ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែកឆេរ​ផ្ទះ​មួយ​កន្លែង​ម្តុំ​សង្កាត់​ផ្សារ​ដើម​គ បែកធ្លាយ​… (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ តុលា បាន​បញ្ជូន​ខ្លួន​ក្រុម​ជនសង្ស័យ​លួច​រថយន្ត​២​នាក់ ទៅ​សាលាដំបូង ដើម្បី​ធ្វើការ​សាកសួរ និង​ចោទប្រកាន់​ជា​ផ្លូវការ ។…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ តុលា បាន​បញ្ជូន​ខ្លួន​ក្រុម​ជនសង្ស័យ​លួច​រថយន្ត​២​នាក់ ទៅ​សាលាដំបូង ដើម្បី​ធ្វើការ​សាកសួរ និង​ចោទប្រកាន់​ជា​ផ្លូវការ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ ឈ​ន សុភា​រម្យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​១០០ ផ្លូវ​លេខ​៩ ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ និង​ម្នាក់​ទៀត​ឈ្មោះ តាំង ឈី​វ​ហុ​ក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​១៦៤ ផ្លូវ​លេខ​១៣២z សង្កាត់ ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ចំណែក​ម្ចាស់​រថយន្ត​ឈ្មោះ វង្ស ស​ម្ភ​ស្សហាស​ស្តា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​លក់ដូរ​ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​៩៣ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ត្រូវ​បាន​កម្លាំង​សមត្ថ​​កិច្ច​ជំនាញ នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​នគរបាល​ខណ្ឌទួលគោក ក្រោម​ការ​សម្របសម្រួល​ពី​សំណាក់​លោក សៀង សុខ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ តុលា បាន​ចុះ​ធ្វើការ​ឆែកឆេរ​ផ្ទះ​លេខ​ផ្ទះ​លេខ​២១z ផ្លូវ​លេខ​២២៦ ក្រុម​៤៧ ភូមិ​១៣ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ  ។​

វត្ថុ​ភស្តុ​តាងចាប់​យក​ រថយន្ត​មួយ​គ្រឿង​ម៉ាក​កា​ម៉ា​រី ពណ៌​ទឹកមាស ស៊េរី​ឆ្នាំ​២០០២ ដែល​មាន​ពាក់​ស្លាក​លេខ ភ្នំពេញ​២AI- ៩២៣៩ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល ផ្លូវ​លេខ​៩៣ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ កាលពី​ថ្ងៃ​ទី​១៩ តុលា ឆ្នាំ​២០១៨ នេះ ។

នៅ​ពេល​ឆែកឆេរ​បាន​រក​ឃើញ​វត្ថុ​តាង​បន្ថែម​ទៀត​ដូច​ជា សោ​ចង្កូតរថយន្ត​២​ដើម​, កូន​កន្ត្រៃ​១, កូនសោ​លេខ​១០​ចំនួន​១, ក្បាល​កូវ​អា​គុយ​រថយន្ត​ចំនួន​១​ និង រថយន្ត​មួយ​គ្រឿង ។

បច្ចុប្បន្ន រថយន្ត​ម៉ាកកាមរី​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ