ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​យន្ត​កន្ត្រៃ​ដឹកឈើ​ដាច់​កង់​មុខ ក្រឡាប់​សង្កត់​លើ​ប្រពន្ធ​ស្លា.ប់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង កាល​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ នៅ​តំបន់​សូ​ង​សាង ស្ថិត​នៅ​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា…

ខេត្តកំពង់ធំ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង កាល​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ នៅ​តំបន់​សូ​ង​សាង ស្ថិត​នៅ​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​បាន​បាត់បង់​ជីវិត​ក្រោយ​ពី​គោ​យន្ត​ក​ន្រៃ​ដឹកឈើ​ដាច់​កង់​មុខ ក្រឡាប់​សង្កត់​លើ​។

ប្រ​ភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពី​នាក់​ប្តី​ប្រពន្ធ ដែល​ប្តី​ឈ្មោះ ប៉ា​ល់ ពេញ អាយុ​ប្រហែល​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​ដូង ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ និង​ស្ត្រី​រង​គ្រោះ ជា​ប្រពន្ធ​ឈ្មោះ ផុ​ន ផល អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​បើក​គោ​យន្ត​កន្ត្រៃ​ទៅ​ទិញ​ចំនៀរ​ឈើ នៅ​តំបន់​ក្បែរ​ព្រៃ​មួយ​កន្លែង នៅ​ពេល​ដែល​ទិញ​បាន​ហើយ​នោះ នាំ​គ្នា​លើកដាក់​គោ​យន្ត​កន្ត្រៃ​របស់​ខ្លួន ដោយ​ឲ្យ​ប្រពន្ធ​ជិះ​ពីលើ​ឈើ រួច​បើក​គោ​យន្ត​ក្នុង​គោលបំណង​វិល​ត្រឡប់​មក​ផ្ទះ​វិញ​។

តែ​ជា​អកុសល នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ គោ​យន្ត​ក៏​ដាច់​កង់​មុខ​រេ​ចង្កូត​ទទឹង​ថ្នល់ ធ្លាក់​ប្រពន្ធ​ពីលើ​គោ​យន្ត ខណៈនោះ​ក៏​មាន​រថយន្ត​កាម​រី​គូទ​ហើម​ពណ៌​ស​គ្មាន​ស្លាក​លេខ បើកបរ​ពី​ជើង​ទៅ​ត្បូង​ដូច​គ្នា ក្នុង​ល្បឿន​យ៉ាង​លឿន​មក​ដល់​ក៏​បុក​គោ​យន្ត​ពេញទំហឹង បណ្តាល​ឱ្យ​គោ​យន្ត​ដឹក​ចំនៀ​ឈើ​ក្រឡាប់​សង្កត់​លើ​ស្ត្រី​រង​គ្រោះ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

ភ្លាម​នោះ​តៃកុង​រថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ក្រោយ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច វត្ថុ​តាង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ស​ន្ទុ​ក​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​នា​ពេល​ក្រោយ ចំណែក​សាកសព​ស្ត្រី​រង​គ្រោះ​ត្រូវជា​ប្តី និង​សាច់ញាតិ​ដឹក​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ