ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​១​ថ្ងៃ ស្លា.ប់​៩​នាក់ របួសធ្ងន់​ស្រាល​១១​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៣ ខែតុលា​ឆ្នាំ​២០១៨​កើតឡើង​១២​លើក ​(​យប់​៧​លើក​)​ស្លាប់​ប្រុស​៩​នាក់​របួសធ្ងន់​ប្រុស​៧​នាក់​របួសស្រាល​៤​នាក់​(​ស្រី​២​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​៣​នាក់​,…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៣ ខែតុលា​ឆ្នាំ​២០១៨​កើតឡើង​១២​លើក
​(​យប់​៧​លើក​)​ស្លាប់​ប្រុស​៩​នាក់​របួសធ្ងន់​ប្រុស​៧​នាក់​របួសស្រាល​៤​នាក់​(​ស្រី​២​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​៣​នាក់​, មិន​ប្រកាន់​ស្តាំ​៣​លើក​ស្លាប់​២​នាក់​, ស្រវឹង​១​លើក​ស្លាប់​១​នាក់​, ប្រជែង​២​លើក​ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធិ​២​លើក ស្លាប់​១​នាក់​។ សរុប​ស្លាប់​៩​នាក់ : ម៉ូតូ​៧​នាក់​(​មិន​ពាក់មួក​៤​នាក់​) រថយន្ត​តូច​១​នាក់​, ថ្មើរជើង​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​៣​លើក ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​៤​លើក ស្លាប់​៣​នាក់​,​ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក ស្លាប់​២​នាក់​, រថយន្ត​តូច​នឹង​រថយន្ត​ធំ​១​លើក ស្លាប់​១​នាក់​, រថយន្ត​តូច​និង​ថ្មើរជើង​១​លើក ស្លាប់​១​នាក់​, រថយន្ត​ធំ​និង​រថយន្ត​ធំ​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​២២​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១១​គ្រឿង​, រថយន្ត​តូច​៦​គ្រឿង​, រថយន្ត​ធំ​៥​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៥​លើក​, រថយន្ត​តូច​៥​លើក​, រថយន្ត​ធំ​២​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៦​លើក​, ផ្លូវ​ខេត្ត​៥​លើក​, ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៣​លើក ស្លាប់​១​នាក់ របួស​៥​នាក់​,​រតនគីរី​១​លើក ស្លាប់​២​នាក់​, ខេត្ត​ព្រះ​សីហ​នុ​២​លើក ស្លាប់​២​នាក់ របួស​១​នាក់​, ខេត្តបន្ទាយមានជ័យ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ខេត្ត​ត្បូងឃ្មុំ​១​លើក ស្លាប់​១​នាក់​របួស​២​នាក់​, ខេត្តបាត់ដំបង​១​លើក ស្លាប់​១​នាក់ និង​ខេត្តក្រចេះ​១​លើក ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​៦៣៨៩​គ្រឿង​(​ម៉ូតូ​៦០%) មធ្យោបាយ​ល្មើស​១៤៣៧​គ្រឿង​(​ម៉ូតូ​៨៣%) អប់រំ​២៣៥​គ្រឿង​(​ម៉ូតូ​២៧%) មធ្យោបាយ​ពិន័យ​១២០២​គ្រឿង​(​ម៉ូតូ​៩៩%) ។
លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ បាន​ចុះ​អនុវត្ត​ចំនួន​៣៨​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៣៨១២​គ្រឿង អប់រំ​១៤២​គ្រឿង ពិន័យ​សរុប​១១៩៥​គ្រឿង (​មួក​៨៣៩​គ្រ​,​កញ្ចក់​២៨០​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ៧៦​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ