ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ម្ចាស់​រត់​បាត់ សមត្ថកិច្ច​ដុត​កម្ទេច​សង្វៀន​ចោល

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម កាលពី​ថ្ងៃ​ទី​២២ តុលា បាន​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​(​ជល់​មាន់​)​មួយ​កន្លែង នៅ​ភូមិ​ថ្នល់ ឃុំ​ចាន់​ស ស្រុក​សូទ្រនិគម…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម កាលពី​ថ្ងៃ​ទី​២២ តុលា បាន​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​(​ជល់​មាន់​)​មួយ​កន្លែង នៅ​ភូមិ​ថ្នល់ ឃុំ​ចាន់​ស ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ដែល​ការ​បង្ក្រាប​នោះ​លទ្ធផល​ប្រមូល​បាន​ម៉ូតូ ៤​គ្រឿង ស្បែកជើង​១​គូ ថាស​គោ​យន្ត​១ កន្ទេល​១ ប៊ីដុង​ទឹក​១ ចំណែក​អ្នកលេង និង​ម្ចាស់​ទីតាំង​បាន​រត់គេច​ខ្លួន​បាត់​អស់​។

ក្រោម​ហេតុផល​ដោយ​ការ​បង្ក្រាប បទល្មើស​ជាក់ស្តែង សមត្ថកិច្ច​បាន​សម្រេច​ដុត​បំផ្លាញ​ចោល នូវ​សម្ភារ​ពាក់​ពន្ធ​បទល្មើស រួម​ទាំង​សង្វៀន ជល់​មាន់​នោះ​ទៀត​ផង​។ ចំណែក​ម៉ូតូ​៤​គ្រឿង​ត្រូវ​បាន​រឹបអូស​យក​ទៅ​រក្សា​ទុក​ដើម្បី​រក​ម្ចាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ