ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ចង្រិតដែក​ពន្លះ​ជាមួយ​ឡិច​ស៊ី​ស៤៧០​ប៉ើង​​បោក​នឹង​ថ្នល់​របួសធ្ងន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​៤៧០​មួយ​គ្រឿង ពេល​ធ្វើ​ដំណើរ​បត់​ត្រឡប់​ក្រោយ​មិន​ប្រយ័ត្ន ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​លឿន​ទៅ​បុក​ចំ​ក្បាល​រថ យន្ត​ពេញទំហឹង បណ្តាល​អោយ​ប៉ើង​ផ្លោង​បោក​នឹង​ថ្នល់​រង​របួសធ្ងន់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៣ ខែតុលា នៅ​តាម​បណ្តោយ​ផ្លូវ​៣៧១…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​៤៧០​មួយ​គ្រឿង ពេល​ធ្វើ​ដំណើរ​បត់​ត្រឡប់​ក្រោយ​មិន​ប្រយ័ត្ន ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​លឿន​ទៅ​បុក​ចំ​ក្បាល​រថ
យន្ត​ពេញទំហឹង បណ្តាល​អោយ​ប៉ើង​ផ្លោង​បោក​នឹង​ថ្នល់​រង​របួសធ្ងន់​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៣ ខែតុលា នៅ​តាម​បណ្តោយ​ផ្លូវ​៣៧១ ទល់មុខ​នឹង​រោងចក្រ​ផលិត​ទឹកស៊ីអុីវ ផេង លី សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​មុន​កើតហេតុ គឺ​មាន​រថយន្ត​មួយ​គ្រឿងម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២H-៦៦៣៣ បើកបរ​ដោយ​ស្ត្រី​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៧១ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត មក​ឈប់​នៅ​មុខ​ហាង កោសខ្យល់ និង​ម៉ាស្សា​ធ្វើ​សរសៃ​មួយ​កន្លែង​នៅ​ទល់មុខ​កន្លែង​កើតហេតុ ហើយ​បាន​ចូល​ទៅ​ខាងក្នុង​មួយសន្ទុះ​ក្រោយមក​ក៏​ចេញ​មក​វិញ ។

លុះ​ស្ត្រី​ខាងលើ​ឡើង​បើករថយន្ត​ចេញ​ទៅ ដោយ​គាត់​បាន​បត់​រថយន្ត​ត្រឡប់​ក្រោយ​វិញ ពេល​នោះ​ស្រាប់
តែ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FQ-១៨៨៥ បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​បញ្ច្រាស​គ្នា​ទៅ​បុក​ចំ​ក្បាល​រថយន្ត​ឡិច​ស៊ី​ស​៤៧០​ពេញទំហឹង បណ្តាល​អោយ​ប៉ើង​ផ្លោង​អ្នក​បើក​ម៉ូតូ​បោក​នឹង​ថ្នល់​រង​របួសធ្ងន់​សន្លប់​ស្ដូកស្ដឹង ចំណែក​រថយន្ត​ខូចខាត​មួយ​កំណាត់​មុខ ហើយ​ម៉ូតូ​ក៏​ខូចខាត​មួយ​កំណាត់​មុខ​ដូច​គ្នា​។

បន្ទាប់​ពី​កើតហេតុ ភាគី​ខាង​រថយន្ត​បាន​បើករថយន្ត​អែប​ខាង ហើយ​ចុះ​ទៅ​មើល​ជន​រង​គ្រោះ​ភ្លាម​ៗ ហើយ​ក៏​បាន​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ និង​ទៅ​តាម​មើល​ជន​រង​គ្រោះ​ដល់​មន្ទីរពេទ្យ​ផង​ដែរ ។

ក្នុង​ហេតុការណ៍​នេះ​ដែល ភាគី​ខាង​រថយន្ត​បង្ក​បាន​ប្រាប់​ថា គាត់​មិនរ​ត់ទៅ​ណា​ទេ គាត់​នឹង​នៅ​ទទួលខុសត្រូវ​ចំពោះ​ជន​រង​គ្រោះ​គ្រប់​បែប​យ៉ាង តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​គ្លីនិក​ឯកជន​មក​ដឹក​ទៅសង្គ្រោះ​ភ្លាម​ៗ ហើយ​ភាគី​ខាង​ម្ចាស់​រថយន្ត​ក៏​តាម​ទៅ​មើល​ជន​រង​គ្រោះ​ដល់​មន្ទីរពេទ្យ​ដែរ ។

ចំណែកឯ​រថយន្ត​និ​ង​ម៉ូតូត្រូវ​បាន​ខាង​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការ​ដ្ធា​ន​នគរបាល​ខណ្ឌមានជ័យ រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ