចុប្បន្ន​នេះ​ទីផ្សារ​ទេសចរណ៍​ចិន​មាន​កំណើន​យ៉ាង​ខ្លាំង​នៅ​លើ​ពិភពលោក ។ នៅ​ឆ្នាំ​២០២០ អ្នកទេសចរ​ចិន​នឹង​ចេញ​កម្សាន្ត​ក្រៅប្រទេស ប្រមាណ​២០០​លាន​នាក់ ឬ​ច្រើន​ជាង​នេះ ហើយ​អាច​នឹង​ចំណាយ​ប្រាក់​ប្រមាណ​៤២០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

មន្ត្រី​ដដែល​បន្ត​ថា នៅ​ឆ្នាំ​២០៣០​អ្នកទេសចរ​ចិន​នឹង​ចេញ​ដើរ​កម្សាន្ត​នៅ​លើ​ពិភពលោក​ប្រមាណ​៣០០​លាន​នាក់​ទៅ​៥០០​លាន​នាក់ ហើយ​ការ​ចំណាយ​ប្រាក់​កើន​ដល់​ប្រមាណ​៨៥០​ប៊ី លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ