ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​មិត្ត​ស្រី​ជា​តារា​បង្ហាញ​ម៉ូ​ដ​ចេញ​មុខការ​ពារ Cristiano Ronaldo ពាក់ព័ន្ធ​រឿង​ក្តី​រំលោ.ភ

5 ឆ្នាំ មុន

Nereida Gallardo តារា​ម៉ូ​ដ​អតីត​គូស្នេហ៍​កីឡាករ Cristiano Ronaldo បាន​បញ្ជាក់​ថា ខ្សែប្រយុទ្ធ​ក្លិប «​សេះបង្កង់​» Juventus មិន​បាន​រំលោភ​លើ​នរណា​ម្នាក់​ទេ…

Nereida Gallardo តារា​ម៉ូ​ដ​អតីត​គូស្នេហ៍​កីឡាករ Cristiano Ronaldo បាន​បញ្ជាក់​ថា ខ្សែប្រយុទ្ធ​ក្លិប «​សេះបង្កង់​» Juventus មិន​បាន​រំលោភ​លើ​នរណា​ម្នាក់​ទេ ព្រោះ​តាំងពី​សេពគប់​រហូត​ឈប់​ទាក់ទង​គ្នា​គេ​នៅ​តែ​បង្ហាញ​ភាព​ជា​សុភាពបុរស និង​មាន​ភាព​ទន់ភ្លន់​បំផុត​នៅ​លើ​ពិភពលោក ។​

​តារា​ម៉ូ​ដែល និង​ជា​អតីត​គូស្នេហ៍​របស់​តារា​ឆ្នើម​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុុ​យ​ហ្គា​ល់ Cristiano Ronaldo បាន​បញ្ជាក់​ថា នាង​ជឿជាក់​ថា ខ្សែប្រយុទ្ធ​រូប​នេះ​មិន​បាន​បង្កហេតុ​ចាប់រំលោភ​នរណា​ទេ ព្រោះ​តាំងពី​សេពគប់​គ្នា​នា​ពេល​កន្លង​មក គេ​ជា​សុភាពបុរស​បំផុត​នៅ​លើ​ពិភពលោក រួម​ទាំង​បញ្ជាក់​ថា នាង​នឹង​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​តុលាការ​ដើម្បី​ការពារ​គេ ។​

​តារា​ម៉ូ​ដែល​ជនជាតិ​អេ​ស្ប៉ា​ញ បច្ចុប្បន្ន​អាយុ​៣៥​ឆ្នាំ ធ្លាប់​សេពគប់​ជាមួយ​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ជាង​១០​ខែ ក្រោយមក​ក៏​ឈប់​ទាក់ទង​គ្នា​នៅ​ខែសីហា ឆ្នាំ​២០០៨ ខណៈ​ពេល​នាង​បាន​កោតសរសើរ​ថា Ronaldo មាន​ភាព​កក់ក្ដៅ និង​គួរ​ឲ្យ​ស្រឡាញ់ រួម​ទាំង​បាន​ផ្ដល់់​កិត្តិយស​ដល់​នាង​ទៀត​ផង ។​

​ស្រប​ពេល​ជាមួយ​គ្នា​នេះ​នាង​ក៏​បាន​សំដែង​ទំនុកចិត្ត​ថា គេ​មិនមែន​ជា​មនុស្ស​អាវ៉ាសែ​ដូចដែល​នាង Kathryn Mayorga អតីត​តារា​ម៉ូ​ដ​អា​មេ​រិ​កបាន​ចោទប្រកាន់​ថា បាន​រំលោភ​នាង​នៅ​ឯ​ឡាស់​វ៉េ​ហ្គា​ស់ សហរដ្ឋអាមេរិក នៅ​ខែមិថុនា ឆ្នាំ​២០០៩ ឬ​ប្រហែល​១០​ខែ​ក្រោយ​ពី Ronaldo ចែកផ្លូវ​ជាមួយ​នាង​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ