ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រកឃើញឃាតករ ដោយសារ​ចៃដន្យ…

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៣​នាក់ ពាក់ព័ន្ធ​ករណី​សម្លាប់​មនុស្ស​ដោយ​ចេតនា​នៅ​ក្នុងខេត្ត​ព្រះ​សីហ​នុ ត្រូវ​​បាន​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្ត​ឃាត់ខ្លួន​បាន​ខណៈ​ពេល​កម្លាំង​កំពុង​ល្បាត ស្រាប់តែប្រទះ​​ឃើញ​រថយន្ត​ហា​យ​ឡិន​ឌ័​រ ​ពណ៌​.​ស កំពុងទម្លាក់​​ពួក​គេទាំង៣​នៅ​ចុង​ភូមិ…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៣​នាក់ ពាក់ព័ន្ធ​ករណី​សម្លាប់​មនុស្ស​ដោយ​ចេតនា​នៅ​ក្នុងខេត្ត​ព្រះ​សីហ​នុ ត្រូវ​​បាន​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្ត​ឃាត់ខ្លួន​បាន​ខណៈ​ពេល​កម្លាំង​កំពុង​ល្បាត ស្រាប់តែប្រទះ​​ឃើញ​រថយន្ត​ហា​យ​ឡិន​ឌ័​រ ​ពណ៌​.​ស កំពុងទម្លាក់​​ពួក​គេទាំង៣​នៅ​ចុង​ភូមិ ​ក៏ត្រូវ​កម្លាំងសាក​​សួរ​ចុះឡើងៗ ក៏​បែកធ្លាយ​រឿង​ករណី​សម្លាប់​មនុស្ស នេះ តែ​ម្តង​។

ហេតុ​ការណ៍​​ឃាត់ខ្លួន​​ជនសង្ស័យ​ទាំង​៣​​ ធ្វើឡើង​​កាលពី​វេលា​ម៉ោង​០៧យប់​ថ្ងៃ​ទី​២៣ តុលា ស្ថិត​នៅ​ក្នុងភូមិ​កញ្ជោ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ ទាក់ទិន​ករណី​នេះ គឺ​មូលហេតុ​ផ្តើម​ចេញពី​ខឹង មេការ​សំណង់ មិន​ទាន់​បើក​លុយ​ឱ្យ ខណៈ​ពេល​នោះ​ផឹក​ស្រវឹង​ផង ក៏​សម្រេច​នាំ​គ្នា​វាយ​សម្លាប់​តែ​ម្តង ។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៣​នាក់​នេះ បាន​ប្រព្រឹត្ត​ករណី​ឃាតកម្ម សំលាប់​ឈ្មោះ ជី​ន ភេទ​ប្រុស កាល
ពី​ទី ២២​វេលា​ម៉ោង​០៨ និង​៣០​នាទី​ស្ថិត​នៅ​ចំណុច​ជិត​សាលារៀន ហ៊ុន សែន អូរ​ពី ខេត្ត​ព្រះ​សីហ​នុ ។ ជន​សង្ស័យ​ទាំង​៣​មាន ១-​ឈ្មោះ អ៊ុ​ក អឿ​ន អាយុ​២៧​ឆ្នាំ នៅ​ភូមិ​គោ​គ​ខ្ពស់ ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់​ដំបង ២-​ឈ្មោះ ភោគ សុ​ផាត អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ព្រីង ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប និង​ទី​៣-​ឈ្មោះ​ឈ​យ ឃ្មុំ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ស្ដៅ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

ពួក​គេ​ទាំង​៣​បាន​ឆ្លើយ​សារភាព​ថា « ពួក​គេ​ពិតជា​បាន​យក​ដំបង វាយ​សម្លាប់​លើ​ជន​រង​គ្រោះ ឈ្មោះ​ជឺ​ន ដែល​ជា​មេការ​សំណង់​មែន ដោយសារ​មិន​ព្រម​បើក​លុយ​ឱ្យ​ពួក​គេ រហូត​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា ពេល​ផឹក​ស៊ី​» ។

ព័ត៌មានលម្អឹតនឹង​មានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ