ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​សុខៗ​ម៉េច​ក៏​ដក​ទៅ​វិញ​ចឹ​ង ហើយ​អត់​មាន​អ្នកដឹង​ទៀត​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​បារាយណ៍​ក្រុង​ដូន​មានការ​សប្បាយចិត្ត​ត្រេ​ច​អរ​គ្រប់​ៗ​គ្នា ខណៈ​ពេល​ដែល​មាន​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ចុះ​មក​វាស់វែង​នឹង​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​ធ្វើ​ផ្លូវ​១​ខ្សែ​នេះ ដែល​រង​ការ​ខូចខាត ដែល​ប្រជាពលរដ្ឋ​ពិបាកធ្វើ​ដំណើរ​ទៅ​មក​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ ។ ដោយ​មិន​មាន​អាជ្ញាធរ​ខេត្ត ឬ​ស្ថាប័ន​ណាមួយ​អើរ​ពើរ​ខ្វល់ខ្វាយ​ដល់​ទុក្ខ​លំបាក​របស់​ប្រជាជន​ឡើយ ហើយ​នៅ​ពេល​ឃើញ​មាន​ក្រុមហ៊ុន​យក​គ្រឿង​ចុះ​មកនេះ​ប្រជាពលរដ្ឋ​ទាំងអស់​មានកា​សារ​ទ​យ៉ាង​ខ្លាំង…

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​បារាយណ៍​ក្រុង​ដូន​មានការ​សប្បាយចិត្ត​ត្រេ​ច​អរ​គ្រប់​ៗ​គ្នា ខណៈ​ពេល​ដែល​មាន​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ចុះ​មក​វាស់វែង​នឹង​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​ធ្វើ​ផ្លូវ​១​ខ្សែ​នេះ ដែល​រង​ការ​ខូចខាត ដែល​ប្រជាពលរដ្ឋ​ពិបាកធ្វើ​ដំណើរ​ទៅ​មក​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ ។

ដោយ​មិន​មាន​អាជ្ញាធរ​ខេត្ត ឬ​ស្ថាប័ន​ណាមួយ​អើរ​ពើរ​ខ្វល់ខ្វាយ​ដល់​ទុក្ខ​លំបាក​របស់​ប្រជាជន​ឡើយ ហើយ​នៅ​ពេល​ឃើញ​មាន​ក្រុមហ៊ុន​យក​គ្រឿង​ចុះ​មកនេះ​ប្រជាពលរដ្ឋ​ទាំងអស់​មានកា​សារ​ទ​យ៉ាង​ខ្លាំង តែ​ជា​អកុសល​នោះ ក្រុមហ៊ុន​មួយ​នេះ​មិនដឹង​ជា​មាន​មូលហេតុ​អី​ទេ យក​គ្រឿងចក្រ​ឈូស​ឆាយ​ឲ្យ​ផ្លូវ​១​ខ្សែ​នេះ​កាន់​ពិបាកធ្វើ​ដំណើរ ហើយ​ស្រាប់តែ​ដក​គ្រឿងចក្រ​ចេញ​វិញ អស់​គ្មាន​សល់​ឡើយ នៅ​ពេល​ថ្មី​ៗ​នេះ ។

ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​បារាយណ៍​បាន​ឲ្យ​ដឹង​ថា ចំពោះ​ផ្លូវ​១​ខ្សែ​នេះ ដែល​មាន​ប្រវែង​ចាប់​គល់​ស្ពាន ភូមិ​ចុង​ទៅ​ដល់​ភូមិ​ធន់​មន់ ដែល​មាន​ប្រវែង តែ​ជាង​៨០០០​ម៉ែត្រ ហើយ​ចំពោះ​កំណាត់​ផ្លូវ​ដែល​ដែល​ទទួល​រង​ការ​ខូចខាត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ស្ទើ​តែ​មិនកើត​នោះ គឺ​ចាប់ពី​គល់​ស្ពាន ភូមិ​ចុង​ថ្នល់​មក​ដល់​ខ្លោងទ្វា​វត្ត​បារាយណ៍​មាន​ប្រវែង​តែ​ជិត​១០០០​ម៉ែត្រ​ដែល​ទទួល​រង​ការ​ខូចខាត​ចូល​៦​អាណត្តិ​ហើយ ដែល​គ្មាន​អាជ្ញាធ​ខេត្ត ឬ​ស្ថាប័ន​ណា​ខ្វល់​ចំពោះ​បញ្ហា​នេះ​ឡើយ នរណា​ពិបាក​អី​ក៏​ពិបាកទៅ​មិន​ខ្ចី​ខ្វល់​ឡើយ ។

ប្រជាពលរដ្ឋ​ដដែល​បាន​បន្ត​ទៀត​ថា ហើយ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ​នេះ មាន​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ចុះ​មក​ធ្វើការ​វាស់វែង​ជាង​២​ខែ ទើប​គេ​បាន​ដាក់​គ្រឿងចក្រ​មក​ធ្វើការ​ឈូស​ឆាយ​ផ្លូវ​ខាងលើ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ ព្រមទាំង​អ្នក​ធ្វើ​ដំណើរ​មានចិត្ត​សប្បាយចិត្ត​គ្រប់​ៗ​គ្នា​ថា ផ្លូវ​ដែល​ទទួល​រង​ការ​ខូចខាត​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​វេទនា​នោះ លែង​លំបាក​បន្ត​ទៀត​ហើយ ព្រោះ​មាន​ក្រុមហ៊ុន​ឯកជន​គេ​ចុះ​មក​ធ្វើ​ដោយ​ចាក់​ក្រាល​កៅស៊ូ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ទៅ​មក​របស់​ពួក​គាត់​បន្ត​ទៀត ។

អាជ្ញាធ​សង្កាត់​បារាយណ៍​បាន​នាំ​គ្នា​និយាយ​ថា បើ​តាម​ពួក​គាត់​បានដឹង​នោះ​ផ្លូវ​១​ខ្សែ​ខាងលើ​នេះ ជា​ថវិកា​របស់​គំរោង​អេ ឌី ប៊ី តាម​រយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ជា​អ្នកគ្រប់គ្រង ហើយ​មើល​មក​សកម្មភាព​មុន​ភ្ជុំបិណ្ឌ​កន្លង​ទៅ​គេ​ដាក់​គ្រឿង​មក​ធ្វើការ​ឈូស​ឆាយ​ផ្លូវ​នឹង​ធ្វើការ​បោះទីតាំង​ធ្វើ​ក្រុមការងារ​សម្រាប់​ស្នាក់​យ៉ាង​សកម្ម​បំផុត តែ​ជា​អកុសល​នៅ​ស​ប្តា​ហ៍​មុន​នេះ​ស្រាប់តែ​ក្រុមហ៊ុន​នោះ​បាន​ដក​គ្រឿងចក្រ​ចេញ​អស់​គ្មាន​សល់​ឡើយ មិនដឹង​ជា មូលហេតុ​អី​ឡើយ បើ​តា​មកា​សន្និដ្ឋាន​នោះ​អាច​ជាប់​ទាក់ទង​នឹង​ទា​លុយ​ទឹកតែ​នេះ ។

លោក​មូល វិចិត្រ អភិបាលក្រុង​ដូន​កែវ​បាន​ប្រាប់​កោះសន្តិភាព​យើង​តាម​ទូរស័ព្ទ​ថា លោក​គ្រាន់តែ​បានដឹង​ថា ក្រុមហ៊ុន​ដែល​ចុះ​មក​ធ្វើ​ផ្លូវ​ក្នុង​សង្កាត់​បារាយណ៍​នេះ ជា​ក្រុមហ៊ុន​ចិន​ហើយ​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទី​អភិវឌ្ឍន៍ជនបទ​ខេត្ត ហើយ​ចំពោះ​ក្រុមហ៊ុន​ដែល​គេ​ដាក់​គ្រឿងចក្រ​មក​ធ្វើ​ផ្លូវ​នេះ​គេ​មិន​បាន​ប្រាប់​មក​លោក​១​មាត់​ដែរ ហើយ​នៅ​ពេល​ដក​ចេញ​ទៅ​ក៏​លោក​មិនដឹង​ដែរ ។

លោក​លីវ សំណាង ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​យើង​តាម​ទូរស័ព្ទ​ដោយ​មាន​ទាំង​មាន់រងាវ​ថា លោក​អត់​ដឹង​ថា ក្រុមហ៊ុន​នោះ​ឈ្មោះ​អី​ទេ គ្រាន់តែ​ដឹង​ថា​ជា​ក្រុមហ៊ុន​ចិន​ដែល​គេ​បាន​ដេញថ្លៃ​នៅ​ក្រសួង ហើយ​លោក​គ្រាន់តែ​ចាំ​សម្របសម្រួល​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ