ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Kempes ថា មាន​តែ​មនុស្ស​រោគ​ចិត្ត​ទេ​ទើប​រិះគន់​ទេព​កោសល្យ​របស់ Messi

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ម្ចាស់​ពាន World Cup កាលពី​ឆ្នាំ​១៩៧៨ ជឿជាក់​ថា Messi សម​នឹង​សម្រាក​ពី​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ហើយ​ឆ្លៀត​បង្ហើរពាក្យ​ឌឺដង​ដល់​អ្នក​ដែល​រិះគន់…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ម្ចាស់​ពាន World Cup កាលពី​ឆ្នាំ​១៩៧៨ ជឿជាក់​ថា Messi សម​នឹង​សម្រាក​ពី​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ហើយ​ឆ្លៀត​បង្ហើរពាក្យ​ឌឺដង​ដល់​អ្នក​ដែល​រិះគន់ Messi ។

វីរបុរស​របស់​អា​ហ្ស​ង់​ទី​ន Mario Kempes បាន​ចេញ​មុខការ​ពារ​កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ក្រោយ​មាន​ពាក្យ​រិះគន់​ពី​សំណាក់ Diego Maradona ។ ទាំង Messi, Kempes និង Maradona សុទ្ធតែ​ជា​កីឡាករ​អា​ហ្ស​ង់​ទី​ន​ទាំងអស់ ហើយ​ម្នាក់​ៗ​ធ្លាប់​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ទាំងអស់ ។

Kempes បាន​ឆ្លើយ​តប​នឹង​ការ​រិះគន់​របស់ Maradona ដែល​ថា Messi មិន​សមជា​អ្នកដឹកនាំ ដោយសារ​តែ​ចូល​បន្ទប់ទឹក​ជាង​២០​ដង​មុន​ពេល​ប្រកួត​ថា ៖«​គ្រប់​គ្នា​សុទ្ធតែ​ដឹង​ថា Messi មិន​អាច​យកឈ្នះ​ការ​ប្រកួត​តែ​ម្នាក់ឯង​បាន​ទេ លើកលែងតែ​មនុស្ស​រោគ​ចិត្ត​ទេ ដែល​សង្ស័យ​លើ​ទេព​កោសល្យ​របស់​រូបគេ ។ ការ​ដែល​ថា​គេ​មិន​ខ្វល់​ពី​អា​ហ្ស​ង់​ទី​ន គេ​មិន​ច្រៀង​ចម្រៀង​ជាតិ គេ​ទៅ​បន្ទប់ទឹក​៥០​ដង​មុន​ប្រកួត សុទ្ធតែ​ជា​ការ​លើក​ឡើង​ពី​អារម្មណ៍​ប៉ុណ្ណោះ​» ។

មិន​ត្រឹមតែ​លើក​ឡើង​អ៊ីចឹង​ទេ Kempes បាន​ឲ្យ​យោបល់​ទៅ Maradona ថា​គួរតែ​គិត​ទុក​ក្នុង​ចិត្តល្អ​ជាង​បញ្ចេញ​វោហា​មក​ក្រៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ