ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​មិន​ប្រយ័ត្ន កូន​តូច​លង់​ទឹកលូ​ស្លា.ប់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង​១២ និង​៤៨​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ក្រយា ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក…

ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង​១២ និង​៤៨​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ក្រយា ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ មាន​ករណី​ក្មេង​តូច​អាយុ​១​ឆ្នាំ បាន​លង់ទឹក​ស្លាប់​។ សមត្ថកិច្ច​នគរបាល​ប្រាប់​ថា ក្មេង​រង​គ្រោះ​មានឈ្មោះ រឿ​ន សុខ​ណា ភេទ​ប្រុស អាយុ​០១​ឆ្នាំ នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ឪពុក​ម្តាយ​កុមារ​រង​គ្រោះ​បាន​ដាក់​កូន​ឲ្យ​លេង​នៅ​ក្នុង​លូ​ទឹក ដែល​មានទឹក​បន្តិច​ក្នុង​នោះ ចំណែក​ពួក​គាត់​រវល់​តែ​ធ្វើ​ការងារ​ដោយ​មិន​បាន​ចាប់អារម្មណ៍​ពី​កូន ដោយ​ភ្លេចខ្លួន​មួយសន្ទុះ ស្រាប់តែ​កូន​តូច​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ សមត្ថកិច្ច​បញ្ជាក់​ថា មូលហេតុ​ព្រោះ ក្មេង​ចុះ​លេង​ទឹកលូ​អាង​ទឹក អាណាព្យាបាល​មិន​នៅ​មើល ទើប​បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ