ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ជម្លោះ​គ្រោះថ្នាក់​ចរាចរ ជន​រង​គ្រោះ​ក្លាយទៅជា​ជន​បង្ក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​របស់​ក្រុមហ៊ុន​ឯកជន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចតុមុខ ចាប់​វាយ​ខ្នោះដៃ​ទាំង​ពីរ ខណៈ​ដែល​រូប​គាត់​កំពុង​តែ​ជិះ​ម៉ូតូ​ម៉ាក ZOOMER-X មួយ​គ្រឿង​ពីក្រោយ កូនស្រី​របស់​គាត់​ឌុ​ប​ចេញពី​ធ្វើការ​ទៅ​ផ្ទះ ហើយ​ត្រូវ​បាន​ម៉ូតូ​ម៉ាក​ស្គូ​ពី​មួយ​គ្រឿង…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​របស់​ក្រុមហ៊ុន​ឯកជន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចតុមុខ ចាប់​វាយ​ខ្នោះដៃ​ទាំង​ពីរ ខណៈ​ដែល​រូប​គាត់​កំពុង​តែ​ជិះ​ម៉ូតូ​ម៉ាក ZOOMER-X មួយ​គ្រឿង​ពីក្រោយ កូនស្រី​របស់​គាត់​ឌុ​ប​ចេញពី​ធ្វើការ​ទៅ​ផ្ទះ ហើយ​ត្រូវ​បាន​ម៉ូតូ​ម៉ាក​ស្គូ​ពី​មួយ​គ្រឿង ដែល​បើកបរ​ដោយ យុវជន​ម្នាក់​ឌុ​ប​បងស្រី​របស់​ខ្លួន​ម្នាក់​ទៀត​ពីក្រោយ​ដែរ​នោះ​។ បាន​បោះពួយ​ក្នុង​ល្បឿន យ៉ាង​លឿន​ក្នុង ទិស​ដៅ​បញ្ច្រាស​ទៅ​បុក​ម៉ូតូ​របស់​គាត់​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​ហើយ​កូនស្រី​របស់​គាត់ ក៏​រង​របួស​ងើប​មិន​រួច ចំណែក​រូប​គាត់​ក៏​រង​របួស​ជើង​ម្ខាង ទើប​បង្ក​ជា​ជម្លោះ និង​ឈាន​ទៅ​ដល់​ការ ប្រើ​អំពើ​ហិង្សា ដោយ​រូប​គាត់​បាន​ស្ទុះ​ទៅ​ទាត់​ធាក់​ទៅ​លើ​យុវជន​ម្នាក់​នោះ ជា​ច្រើន​ជើង​បណ្តាល​ឱ្យ រូបគេ​ចុក​រមួល​រង​របួសធ្ងន់ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​នោះ​។

ហេតុការណ៍​នេះ​ដែរ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ ២០១៨ នៅ​ចំណុច​ភ្លើងស្តុប ផ្លូវ​ព្រះ​សុធារស កែង​នឹង​ផ្លូវ​ព្រះ​សុរា​ម្រិ​ត ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។ តាម​ប្រ​ព​ភ​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជន​ដៃដល់​ដែល​បាន​ចាប់ ឃាត់ខ្លួន​មានឈ្មោះ ឈុ​ន ចិ​ត្ត្រា អាយុ​៤០​ឆ្នាំ មុខរប​ជា​សន្តិសុខ​ឯកជន​របស់​ក្រុមហ៊ុន ព្រះខ័នរាជ្យ ស្នាក់​នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចម្ការមន​។

ចំណែកឯ​យុវជន​រង​គ្រោះ​មានឈ្មោះ វ៉ា​ន់ ចាន់​រ៉ា អាយុ ១៤​ឆ្នាំ​។ មុន​ពេល​កើតហេតុ បុរស​ជា​ជន​ដៃដល់​ត្រូវ​បានកូន​ស្រី របស់​គាត់​ដែល​មាន​អាយុ ១៩​ឆ្នាំ ម្នាក់​ជិះ​ម៉ូតូ​ម៉ាក ZOOMER-X ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១DQ-១៣៨៩ មួយ​គ្រឿង ទៅ​ឌុ​ប​ពី​កន្លែងធ្វើការ​របស់​គាត់​ទៅ​ផ្ទះ​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ខណៈ​ដែល​កូនស្រី របស់​គាត់​កំពុង​តែ​ឌុ​ប​ក្នុង​ល្បឿន​យឺត​ៗ​នោះ ក៏​ត្រូវ​បាន​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១AS-២៥៨០ មួយ​គ្រឿង ដែល​បើកបរ​ដោយ​យុវជន​ម្នាក់​ខាងលើ ដោយ​មាន​នារី​ម្នាក់​ជា​បង​ម្នាក់​ជិះ ពីក្រោយ ផង​ដែរ​នោះ បាន​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន បើក​បញ្ច្រាស​ផ្លូវ​ទៅ​បុក​ចំ​ពីមុខ បណ្តាល​ឲ្យ​ដួល​ទាំង​ពីរ​គ្រឿង​តែ​ម្តង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ម៉ូតូ​របស់ យុវជន​ម្នាក់​នោះ បើក​មក​បុក​ម៉ូតូ​របស់​គាត់​ដួល​ទាំង​ពីរ​គ្រឿង​នោះ ក៏​បាន​បណ្តាល​ឲ្យ​កូនស្រី​របស់​គាត់ រង​របួស​ដោយ​ងើប​មិន​រួច ហើយ​រូប​គាត់​ក៏​រង​របួស​ជើង​ម្ខាង​ផង​ដែរ​។ ក្រោយ​ពី​ម៉ូតូ​ទាំង​ពីរ​គ្រឿង បុក​គ្នា​ដួល​រួច​ហើយ​នោះ ទើប​ឈាន​ទៅ​ដល់​ការ​ឈ្លោះប្រកែក​ជជែក​តឹងសរសៃក ក៏​ស្រាប់តែ​បុរស​ជា សន្តិសុខ​នោះ​ក្នុង​សម្លៀក​បំពាក់​ស៊ី​វិល​ម្នាក់​នោះ រួម​ទាំង​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត​មិនដឹង​ជា​មកពីណា បាន​នាំ​គ្នា​ស្ទុះ​ទៅ​ទាត់​ធាក់​ទៅ​លើ​ខ្លួន​យុវជន​ម្នាក់​ខាងលើ​ត្រូវជា​ច្រើន​ជើង​ទើប​បណ្តាល​ឲ្យ​រូបគេ​មានការ​ចុក​រមួល​រង​របួស​ពេញ​ខ្លួន និង​ត្រូវ​បាន​ក្រុម​គ្រួរ​សារ​បញ្ជូន​យក​ទៅ​កាន់​គ្លីនិក​មួយ​ដើម្បី​ធ្វើការ​ព្យាបាល ភ្លាម​ៗ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង គ្រោះថ្នាក់​ចរាចរណ៍ ធ្វើការ​វាស់វែង​រក​ខុស​ត្រូវ រួច​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​យក​ទៅ​រក្សារ​ទុក នៅ​ប៉ុស្តិ៍​នគរបាល​ចតុមុខ​។ ដោយសារ​តែ​ករណី​គ្រោះថ្នាក់​ចរ​ចរណ៍​នេះ ឈាន​ទៅ ដល់​ការ​ប្រើ​អំពើ​ហិង្សា​បង្ក​របួស​ស្នាម​ទៅ​ដល់​ភាគី​ម្ខាង​ទៀត​ឲ្យ​រង​របួសធ្ងន់​នោះ​។ ទើប​កម្លាំង​មាន​សម្ថ​កិច្ច​សម្រេចចិត្ត​ចាប់​វាយ​ខ្នោះ​បុរស​ជា​សន្តិសុខ​ដៃដល់ និង​ធ្វើ​កំណត់ហេតុ​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕


https://youtu.be/38c2hPhK_24

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ