ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំ​នឹង​ទ​ង្វើ​កូន​លែង​បាន ឪពុក​ប្តឹង​ឱ្យ​ចាត់ការ​តាម​ច្បាប់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​​ខឹង​ឪពុក​ស្តីបន្ទោស​រឿង​ដើរ​ផឹកស៊ី និង​សេពគប់​តែ​ជាម​ួ​​យ​មិត្តភក្ដិ​មិនល្អ ក៏​ស្ទុះ​ទាញ​ដែកកេះ​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ស​ន្ឋោ​ស​ន្ឋៅ ហើយ​ត្រូវ​ឪពុក​ប្តឹង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ចាត់ការ​តាម​ច្បាប់​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​កណ្តាល…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​​ខឹង​ឪពុក​ស្តីបន្ទោស​រឿង​ដើរ​ផឹកស៊ី និង​សេពគប់​តែ​ជាម​ួ​​យ​មិត្តភក្ដិ​មិនល្អ ក៏​ស្ទុះ​ទាញ​ដែកកេះ​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ស​ន្ឋោ​ស​ន្ឋៅ ហើយ​ត្រូវ​ឪពុក​ប្តឹង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ចាត់ការ​តាម​ច្បាប់​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​កណ្តាល ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

កូនប្រុស​ជា​ជនសង្ស័យ​ខាងលើ​ឈ្មោះ គី សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។

ប្រភព​ព័ត៌មាន​ពី​ឪពុក​របស់​ជនសង្ស័យ​ឈ្មោះ ម៉ែ​ន គន អាយុ​៥៩​ឆ្នាំ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ផ្ទះ​ដែល​ឆេះ​នេះ មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ ជញ្ជាំង​ក្តារ​ប្រក់​ស័ង្កសី បណ្តាល​ឲ្យ​ឆេះ​ខូចខាត​លុយ​ខ្មែរ​ចំនួន​១០​ម៉ឺន​រៀល​, ពូក​ចំនួន​២, គ្រែ​ចំនួន​៣, ទូ​ចំនួន​២ និង​សម្លៀក​បំពាក់​មួយ​ចំនួន​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​កើតហេតុ កូនប្រុស​គាត់​បាន​ដើរ​ផឹកស៊ី​សេពគប់​មិត្តភក្តិ​មិនល្អ បង្ករឿង​ជា​ញឹកញាប់ លុះ​នៅ​វេលា​កើតហេតុ កូនប្រុស​ម្នាក់​វិល​ចូល​ផ្ទះ ទាំង​ស្រវឹង​អួទីនួ​ទាំង​ព្រឹក ឃើញ​កាយវិការ​កូន​បែប​នេះ គាត់​ក៏​ស្តីប្រដៅ​ឲ្យ​កូន​កែខ្លួន​មក​ដើរ​ផ្លូវត្រូវ​វិញ ស្រាប់តែ​កូនប្រុស​មិន​ព្រម​ស្តាប់​ពាក្យ​ប្រៀនប្រដៅ ក៏​ស្ទុះ​យក​ដែក​ក​ដុត​ផ្ទះ ឆេះ​ស​ន្ឋោ​ស​ន្ឋៅ អ្នក​ភូមិ​ជួយ​ដងទឹក​ពន្លត់​ដែរ តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ​។

ដោយ​ទ្រាំ​នឹង​ទ​ង្វើ​កូន​លែង​បាន បុរស​ជា​ឪពុក​មក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចុះ​ឃាត់ខ្លួន​ចាត់ការ​តាម​ច្បាប់​។

ប្រជាពលរដ្ឋ រស់នៅ​ក្នុងភូមិ​កើតហេតុ បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច ចាត់ការ​ជនសង្ស័យ​ខាងលើ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ទៅ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ