ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​ឡើង​កំពប់​បាយ​ពាសពេញ​ផ្លូវ និង​ផ្ងារជើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហា​យ​លែ​ន​ឌឺ​មួយ​គ្រឿង​ដោយសារ​តែ​អ្នក​បើក​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី ដែល​ជិះ​ដោយ​ប្តី​ប្រពន្ធ និង​ដឹក​ឥ​វ៉ា​ន​គ្រឿង​ម្ហូប​លក់​បាយ​ចំ​ពីក្រោយ បណ្តាល​ឲ្យ​ម៉ូតូ​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង​កំពប់​បាយ​ពាសពេញ​ផ្លូវ តែ​សំណាងល្អ មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ធ្ងន់ធ្ងរ ។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហា​យ​លែ​ន​ឌឺ​មួយ​គ្រឿង​ដោយសារ​តែ​អ្នក​បើក​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី ដែល​ជិះ​ដោយ​ប្តី​ប្រពន្ធ និង​ដឹក​ឥ​វ៉ា​ន​គ្រឿង​ម្ហូប​លក់​បាយ​ចំ​ពីក្រោយ បណ្តាល​ឲ្យ​ម៉ូតូ​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង​កំពប់​បាយ​ពាសពេញ​ផ្លូវ តែ​សំណាងល្អ មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ធ្ងន់ធ្ងរ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ ជិត​និង​ច្រកចូល​កន្លែង​ចាក់សំរាម​ចាស់ ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ប្តី​ប្រពន្ធ​២​នាក់​បាន​បើក​ម៉ូតូ​កង់​បី​ដឹក​សម្ភារ​គ្រឿង​ម្ហូប​លក់​បាយ​ពេញ​មួយ​កង់​បី ហើយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ​អ្នក​បើក​ម៉ូតូ​កង់​បី​បាន​បត់​ឆ្វេង​បម្រុង​ឆ្លង​ទទឹង​ផ្លូវ​ចូល​ទៅ​ផ្លូវ​ចាក់សំរាម ហើយ​ស្រប​ពេល​ពេល​នោះ​ដែរ​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​មាន​វ័យ​ជាង​៣០​ឆ្នាំ បាន​បើករថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌឺ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AD -1392 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា និង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​បុក នឹង​ម៉ូតូ​កង់​បី​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​កង់​បី​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង​ក្រ​ពុប​បាយ​ចានឆ្នាំង​ពាសពេញ​ផ្លូវ​ព្រមទាំង​ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​២​នាក់​រង​របួសរ​លាត់ដៃរ​លាត់ជើង​តិចតួច ហើយ​ភ្លាម​ៗ​នោះ​ដែរ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​នាំ​គ្នា​ជួយ​លើក និង​ប្រមូលរបស់​ដែល​កំពប់​ដាក់​លើ​ម៉ូតូ​កង់​បី​វិញ ។

ដោយឡែក​រថយន្ត​បង្ក​វិញ​រង​ការ​ខូចខាត​ក្រ​ពិត​ថ្ពាល់​មុខ​ចំហៀង​ស្តាំ តែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​រថយន្ត​ឡើយ ។

ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​សង្ខាង​បាន​សម្របសម្រួល ហើយ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ ខាង​រថយន្ត​បាន​ជួយ​ចេញ​សំណង​ទៅ​ឲ្យ​ខាង​ម៉ូតូ​កង់​បី​ចំនួន​ទឹកប្រាក់​១៥០​ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ