ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ត្រូវ​ប្រយ័ត្ន! មិនគួរ​​មាន​ទម្លាប់​ទាំង​​នេះទេ…. ​ទ្រូង​នឹង​ធ្លាក់​យារ​ខ្លាំង

5 ឆ្នាំ មុន

ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​ដើមទ្រូង​យារ​ធ្លាក់ អ្នក​គួរតែ​ចៀស​ពី​ទម្លាប់​ទាំងនេះ ។ 1.​អ្នក​មិន​គួរ​គេង​ផ្កាប់​លើ​តុ​ការងារ ឬ​នៅ​មុខ​កុំព្យូទ័រ​ទេ ព្រោះ​បើ​អ្នក​គេង​ថ្ងៃត្រង់​បែប​នេះ​ក្នុង​រយៈពេល​យូរ​នឹង​ធ្វើ​ឲ្យ​ដើមទ្រូង​អ្នក​មិន​ស្អាត​ឡើយ ។ ម្យ៉ាងទៀត នៅ​ពេល​យប់​ក៏​អ្នក​មិន​គួរ​គេង​ផ្កាប់​ដែរ ដោយ​អ្នក​គួរតែ​គេង​បែប​ធម្មតា…

ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​ដើមទ្រូង​យារ​ធ្លាក់ អ្នក​គួរតែ​ចៀស​ពី​ទម្លាប់​ទាំងនេះ ។

1.​អ្នក​មិន​គួរ​គេង​ផ្កាប់​លើ​តុ​ការងារ ឬ​នៅ​មុខ​កុំព្យូទ័រ​ទេ ព្រោះ​បើ​អ្នក​គេង​ថ្ងៃត្រង់​បែប​នេះ​ក្នុង​រយៈពេល​យូរ​នឹង​ធ្វើ​ឲ្យ​ដើមទ្រូង​អ្នក​មិន​ស្អាត​ឡើយ ។ ម្យ៉ាងទៀត នៅ​ពេល​យប់​ក៏​អ្នក​មិន​គួរ​គេង​ផ្កាប់​ដែរ ដោយ​អ្នក​គួរតែ​គេង​បែប​ធម្មតា ទើប​អាច​រក្សា​សុដន់​អ្នក​ស្អាត​បាន ។

2.​នៅ​ពេល​ដែល​អ្នក​ដើរ គួរតែ​ដើរ​ឲ្យ​ត្រង់ មិន​គួរ​កោង​ខ្នង​ទេ ព្រោះ​បើ​ខ្នង​កោង​ក្នុង​រយៈ​ពេល​យូរ ដើមទ្រូង​អ្នក​នឹង​មិន​ស្អាត​ឡើយ ដោយ​អាច​ធ្លាក់​បាន ។ ដូចនេះ​ពេល​ដើរ​គួរតែ​ដើរ​ពើងទ្រូង ទើប​អាច​រក្សា​សុដន់​អ្នក​ឲ្យ​ស្អាត​បាន ។

3.​ប្រសិនជា​អ្នក​តែងតែ​មិន​ញ៉ាំ​អាហារ ឬ​ពិសា​តិច ដើម្បី​រក្សា​រាង​ស្អាត អ្នក​នឹង​កាន់តែ​អាក្រក់ ហើយ​អាក្រក់​មុនគេ​គឺ​ផ្នែក​ដើមទ្រូង​តែ​ម្តង ដោយ​អាច​ប្រែជា​តូច​បាន ។ ដូចនេះ​អ្នក​មិន​គួរ​តម​អាហារ​ពេក​នោះ​ទេ ដោយ​បរិភោគ​តាម​ធម្មតា ទើប​អាច​ស្រូប​យក​សារ​ធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់ ដើម្បី​ទ្រទ្រង់​រាង​កាយ និង​ដើមទ្រូង​អ្នក​ឲ្យ​ស្អាត​បាន ។

4.​នៅ​ពេល​ដែល​អ្នក​ងូតទឹក​ក្តៅ​ក្នុង​សីតុណ្ហភាព​ដែល​ក្តៅ​ខ្លាំង នោះ​សុដន់​អ្នក​នឹង​អាច​ប្រែប្រួល ដោយ​ប្រែជា​យារ​ធ្លាក់ មិន​តឹង​ណែន​ដូច​មុន​ឡើយ ។ ដូចនេះ​ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​ដើមទ្រូង​អ្នក​ខូច អ្នក​គួរតែ​ចៀស​ពី​ទម្លាប់​ទាំង​៤​នេះ ដើម្បី​រក្សា​ទ្រូង​អ្នក​ឲ្យ​ស្អាត​ដូច​ដើម (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ