ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​ឡើង​ខ្ទាត​! បើ​ចឹ​ង​ៗ​អី​នោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បើក​លឿន​បុក​ឃឿ​ន​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​អស់​ចំនួន​២​ផ្ទាំង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ នៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បើក​លឿន​បុក​ឃឿ​ន​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​អស់​ចំនួន​២​ផ្ទាំង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ នៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ខាងលើ​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2H – 8279 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​រេ​ចង្កូត​បុក​ឃឿ​ន​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​អស់​ចំនួន​២​ផ្ទាំង ចំណែក​រថយន្ត​បង្ក​ខាងលើ​នោះ​ដែរ​បាន​ខ្ទៀ​តទៅ​ផ្នែក​ខាងស្ដាំ​ទទឹង​ផ្លូវ បណ្តាល​ឲ្យ​កកស្ទះ​ចរាចរណ៍​ផង​ដែរ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា ទីតាំង​ខាងលើ មាន​ឃឿ​ន​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​២ ដែល​ពិបាក​ក្នុង​ការ​បើកបរ​បណ្តាល​ឲ្យ​រថយន្ត​ជា​ច្រើន​គ្រឿង​រងគ្រោះថ្នាក់​ជា​ញឹកញាប់​ផង​ដែរ​ម្យ៉ាងទៀត​ទីតាំង​ខាងលើ ទ្រូងផ្លូវ​ពុំ​មាន​ភ្លើង​បំភ្លឺ​ជា សញ្ញា​សម្គាល់​នោះ​ឡើយ ។

បើ​តាម​សម្តី​បុរស​ជា​តៃកុង​រថយន្ត​បង្ក​ខាងលើ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ដោយ​មាន​ម៉ូតូ​ចំនួន​២​គ្រឿង​បាន​បើក​ជែង​គ្នា ហើយ​គាត់​បាន​គេច​ទៅ​ផ្នែក​ខាងឆ្វេង​ទើប
បណ្តាល​ឲ្យ​បុក​ខឿន​ពុះ​ចែកផ្លូវ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​មក​ដល់ ហើយ​បាន​ប្រគល់​ឲ្យ​ជំនាញ​ចរាចរណ៍​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​វាស់វែង និង​យក​រថយន្ត​បង្ក​ខាងលើ​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ